.ឡានទំនើបរបស់ជុងហ្គុកបាន ឈប់ចតនៅក្រោមស្ពានមួយកន្លែងដែលមិនសូវជាមានមនុស្សឆ្លងកាត់នោះទេ ព្រោះពួកគេចង់រកពេលស្ងាត់ៗនៅតែពីរនាក់ ហើយយូរៗទើបមានម៉ូតឡានឆ្លងកាត់ម្តង។
"ថេយ៉ុងអូនចូលចិត្តផ្កាអ្វីជាងគេ?" ជុងហ្គុកបានអង្គុយអោបរាងតូចពីក្រោយដោយពួកគេអង្គុយនៅលើរបាំងខាងមុខឡានរបស់នាយ។
"អូនមែនទេ? អូនចូលចិត្តផ្កាឈូករ័ត្នព្រោះវាបង្ហាញពីភាពស្មោះត្រង់ទៅកាន់នរណាម្នាក់" រាងតូចមិនស្ទាក់ស្ទើរនឹងនិយាយប្រាប់ទៅកាន់សង្សាររបស់ខ្លួននោះទេថាគេគឺចូលចិត្តផ្កាអ្វីនោះ។ មែនហើយអត្តន័យរបស់ផ្កាឈូករត័្នគឺ÷
ផ្កាឈូករ័ត្នគឺជាផ្កាដែលបានបញ្ជាក់ដល់ការជឿជាក់ ចិត្តមួយថ្លើមមួយ ស្នេហាមានភាពស្ថិតស្ថេរជានិច្ច ហើយបើនរណាក៏ដោយបានទទួលផ្កានេះ គឺអាចកាត់ន័យបានថា អ្នកឲ្យត្រូវការប្រមាញ់ចិត្តអ្នកឲ្យបាននោះឲ្យទល់ទេបាននោះឯង ឬមិនអីចឹងគឺអ្នកឲ្យអាចត្រូវការប្រាប់ថា ស្នេហារបស់គេជាស្នេហាស្មោះត្រង់ភក្តី ។"ផ្កាឈូករត័្ន..?" រាងក្រាស់ក៏ងក់ក្បាលតិចៗទាំងញញិម
"ចោះបងចូលចិត្តផ្កាអ្វីដែរ?"
"បងមិនចូលចិត្តផ្កានោះទេ ព្រោះមានអូនជាផ្កាដល់ស្រស់ស្អាតរបស់បងស្រាប់ទៅហើយ ផ្កាអ្វីផ្សេងបងមើលមិនចូលភ្នែកនោះឡើយ"
"បងឯងនេះសម្តីបានណាស់.."ថេយ៍ចាប់ផ្តើមអៀន
"បងនិយាយជាការពិតណា..ហឹស.."
"អូនមិនជឿបងទេ...!"
"ចឹងចង់ឲ្យបងពិសោធន៍ឲ្យមើលទេហុឹម?" ជុងហ្គុកអោនមុខទៅជិតរាងតូចរួចក៏ និយាយឡើង
"បងចង់ពិសោធន៍បែបណាទៅ"ថេយ៍ក្រសោបមុខរាងក្រាស់ទាំងញញឹម
"បែបនេះ...ហឹុម!" ជុងហ្គុកស្រាប់តែអោនទៅរកបបូរមាត់សុីជំពូរបស់រាងតូច ហើយក៏ក្រវាស់អណ្តាតរបស់នាយចូលទៅប្រឡែងលែងជាមួយអណ្តាតរបស់គេ ការថើបមួយនេះវាពិតជារ៉ូមេនទិចខ្លាំងណាស់ដែលនៅក្រោមពន្លឺព្រះចន្ទមានតែពួកគេពីរនាក់ ខ្យល់ក៏ចាប់ផ្តើមធ្លាក់ចុះមកជារើយៗ។
![](https://img.wattpad.com/cover/356646758-288-k514512.jpg)
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...