01:អាកូនគ្មានឪ

4.5K 128 6
                                    

RingRing....

.ព្រូស!

សម្លេងម៉ោងរោទ៍បានបន្លឺឡើង នៅពេលដែលវាដល់ពេលកំណត់ដែលម្ចាស់របស់វាបានដាក់ឪ្យរោទ៍ឡើង។ រោទ៍មិនទាន់ទាំងបានប៉ុន្មានផងវាក៏ស្រាប់តែត្រូវបានម្រាមដៃតូចស្រលូន ចាប់ក្រវាស់ធ្លាប់ពីលើតុក្បែរក្បាល់ដំណេករបស់គេភ្លាមៗ។ហើយម្ចាស់របស់វាក៏បានបិតភ្នែកគេងទៅវិញព្រោះកាលពីយបើមិញគេចូលគេងយប់ជ្រៅពេក។

.ម៉ោង6:35នាទី

" ហ៊ឹម!...ម៉ោងប៉ុន្មានទៅហើយ...." កំលោះតូចគីមថេយ៉ុង បើកភ្នែកឡើយទាំងមិនទាន់បាត់ងងុយស្រវេស្រវារកមើលទូរស៍ព្ទរបស់ខ្លួនយកមកមើល ចង់ដឹងថាម៉ោងប៉ុន្មានទៅហើយ ព្រោះថាគេត្រូវក្រោកទៅជួយម្តាយគេរុញរទះបាយទៅលក់ទៅនឹងមុខសាលាទៀត ហើយគេក៏ត្រូវទៅរៀនដូចគ្នា។

" ម៉ែព្រះ.....! 6:35នាទីទៅហើយ...ហុឹកៗតើគួរធ្វើអ្វីមុនទៅ...." ដំបូងឡើងនាយកំលោះតួចធ្វើខ្លួនធម្មតាៗនោះទេតែស្រាប់តែក្រឡេកទៅឃើញម៉ោងភ្លាមគេក៏ប្តូរទឹកមុខទៅជាមិនធម្មតាទៅវិញ។ ថេយ៍ប្រញាប់ប្រញាល់ទាញកន្សែងចូលទៅសម្អាតខ្លួនក្នុងបន្ទប់ទឹកយ៉ាងលឿន។

.ខាងក្រោម!

.ម៉ោង7:15នាទី

" ចុះមកហើយហ៎កូនមកញាំុអាហាសិនទៅនឹងអាលទៅសាលាណា" អ្នកស្រីគីមដែលជាម៉ែរបស់រាងតូចហើយគាត់ក៏ត្រូវជាស្រ្តីមេម៉ាយផងដែរ ដោយមិនដឹងថាស្វាមីរបស់គាត់ទៅណានោះឡើយរឿងនេះទោះរាងតូចជរជីកសួរយ៉ាងណាក៏គាត់មិនព្រមប្រាប់គេដែរ។

" ម៉ែ ! មិចក៏មិនឡើងទៅដាស់កូន ហេតុអ្វីក៏ទុកឲ្យកូនគេងយូរដល់ថ្នាក់នេះ?" ថេយ៉ុងដាក់ខ្លួនអង្គុយនឹងមុខតុអាហារដែលមានតម្រោបរួចជាស្រេចរួចក៏និយាយទៅកាន់ស្រ្តីដែលមាននាមជាម្តាយរបស់គេ។ ព្រោះរាល់ពេលនាយកំលោះតូចត្រូវងើបម៉ោង4:30ដើម្បីជួយរៀបចំរបស់របបលក់របស់ម្តាយរបស់ខ្លួនតែថ្ងៃនេះគេគេងជ្រុះរហូតដល់ម៉ោង6 ថ្ងៃទៅហើយ។

"យប់មិញម៉ែឃើញកូន នៅមើលមេរៀនយប់ពេកទើបមិនបានឡើងទៅដាស់នឹងណា ! នេះឆាប់ញាំទៅអាលបានទៅរៀន!" អ្នកស្រីគីមដែលត្រូវជាម្តាយរបស់រាងតូចរបស់យើងគាត់មានវ័យ41ឆ្នាំតែប៉ុណ្ណោះ ។ គាត់បានដាក់នំប័ុងនឹងទឹកដោះគោឲ្យរាងតូចញាំុជាអាហាសម្រន់នាពេលព្រឹក។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now