.យប់ថ្ងៃដដែល បន្ទាប់ពីញាំុអាហារពេលល្ងាចរួច គ្រប់គ្នាក៏ឡើងទៅគេងក្នុងបន្ទប់រាងខ្លួនដោយ ថ្ងៃនេះខ្វាន់មីបានសុំប៉ាម៉ាក់របស់គេទៅគេងជាមួយនឹងបងប្រុសរបស់ខ្លួន ព្រោះតែនាងចង់ឲ្យកំលោះតូចជុងវ៉ាន់និទានរឿងចចកសីុមនុស្សឲ្យនាងស្តាប់។ ជុងវ៉ាន់គេមិនព្រមនោះទេ ព្រោះតែខ្វាន់មីគេងអាក្រក់ពេក ហើយនាងក៏ចូលចិត្តគេងនោមដាក់ពូកទៀតផង។ តើនរណាចេញគេងជាមួយកើតទៅ??
" យប់នេះអូនគេង ស្លៀកខោទឹកនោម ដូច្នេះអាប៉ងឲ្យអូនគេងដែលទៅណា ណាៗអាប៉ង..." ខ្វាន់មី អង្គុយផ្ទាល់នឹងការ៉ូអោបជើងរបស់បងប្រុសជាប់ ព្រមទាំងអង្វរកទៅកាន់នាយដោយធ្វើភ្នែកព្រិចៗ។
" ឲ្យប្អូនគេ គេងជាមួយទៅណា កូនវ៉ាន់ ដល់ពេលគេគេងលក់ចាំ ប៉ាធំទៅលើកនាងល្អិតមកគេងជាមួយប៉ាវិញណា" ជុងហ្គុកពោលឡើង ព្រោះតែគេមិនចង់ស្តាប់សម្លេងនាងល្អិតនេះយំនោះឡើយ ព្រោះតែពេលនាងយំម្តងៗ សម្លេងរបស់នាងឮចង់បែកផ្ទះដោយមិនខ្វល់ពីក្បាលអាណានោះឡើយ។
" ចឹងក៏បាន តែមានតែម្តងនេះទេណាប៉ាធំ..."
" បាទ...!!" ជុងហ្គុកនិយាយទាំងញញឹមព្រោះឡើងលើកដៃទៅអង្អែលក្បាលកូនប្រុសតិចៗផងដែរ៊ ចំណែកនាងតូចវិញគ្រាន់តែឮថាអាបងរបស់ខ្លួនយល់ព្រមភ្លាមក៏ហក់ទៅអោបចង្កេះរបស់គេជាប់តែម្តង។
"ហិហិ..."
" កុំមកសប្បាយចិត្តពេក យប់នេះពេលបងនិទានរឿងចប់ហើយអូនត្រូវតែគេងលក់ឮទេ??"
"ចា៎...." ខ្វាន់មី ងក់ទាំងសប្បាយអរ។ ព្រោះតែគេមិនងាយសុំបងប្រុសរបស់គេបានគេងជាមួយនោះឡើយ។ និយាយចប់ពីនាក់បងប្អូនក៏នាំគ្នាចូលបន្ទប់គេង។ ថេហ្គុកឈរមើលកូនៗទាំងសប្បាយចិត្តពេលឃើញពួកគេមិនឈ្លោះប្រកែកគ្នាបែបនេះព្រោះសព្វមួយដងឲ្យតែដល់ក្បាលល្ងាចដឹងតែវៃគ្នារត់ដេញគ្នាពេញផ្តះហើយ។
" តោះយើងចូលទៅក្នុងទៅអូន...ហឹប!!" ជុងហ្គុកងាកមើលសម្លឹងមើលមុខប្រពន្ធរួចក៏និយាយឡើង។ ថេយ៉ុងមិនទាន់ទាំងឆ្លើយតបផងនាយក៏លើកបីថេយ៍ ចូលក្នុងបន្ទប់បាត់ទៅហើយ។
![](https://img.wattpad.com/cover/356646758-288-k514512.jpg)
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...