43: ខ្ញុំសួរថានាំគ្នាធ្វើអី? ហើយនេះជាស្អី??

1.3K 66 4
                                    

.ពន្លឺនេះថ្ងៃថ្មីក៏ឈានចូលមកដល់ ក្នុងបន្ទប់ដែលមានសមាជិកបីនាក់កំពុងតែគេងអោបគ្នាដោយប៉ាតូចប៉ាធំរបស់គេ គេងនៅសងខាងហើយជុងវ៉ាន់គេងនៅកណ្តាល។

"ហុឹម!" ជុងហ្គុកប្រលាស់ខ្លួន រួចក៏ស្រាប់តែមានបបូរមាត់តូចៗអោនមកថើបលើថ្ពាល់របស់នាយ ជុងហ្គុកញញឹមមុននឹងបើកភ្នែកសម្លឹងមើលទៅកូនប្រុសកំពូលខូចរបស់នាយដែលកំពុងតែគេងញញឹម មើលមកកាន់ខ្លួនមើលទៅដូចជាអារម្មណ៍ស្រស់ស្រាយទាំងព្រឹកតែម្តង??

" សឺត...ប៉ាៗ..." ជុងវ៉ាន់ដកបបូរមាត់ចេញពីថ្ពាល់ជុងហ្គុករួចក៏សើចស្ងេញទៅកាន់នាយ។

"សឺតៗ កូនសម្លាញ់...!កូនភ្ញាក់ពីគេងតាំងតែពេលណាមកនឹងហឹ្ហម??" ជុងហ្គុកចាប់ក្រញិចច្រមុះជុងវ៉ាន់ទាំងក្រើតខ្នាញ់ជាទីបំផុត។

" អូនទើបភ្ញាក់មុននេះទេ!" ជុងវ៉ាន់លើកដៃអោបកជុងហ្គុក នឹងខិតខ្លួនទៅរកគេ។

"ចឹងមិចក៏មិនដាស់ប៉ា??"

" អូនចង់មើលមុខលោកប៉ាឲ្យយូរ បើវាជាសុបិន្តនោះអូនអាចនឹងអស់ចិត្ត តែអូនមើលមុខប៉ាៗយូរយ៉ាងណាក៏ដោយ ក៏នៅតែមិនអស់ចិត្តនោះដែរ"ជុងវ៉ាន់ហាស្តីឡើងដូចប្រាកដប្រជាយ៉ាងចឹង និយាយធ្វើដូចជាខ្លួនឯងជាមនុស្សធំ។

" ហឹសៗ ចេះនិយាយសម្តីផ្អែមបែបនេះតាំងពីពេលណាមកនឹងហា??" ជុងហ្គុកហាក់អស់សំណើចនឹងពាក្យរបស់កូនប្រុសរបស់ខ្លួនជាខ្លាំង មើលចោះទើបបិុនកដៃសោះសម្តីចាក់ទឹកមិនលេច នេះបើពេញកំលោះវិញ មិនដឹងថាព្រានប៉ុណ្ណានោះទេ?? គួរតែសរសើចនាយហើយដែលបង្កើតកូនមកដូចជានាយទាំងព្រមបែបនេះនោះ។

" គឺទើបចេះមុននេះនោះទេ ព្រោះឃើញមុខប៉ាៗភ្លាមអូនក៏ចេះនិយាយឯងៗតែម្តង...ហេសៗប៉ាៗអូនរសើបណាស់..." ក្នាញ់អើយសែនក្នាញ់ ដោយអត់មិនបានជុងហ្គុកក៏ងើបឡើងចាក់ក្លៀកជុងវ៉ាន់ឲ្យរមែលពេញពូកតែម្តង។

"ហឹុម!.." សម្លេងខ្លាក្រហឹមឡើងធ្វើឲ្យឪកូនមួយគូរដែលកំពុងតែប្រឡែងគ្នាក៏បញ្ឈប់សកម្មភាពរៀងខ្លួន រួចក៏ងាកមកមើលមុខគ្នា មុននឹងនាំគ្នាសើចដោយលើកដៃបិតមាត់រៀងខ្លួន។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now