.មុននេះបន្តិច!
.ដោយអង្គុយចាំជុងហ្គុកយូរពេកជុងវ៉ាន់ក៏បានបើកទ្វារឡានចុះ រត់ទៅរកនាយនៅខាងក្នុងតែពេលដែលដែលកំលោះតូចរត់មកដល់បន្ទប់កាយាល័យនោះក៏ស្រាប់តែឮចាស់ៗនិយាយគ្នា ដោយនិយាយថាគេគឺជាក្មេងគ្មានប៉ា។ជុងវ៉ាន់យកដៃខកចប់ត្រចៀករបស់ខ្លួនទាំងសងខាងមុននឹងឈានជើងរត់ត្រឡប់ក្រោយទៅវិញក៏ស្រាប់តែទាក់ជើងខ្លួនឯងដួសច្រតដៃទៅនឹងការ៉ូ។ ដោយរបួសចាស់នៅមិនទាន់បាត់ឈឺនៅឡើយហើយនៅថែមរបួសថ្មីទៀតទើបអាល្អិតជុងវ៉ាន់ស្រែកយំយកតែម្តង។
.នៅតាមផ្លូវ"ឃ្លាន..អូនឃ្លានហា៎...អូនសុំញាំុវាបន្តិចបានទេ??" ជុងវ៉ាន់ដើរទៅសុំនំរបស់ស្ត្រីម្នាក់ដែលកំពុងតែអង្គុយលែងជាមួយនឹងកូនៗរបស់ពួកគេ។
" ក្មេងនេះមកពីណា ណែចេញទៅ ឆ្កួតទេដឹង មិនដឹងឯណាប៉ាឯណាម៉ាក់នោះទេ??"
"ហ្ហឹកៗ...Mommyអូនឃ្លាន...ហ្ហឹកៗ"ជុងវ៉ាន់ដែលត្រូវរាងចំណាស់ស្តីឲ្យបែបនឹងហើយគេក៏បន្តដើរទៅមុខទៀតទាំងទឹកភ្នែក ហើយក្រពេះរបស់គេក៏ឃ្លានផងដែរ។
.នៅមុខហាងអាហារមួយកន្លែង
.ជុងវ៉ាន់កំពុងតែអង្គុយអោបជង្គង់អោនមុខចុះ ទាំងទប់ពោះរបស់ខ្លួន ដោយភាពស្រេកឃ្លានជាខ្លាំង មុននេះគេរត់ចេញមក ដោយគ្មានគោលដៅនោះឡើយ ហើយនាយកំលោះតូចក៏មិនដឹងថាគេនៅទីណាដែលពេលនេះ។ អ្វីក៏គេមិនស្គាល់ដែរ ទីនេះវាមានតែម៉ូតូឡានបើកទៅខ្វាត់ខ្វែងពេញផ្លូវទៅវិញទៅមក។
"Hello យ៉ុងបងចេញពីធ្វើការហើយឬនៅ??ពេលនេះអូនកំពុងតែធ្វើដំណើរ ជិតដល់ក្រុមហ៊ុនហើយណា"ជេមីនបើកឡានបណ្តើរ និយាយទូរស័ព្ទជាមួយនឹងស្វាមីរបស់ខ្លួនបណ្តើរព្រោះតែឡានរបស់យ៉ាងហ្គីសបើកកង់ទើប នាយក្រាស់បានឲ្យភរិយាមកទទួលនាយ។
<បងទើបតែចេញពីហាងអាហាមួយកន្លែងនៅមិនឆ្ងាយពីក្រុមហ៊ុនប៉ុន្មាននោះទេ អូនបើកមកមុនបន្តិចមកនឹងឃើញបងឈរចាំហើយណា >ដៃមានកាន់ថង់អាហា នាយរុញទ្វារចេញពីក្នុងហាងដោយដើរតម្រង់ទៅឈរចជេមីននៅមាត់ផ្លូវ។
"ហាងអាហារ? ក្រែងបងនិយាយថាទៅញាំុអ្វីជាមួយគ្នាមិនចឹងឬ? ចោះបងទិញអាហាទៅឲ្យមេស្រីណា? "ជេមីនចាប់ផ្តើមច្រលោតពេលឮ យ៉ុងហ្គីប្រាប់បែបនេះ។ កាលមុនចេញពីផ្ទះកំលោះតូចបញ្ជាក់ហើយបញ្ជាក់ទៀតថាពួកគេនឹងទៅញាំុអាហារនៅ ភោជនីយដ្ឋានមួយតែនេះនាយបែបជាទៅទិញអាហាវិញ?
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...