30:គួរឲ្យខ្លាចជាងខ្មោច??ចឹងអ្វីវិញ??! សង្សារចាស់!

1.3K 65 6
                                    

. club

"ឯងហៅយើងមកទីធ្វើអ្វី? គ្រាន់តែយើងមកដល់ប្រទេសកូរ៉េភ្លាមមិនទាន់ ហៅយើងមកក្លឹបភ្លាមមិនគិតឲ្យយើងសម្រាកខ្លះទេឬ?" គ្រាន់តែសេហ៊ុនចុះពីឡើងយន្តហោះភ្លាមជុងហ្គុកក៏ណាត់នាយមកក្លឹបតែម្តង។នេះមិនគិតចង់ឲ្យមិត្តសម្រាកខ្លះទេអី?

"អឺណា!បានជាមកហើយអង្គុយដាក់មួយកែវពីកែវសិនទៅ យើងហៅឯងមកផឹកកំដរមិនមែនឲ្យមករអ៊ូដាក់យើងនោះទេ??" កម្របាននាយត្រឡប់មកពីកករៅប្រទេសណាស់។ ចឹងហើយជ្រុលជាមួយហើយហៅមកចូលក្លឹបតែម្តងទៅ។

" មានរឿងអ្វីក៏ឆាប់និយាយមក! ហើយអាយ៉ុងវាក៏នៅទីនេះឯង ឯងមកហៅវាចេញមកផង??"

" ម្នាក់នឹងយើងមិនរាប់ចូលនោះឡើយតាំងពីឈប់ធ្វើជាគ្រូបង្រៀនមក ឥឡូវវាការប្រពន្ធបាត់ហើយ ទើបយើងខ្ចិលហៅចេញនឹងណា..ហើយណាមួយខ្លាចប្រពន្ធវានៅផ្ទះម្នាក់ឯង"

"អើយពិតមែនហើយ ! កាលនៅពីតូចរត់ស្រាតលែងជាមួយគ្នាសោះដល់ពេលវាចូលរៀនវាអត់ហៅពួកយើង ហើយថែមទាំងក្លាយជាគ្រូបង្រៀនឯងវិញទៀត ចង់តែសើចឲ្យអាយាសមាត់ទេ ហិហិ..." ពេលដែលនឹកឃើញដល់រឿងនេះម្តងៗ សេហ៊ុននាយចង់តែសើចទេ។ មិត្តភក្តិមានបីនាក់តែយ៉ុងហ្គីអាយុបងពួកនាយហើយយ៉ុងហ្គីនាយក៏ត្រូវចូលរៀនមុនពួកគេព្រោះតែដល់ពេលត្រូវចូលរៀន ចំណែកឯជុងហ្គុកនឹង
សេហ៊ុនពួកគេមិនមិនទាន់គ្រប់អាយុអាចចូលរៀនបានទើបត្រូវចូលក្រោយ យ៉ុងហ្គីទោះបីអាយុខុសគ្នាបីបួនឆ្នាំក៏ពិតមែន តែក៏ពួកគេរាប់អានគ្នាជាមិត្តភក្តិធម្មតា។ ទាស់តែក្រោយពេលដែលយ៉ុងហ្គីក្លាយជាលោកគ្រូបង្រៀនមកជុងហ្គុកនាយមិនសូវជានិយាយរកយ៉ុងហ្គីប៉ុន្មាននោះទេព្រោះតែនាយខ្ចិលឲ្យអ្នកដដៃដឹងអំពីទំនាក់ទំនងពួកគេ។

"កុំបិុនពេកឯងនឹង! នេះផឹកទៅ..."

"មែនហើយអាគុកយើងឮមកថា ម្ចាស់ក្លឹបនៅទីនេះគេជាពោះម៉ាយកូនមួយ...ហើយឮមកទៀតថាគេស្រស់ស្អាតណាស់វើយ.."

" ជាប្រុសហេតុអ្វីក៏ត្រូវប្រើពាក្យថាស្រស់ស្អាត??"

"គេជាប្រុសមែនតែរូបរាងរបស់គេដូចជាមនុស្សស្រីយ៉ាងចឹង! នេះឯងមិនចាប់អារម្មណ៍ខ្លះទេឬ??"

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now