18:អូនគ្មានសិទ្ធស្រឡាញ់អ្នកណាក្រៅពីបងនោះទេ

1.4K 72 8
                                    

.បន្ទាប់ពីថ្ងៃនឹងមកលោក អាឈើកូ តែងតែចេញចូលនៅក្នុងផ្ទះរបស់អ្នកស្រីគីមម៉ូឈើជារៀងរាល់ថ្ងៃ នៅថ្ងៃខ្លះគាត់នៅគេងនៅទីនេះក៏មានដែរ ព្រោះពួកគាត់ទាំងពីរបានត្រូវរ៉ូវគ្នាវិញហើយ។ ពេលដែលត្រូវគ្នាវិញបែបនេះនិយាយពីថាផ្អែមល្ហែមដោយមិនខ្វល់ពីរាងតូចដែលជាកូនរបស់ពួកគាត់សោះ។

"ប៉ាម៉ាក់..កូនទៅរៀនសិនហើយណា..."ថេយ៉ុងស្ពាយការតារបស់ខ្លួនរត់ចុះមកពីខាងលើផ្ទះ ស្រែកប្រាប់ទៅប៉ាម៉ាក់របស់ខ្លួនទាំងញញឹម។ ថេយ៉ុតគេឈប់ហៅអ្នកស្រីគីមថាម៉ែទៀតហើយគឺគេហៅគាត់ថាម៉ាក់វិញម្តង។

"ចា៎...តែកូនមិនញាំុអាហាសិនទេឬ?" អ្នកស្រីគីមគាត់ឈប់ទៅលក់បាយនៅហាងហើយព្រោះតែលោកឈើកូមិនអានុញ្ញាត។ លុយគាត់មានមិនខ្វះរឿងអ្វីដែលគាត់ព្រមឲ្យប្រពន្ធរបស់គាត់ទៅបងពិបាកវេទនាទៀតនោះ?

"អត់នោះទេម៉ែ..កូនទៅសិនហើយ" ថេយ៉ុងក៏រត់ចេញទៅបាត់ដោយមានឡានមួយគ្រឿងកំពុងតបញ្ឈនៅចាំគេ។

"សិស្សច្បង..."ថេយ៉ុងញញឹមយ៉ាងស្រស់ទៅកាន់អ៊ុនវ៉ូ។ អ៊ុនវ៉ូតែងតែមកទទួលគេទៅរៀនជារៀងរាល់ថ្ងៃតែបើសួរថាពួកគេត្រូវជាអ្វីជាមួយគ្នានោះ ចម្លើយគឺថេយ៉ុងចាប់ទុកអ៊ុនវ៉ូត្រឹមតែជាសិស្សច្បងរបស់គេតែប៉ុណ្ណោះ។

"ចូលឡានទៅ..."អ្នកកំលោះ បានបើកទ្វារឡានឲ្យថេយ៉ុងទាំងញញឹម។

"អរគុណបង..." ឡានក៏បានបើកចេញទៅដោយ មានក្រសែភ្នែកមួយគូរកំពុងសម្លឹងមើលមកកាន់ពួកគេ។

" ក្មេងម្នាក់នោះកំពុងតែតាមញ៉ែកូនប្រុសរបស់យើងតើមែនទេ?" លោកឈើកូនគាត់សួរទៅកាន់ប្រពន្ធរបស់គាត់។

"ត្រូវហើយ..អ៊ុនវ៉ូគេតាម កូនរបស់យើងមកជាយូរមកហើយតែរ៉ាគីកគេចាប់ទុក អ៊ុនវ៉ូត្រឹមតែសិស្សច្បងរបស់គេតែប៉ុណ្ណោះ"អ្នកស្រីគីមគាត់ចំអិនអាហាបណ្តើរតបទៅនឹងស្វាមីរបស់គាត់បណ្តើរ។

"អរ...."

"បងមានអ្វីមែនទេ?.."

"គឺអត់មានអ្វីនោះទេ...អូនធ្វើម្ហូបអ្វីខ្លះនឹង? ឈ្ងុយដល់ហើយនៀក..."គាត់ដើរមកអោបអ្នកស្រីគីមពីក្រោយ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now