64:ហិហិហិ....បាញ់ជីងចក់...ហាស់ហា Mommy daddyខៀវភ្នែកតាបាត់..

859 47 2
                                    

.ភូមិគ្រឹះមីន
.ពីមួយថ្ងៃទៅមួយថ្ងៃពោះរបស់ជេមីនកាន់តែធំទៅៗ ដែលធ្វើឲ្យរាងតូចពិបាកក្នុងការផ្លាស់ទីជាខ្លាំង។ តែដោយសារតែដើមឡើយគេជាមនុស្សដែលមិនសូវចេះនៅស្ងៀម ហ៊ានតែយ៉ុងហ្គីភ្លេចខ្លួនតែបន្តិចដឹងតែបាត់ស្រមោលរាងតូចម្នាក់នេះជាមិនខាន ដូចជាពេលនេះយ៉ាងអ៊ីចឹង ÷

" ជេមីនអូននៅទីណា?? ព្រះអើយបាត់ទៅណាទៀតហើយ?? ភ្លេចខ្លួនតែបន្តិចមិនបានទល់តែសោះ ប៉ាពន្ធអើយប៉ាពន្ធ" យ៉ុងហ្គីស្រែកហៅជេមីនបណ្តើររអ៊ូបណ្តើរ នេះនាយភ្លេចខ្លួនតែបន្តិចសោះមិនដឹងថាប្រពន្ធកំពូលកូរបស់ទៅដល់ទីណានោះទេ?? នេះនាយដើររកគេពេញផ្ទះទៅហើយតែក៏រកមិនឃើញ សួរអ្នកបម្រើក៏ពួកនាងនិយាយថាម៨នឃើញដូចគ្នា(បញ្ជាក់ យ៉ុងហ្គីបានជួលអ្នកបម្រើហើយដោយសារមិនហ៊ានទុកជេមីនចោលម្នាក់ឯងពេលនាយទៅធ្វើការបាត់)

.ក្រោយផ្ទះ!

" ហ្ហឹកៗ...អាផ្លែស្វាយឆ្កួត ហ្ហឹកៗ មិចក៏វាផ្លែតែអាខាងលើចុងចឹង?? បើផ្លែចឹងយើងបេះវាសុីមិចបាន ហ្ហឹកៗៗ" យើងងាកមកខាងក្រោយផ្ទះឯនេះវិញ ។ យើងក៏បានឃើញកំលោះតូចជេមីនកំពុងតែអង្គុយធាក់ដីយំនៅក្រោមដើមស្វាយព្រោះតែខឹងចិត្តដែលខ្លួនបេះផ្លែស្វាយមិនបានហូប។ ទើបអង្គុយធាក់ដីបណ្តើរយំបណ្តើរទាំងដែលពោះរបស់ខ្លួននៅសល់មិនប៉ុន្មានខែទៀតតែប៉ុណ្ណោះគឺដល់ថ្ងៃកើតកូនទៅហើយ។

" ជេមីនអូននៅទីណា??"

" ហ្ហឹកៗ លោកប្តី..ហ្ហឹកៗ "គ្រាន់តែឮសម្លេងរបស់យ៉ុងហ្គីភ្លាមជេមីនក៏ស្រែកហៅនាយពីចម្ងាយ៕

"ជេមីន?? ស្លាប់ហើយមីននីរបស់បងហេតុអ្វីក៏អូនមកអង្គុយនៅត្រង់នេះទៅវិញហាស់??" គ្រាន់តែឮសម្លេងរបស់រាងតូចភ្លាមយ៉ុងហ្គីក៏ប្រញាប់រត់សំដៅទៅខាងក្រោយផ្ទះដើរមានដែលស្វាយនៅទីនោះ។ គ្រាន់តែឃើញសភាពជេមីនរបស់នាយភ្លាម ធ្វើឲ្យនាយក្រងាកចិត្តជាខ្លាំងនេះជាអ្វីទៅ?? មានអ្វីកើតឡើយបានជាប្រពន្ធរបស់នាយមកអង្គុយយំនៅទីនេះទៅវិញ។ សំណួរទាំងអស់នេះវាបានកើតឡើង កាលពីមុនៗដែលជេមីនទើបនឹងលួចមកបេះស្វាយនៅខាងក្រោយផ្ទះ ហើយវាមិនមែនតែម្តងនោះឡើយគឺឡើងសាមទៅហើយ។ ទោះបីជានាយហាមយ៉ាងណាក៏ជេមីនគេមិនព្រមស្តាប់នោះដែរគឺគេលួចនាយមករហូត ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now