.នៅល្ងាចថ្ងៃដដែល បន្ទាប់ពីបានចែកផ្លូវជាមួយលោកមីននឹងជេមីន ថេយ៉ុងព្រមទាំងជុងហ្គុកនឹងជុងវ៉ាន់ក៏បានត្រឡប់មកផ្ទះរបស់វិញ។ ដោយសារតែថ្ងៃនេះគឺជាថ្ងៃជួបជុំ គ្រួសារទាំងសងខាង ដោយលោកគីមនឹងអ្នកស្រីគីមក៏បានត្រឡប់មកកាន់ទឹកដីកូរ៉េវិញផងដែរ ដោយពួកគាត់នឹងមករស់នៅទីនេះវិញដូចគ្នា ដោយពួកគាត់បានឈប់ទៅរស់នៅប្រទេសជប៉ុនហើយ។ ហើយសម្រាប់ក្រុមហ៊ុនរបស់គាត់នៅទីនោះក៏បានឲ្យជំនួយការដែលគាត់ទុកចិត្តបំផុតមើលការខុសត្រូវផងដែរ។
.ភូមិគ្រឹះគីម
.តុអាហារ" នេះ ញាំុឲ្យច្រើនទៅចៅ..."អ្នកស្រីគីមបានហួសអាហារសម្រាប់អាល្អិតជុងវ៉ាន់ ទាំងញញឹមអង្អែលក្បាលចៅប្រុសសំណព្វរបស់គាត់។ គាត់នឹងលោកគិមបានត្រឡប់មកដល់ទីនេះតាំងពេលថ្ងៃត្រង់មកម្ល៉េះ។ហើយពួកគាត់ក៏បានធ្វើការណាត់ញាំអាហារពេលល្ងាចជាមួយនឹងគ្រួសារចនតែម្តងទៅ។
"បាទ! អរគុណលោកយាយ!" កំលោះតូចជុងវ៉ាន់ ងក់ក្បាលជាការអរគុណទៅកាន់លោកយាយចំណាស់របស់ខ្លួនទាំងញញឹមចេញធ្មេញ។
" មើលចោះ ចៅតាធំច្រើនណាស់ បែកតែប៉ុន្មានខែសោះ ឡើងពេញកំលោះបាត់ទៅហើយ" លោកគីម បន្ត ដោយសម្លឹងមើលទៅកំលោះតូចដែលកំពុងហួសអាហារដាក់ចូលក្នុងមាត់ ។
" ហិហិ អរគុណលោកតា..." កំលោះតូចទើបតែមានអាយុ៤ឆ្នាំសើចចេញធ្មេញពោលពាក្យអរគុណទៅកាន់លោកតារបស់គេមិនដាច់ពីមាត់។
" ហើយនេះអាយុ ច្រើនហើយ ឯងមិនគិតឲ្យចៅប្រុសរបស់ម៉ាក់ចូលរៀនទេឬជុងហ្គុក??" អ្នកស្រីចន មានប្រសាសន៍សួរទៅកាន់កូនប្រុសរបស់គាត់ ទោះបីជាជុងហ្គុកនឹងថេយ៉ុងនៅមិនទាន់រៀបការក៏ អ្នកស្រីចននឹងលោកចនស្រឡាញ់ទុកថេយ៉ុងដូចជាកូនប្រុសរបស់គាត់ម្នាក់ដែរ។
" គឺនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះហើយអ្នកម៉ាក់ គឺខ្ញុំបាន ពិភាក្សាជាមួយនឹងអូនថេយ៍ឬហើយ ពួកយើងនឹងយកជុងវ៉ាន់ទៅចូលរៀននៅសាលាមិត្តរបស់ខ្ញុំ សូមធានាថាលើកនេះមិនឲ្យខុសទៀតឡើយ" ជុងហ្គុកដាក់សមទុក ងើបមុខឡើង តបទៅកាន់ម្តាយរបស់ខ្លួន។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Aventura"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...