52:ហត់នឹងឈ្លោះ ជាមួយmommyហើយក៏ហត់នឹងលួង

1.1K 59 4
                                    

. Skip

"នៅថ្ងៃខួបកំណើតរបស់កូន ខ្ញុំចង់ឲ្យលោកទៅចូលរួមដែរ!" ថ្ងៃនេះដេយ៉ាងបានណាត់ជយងហ្គូយកទៅញ៉ាំអារហារពេលល្ងាចជាមួយគ្នាដូចមានជុងវ៉ាន់ជាកណ្តាលព្រោះអាល្អិតនេះគឺជាអ្នកដែលអង្វរសុំប៉ាតូចរបស់គេនាំប៉ាធំមកញាំុអាហារជាមួយគ្នានឹងឯង។

"អូនអញ្ជើញបងចេញពីចិត្តឬក៏ព្រោះតែកូនសុំឲឲ្យអូនមកនិយាយបែបនេះ??" ជុងហ្គុកដាក់សមស្លាប់ព្រាចុះសម្លឹងមើលទៅមុខរបស់រាងតូចរួចក៏បន្លឺឡើងទាំងសម្លេងស្រាលស្រទន់។

" កូន! ព្រោះតែគេអង្វរខ្លាំងពេក ទើបខ្ញុំ..."មិនទាន់និយាយចប់ផងជុងហ្គុកក៏កាត់សម្តីរបស់គេ។

"ទើបអូនក៏មកប្រាប់បង ដោយវាមិនមែនចេញពីចិត្តរបស់អូនតើមែនទេ?? តែមិនអីនោះទេអូនកុំបារម្ភអី ខួបកូនរបស់បង បងប្រាកដជាទៅចូលរួមហើយ" ចិត្តមិចរបស់នាយបានបង្ហាញពីការខកចិត្តចំពោះរាងតូច ។ដែលគេគ្មានចិត្តថានឹងចង់ទទួលស្វាគមន៍នាយចេញពីចិត្តគ្រប់យ៉ាងដែលគេបានធ្វើចំពោះនាយក៏មកពីកូន តែមិនអីនោះទេនាយយល់គ្រប់យ៉ាង។

" Mommy daddy អូនឆ្អែតហើយបាទ!" ជុងវ៉ាន់លើកដៃអង្អែលក្បាលពោះរបស់ខ្លួនព្រោះតែគេញាំុឆ្អែតខ្លាំងពេក។

" បើឆ្អែតហើយយើងត្រឡប់ទៅវិញណាកូន!" គ្រាន់តែឮកូននិយាយថាឆ្អែតភ្លាមថេយ៍ក៏ទម្លាក់សមចុះហើយក៏ងាកមកនិយាយជាមួយកូនប្រុសវិញ។  ដោយឮពាក្យសម្តីរបស់រាងក្រាស់ប៉ុន្មានម៉ាត់មុននេះផងក៏ធ្វើឲ្យគេអួលដើមកលេបបាយលេងចូលដូចគ្នា។

" ចឹងdaddyទៅជាមួយយើងដែលទេMommy ??" ជុងវ៉ាន់និយាយទាំងងាក់មើលទៅប៉ាធំរបស់គេដែលញញឹមមកកាន់ខ្លួនទាំងស្នាមញញឹមស្ងួត។

"មិនទៅនោះទេ ! ប្អូនគិតលុយ!" ថេយ៍ងាកទៅសម្លឹងមុខជុងហ្គុកបន្តិចរួចក៏បែបមកនិយាយជាមួយនឹងកូនប្រុសវិញទាំងមិនបញ្ចេញឈ្មោះរបស់នាយចេញពីមាត់របស់ខ្លួនទៀត នេះថេយ៍គេស្អប់រាងក្រាស់ដល់ថ្នាក់នឹងតើមែនទេ??

" តែអូនចង់ឲ្យdaddyទៅជាមួយអូនដែលណា Mommy ណាៗ " ជុងវ៉ាន់អង្រួនដៃរបស់រាងតូចតិចៗតែគិតថាគេចិត្តទន់ឬ? ចម្លើយគឺអត់នោះទេ៕

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now