10:រាត្រីចុងក្រោយ

1K 44 4
                                    

.ដល់ម៉ោងចេញទៅផ្ទះថេយ៉ុង គេក៏ចង់ទៅចូលបន្ទប់ទឹកបន្តិតនឹងបានប្រាប់ឲ្យជេមីន ទៅផ្ទះមុនគេទៅ។

បន្ទាប់ពីបានដោះធុរ:ហើយរាងតូចក៏លាងសម្អាតដៃរបស់គេរួចរាល់មុននឹងដើរចេញមកវិញ។ តែនរណាទៅដឹងទៅថាគ្រាន់តែគេចេញមកភ្លាមមានមនុស្សកំពុងមកឈរចាំគេនៅមាត់ទ្វារបន្ទប់ទឹកនឹង?

" ណែ! គីម ថេយ៉ុង..." ថេយ៍ក៏ងាកទៅតាសម្លេងហៅរបស់នារីម្នាក់នោះ តែវាមិនមែនជាសម្លេងរបស់ប៊េលឡាដែលធ្លាប់រករឿងគេនោះទេ។

"អ្នកនាងហៅខ្ញុំ? "ថេយ៉ុងសួរដោយចង្អុលមកកាន់ខ្លួនឯង ព្រោះគេមិនដែលស្គាល់នារីម្នាក់នេះឡើយតែហេតុអ្វីក៏នាងស្គាល់គេ?

"បើមិនហៅឯងតើឲ្យហៅ អ្នកណា? អាសំរាម" មិនមែនជេរតែមាត់នោះទេនាងក៏បានដើរទៅចាប់កដៃរបស់រាងតូចខ្លាំងទៀតផងហើយ គ្នារបស់នាងពីរនក់ក៏មានកាន់ទឹកអ្វីក៏មិនដឹងនៅក្នុងធុងនោះ។

"ខ្ញុំមិនដែលស្គាល់អ្នកនាងនោះទេ?អ្នកនាងជានរណា?"

" បន្តិចទៀតឯងនឹងស្គាល់យើងជាមិនខាន់! ពួកឯងចាត់ការទៅ..."យ៉ុងជីឲ្យបើកដៃឲ្យមិត្តរបស់នាង យកទឹកដែលកំពុងតែកាន់នឹងដៃរបស់គេនោះជះលើខ្លួនរបស់រាងតូច។

"ណែ..ចង់ធ្វើអី...លែងណា...កុំ..."

ឈូ....មិនទាន់ទាំងនិយាយចប់ផងទឹកមួយធុងនោះក៏ត្រូវបានជះទៅលើខ្លួនរបស់រាងតូច ដែលធ្វើឲ្យគេកំលោះតូចរបស់យើងដឹងភ្លាមថាវាគឺជាទឹកលាងចាន បង្គន់!

"ហិហិ..ឲ្យសមមុខវាហើយ...អួយស្អុយខ្លាំងណាស់នៀក..វាសាកសមជាមួយអាក្មេងក្ររអាហារបស់ឯងហើយគីមថេយ៉ុង" ពួកនាងនោះធុងនោះចោលក្បែររាងតូចដែលកំពុងតែអង្គុយផ្ទាល់នឹងការ៉ូនោះរួចក៏សើចឡើងយ៉ាងសមចិត្តជាទីបំផុត។

"ខ្ញុំមិនដែលស្គាល់ពួកនាងនោះទេ ហេតុអ្វីក៏ពួកនាងធ្វើបែបនេះដាក់ខ្ញុំហាស់"ថេយ៉ុងងលបឈរអស់កម្ពស់រួចក៏ស្រែកឡើងទាំងកំហឹង។

" ឈប់ទាក់ទងជាមួយនឹង ជុងហ្គុករបស់យើងទៅ...យើងត្រឡប់មកយកគេវិញហើយដូច្នេះ បើឯងដឹងខ្លួនក៏គួរតែដកខ្លួនចេញពីគេទៅ មិនមិនចង់ឲ្យម្តាយរបស់ឯង វេទនាជាងនេះទៀតនោះ..." នាងដើរចូលមកកៀករាងតូចរួចក៏ចាប់ច្របាច់មាត់របស់គេ មុនដឹងក្រវាស់ទៅម្ខាង។ រួចក៏ដើរចេញទៅបាត់...ថេយ៉ុងគេទន់ខ្លួនសឹងតែដួលទៅហើយ ឈប់ឲ្យទាក់ទងជុងហ្គុកគេអាចយល់បានតែហេតុអ្វីចាំបាច់ទាញម្តាយរបស់គេមកចូលរួចធ្វើអី? ថេយ៉ុងបានជិះកង់ត្រឡប់ទៅផ្ទះវិញទាំងខោអាវសិស្សរបស់គេទទឹកជោកហើយថែមមានក្លិបស្អុយទៀតផង តែគេមិនខ្វល់នោះទេ។គេមានអារម្មណ៍ថា ជីវិតគេពេលនេះវាដូចជាអាក្រក់នឹង អយុត្តិធម៌ពេកហើយដែលត្រូវគេមើលងាយមិនចប់ពីមួយថ្ងៃទៅមួយថ្ងៃមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់។ ថេយ៉ុងជិះកង់គិតតែម្នាក់ឯងរហូតដល់គេជិះកង់ទៅដល់ផ្ទះ។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now