.កាត់.....
.club
សម្លេងបាស់បានបុកបន្លឺឡើងពេញក្លឹប សុទ្ធតែជាបទរេមិចរាំពញាក់អារម្មណ៍ យុវវ័យដែលមានវត្តមាននៅទីនេះទាំងប្រុសទាំងស្រី។ ភ្លាមនោះយើងក៏ក្រឡេកភ្នែកទៅឃើញនារីស្រីស្រស់ម្នាក់បានដើរចូលមកជាមួយរ៉ូបដៃមួយពណ៌ខ្មៅស្បែកជើងកែងយ៉ាងខ្ពស់ ការ៉េមក្រហមនៅលើបបូរមាត់របស់នាងដែលបង្ហាញពីភាពសិចសុិចនឹងឆ្នាស់ឆ្នើមតាមចរិតធម្មជាតិរបស់នាង។
"ប្អូន ស្រាក្រឡុកមួយកែវ...!" ប៊េលឡានាងបានដើរទៅអង្គុយទល់មុខនឹងកន្លែងលក់ស្រារួចក៏ហៅឡើង។ បុគ្គលិកដែលជាអ្នកក្រឡុកស្រានោះក៏ចាក់ឲ្យនាង។
" ថែមមួយទៀត....!"នាងលើកអកមួយកែវដំបូងអស់ហើយក៏ហៅថែមមួយកែវទៀត។ នាងបានហៅហៅទៀតមិនដឹងថាអស់ប៉ុន្មានកែវហើយនោះទេកែវស្រាឡើងតម្រៀបគ្នាតែម្តង។
"ប្អូន..??"ប៊េលរៀបនឹងហៅបន្ថែមទៀតហើយតែស្តុបក្រោយពេលមានសម្លេងមាំ១បានបន្លឺឡើង។
"ល្មមឈប់បានហើយខ្ញុំឃើញនាងផឹកអស់ច្រើនមកហើយ! " អ៊ុនវ៉ូទាញកែវស្រាពីដៃរបស់នាងជាប់។
"កុំមកចេះ ឲ្យមកនេះ!"
"បើចង់ផឹកចាំខ្ញុំកំដរក៏បាន! យ៉ាងមិចសង្សារសុំបែកមែនទេ? បានជាខូចចិត្តដល់ថ្នាក់នេះ??"
"សិស្សច្បង! អរអត់ទេគួរតែហៅថា ឆា អ៊ុនវ៉ូ បានត្រូវ! "
"នាងស្រវឹងហើយគួរតែឈប់ផឹកបានហើយ!"
" លែងទៅ លោកទៅដឹងស្អី! តើខ្ញុំមិនល្អត្រង់ណាទៅ? ហេតុអ្វីក៏អ្នកដែលតែងតែចូលមកក្នុងជីវិតរបស់ខ្ញុំសុទ្ធតែបោកប្រាស់ខ្ញុំបែបនេះ??" ប៊េលឡាទាញកែវស្រាលើកក្រវីកែវស្រា ទាំងសើចអស់សំណើចនឹងខ្លួនឯង។
" ត្រូវហើយ ខ្ញុំមិនដឹងអ្វីនោះទេ ខ្ញុំខំតាមស្រឡាញ់គេមកជាយូរមកហើយ តែគេបែបជាមើលមិនឃើញពីស្នេហារបស់ខ្ញុំទៅវិញ ហឹសៗវាគួរឲ្យអស់សំណើចណាស់ពិតទេ?" អ៊ុនវ៉ូទាញកែវស្រាមកលើអក ដោយគ្មានអារម្មណ៍អ្វីទាំងអស់។
" គីមថេយ៉ុង? លោកមិនមែនកំពុងតែនិយាយពីគេទេឬ??" ប៊េលឡាងាកទៅសម្លឹងមើលមុខនាយដោយចោតសំណួរឡើយ។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...