.ក្រោយពេលបានដំណឹងពីថាកូនរបស់របស់ខ្លួនបានចូលរៀនហើយ ពេលចេញពីធ្វើការជុងហ្គុកក៏ឆ្លៀត បើកឡានហួសមកសាលាដែលជុងវ៉ាន់បានរៀន គេពិតជាចង់ឃើញកូនប្រុសរបស់នាយស្លៀកពាក់ឈុតសិស្សសាលាដោយផ្ទាស់ខ្លាំងណាស់។
.ទឹង! សម្លេងកណ្តឹង ដល់ម៉ោងចេញក៏បានបន្លឺឡើង ក្មេងៗទាំងអស់នាំគ្នារត់ចេញពីថ្នាក់របស់ពួកគេរៀងៗខ្លួន ដោយពួកគេបានរត់ទៅរកប៉ាម៉ាក់របស់ពួកគេដែលកំពុងតែឈររងចាំនៅខាងមុខសាលានោះទាំងញញឹម។ ជុងវ៉ាន់គេក៏រត់ចេញមកដូចគ្នា ហើយភ្លាមនោះ÷
ដឹប! ព្រូស..."អូយ៎..." មានក្មេងស្រីម្នាក់បានរត់មកបុកជុងវ៉ាន់ពីក្រោយដែលធ្វើឲ្យកំលោះតូចដួសច្រតដៃនឹងគ្រូសមួួយទំហឹងតែម្តង។
"សមមុខ..."នាងងាកមកមើលមុខជុងវ៉ាន់បន្តិច មុននឹងបន្លឺឡើង ហើយនាងក៏ថែមទាំងថយក្រោយមកជាន់ដៃរបស់កំលោះតូចបន្ថែមទៀតដែលធ្វើឲ្យជុងវ៉ាន់ស្រែកថាឈឺទាំងទឹកភ្នែក។ហើយនាងក៏រត់ចេញទៅបាត់។
"ឈឺ..ហ្ហឹកៗ....." កំលោះតូចងើបឡើងយកដៃបោសគូទខោរបស់ខ្លួន ដោយបាត់ដៃរបស់គេក៏មានដាច់រលាត់ស្បែកចេញឈាមមកទៀតផង។ ហើយខោរបស់គេក៏រហែកត្រង់ក្បាលជង្គង់ដូចគ្នា។
" ជុងវ៉ាន យ៉ាងមិចទៅហើយនឹងមានកើតអ្វីខ្លាំងឬអត់?? " ភ្លាមនោះអ្នកគ្រូដែលជាគ្រូបន្ទុកថ្នាក់របស់កំលោះតូចក៏រត់មករកគេយ៉ាងលឿនក្រោយពេលដែលគាត់បានឃើញហេតុការណ៍មុននេះ។
" អូនឈឺហា៎..អ្នកគ្រូ.." ជុងវ៉ាន់ ពៀបមាត់រលីងរលោងប្រាប់ទៅគ្រូរបស់គេ។ ដោយមិនហ៊ានយំដូចអម្បាញ់មិញនោះឡើយ។
" ណា អ្នកគ្រូមើលបន្តិចមើរ ថាត្រូវត្រង់ណាខ្លះ...ស្លាប់ហើយមានចេញឈាមទៀតផងនៀក...កុំយំអីណាកូន" អ្នកគ្រូលាតដៃរបស់កំលោះតូចមើលក៏ឃើញថាវាមានដាច់រលាត់លើស្បែកបាត់ដៃហើយគាត់ក៏និយាយលួងលោមគេ មុននឹងលើកពរជុងវ៉ាន់ទៅរកកន្លែងអង្គុយសិនទាំងក្តីបារម្ភ។
" មានរឿងអ្វីមែនទេ?? "ភ្លាមនោះសម្លេងមាំរបស់មនុស្សម្នាក់ក៏បានបន្លឺឡើងអ្នកគ្រូនឹងក៏ងាកទៅរកប្រភពសម្លេងនោះ។
" អឺ លោក លោក ចន?? គឺគ្មានអ្វីនោះទេមុននេះក្មេងរត់ប៉ះគ្នានឹងណា ទើបធ្វើឲ្យគេមានរបួស!" គ្រាន់តែរេមុខងាកមកភ្លាមដឹងថាជាអ្នកណាអ្នកគ្រូស្រីម្នាក់នោះប្រញាប់បន្លឺឡើងទាំងសម្លេងញ័រៗ។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...