.មកដល់ក្រោយផ្ទះថេយ៉ុងក៏ក្រវាស់ដៃរបស់ខ្លួនចេញពីការចាប់របស់ជុងហ្គុកទាំងធ្វើមុខបែបជាមិនពេញចិត្ត។ គេពិតជាស្អប់មុខប្រុសម្នាក់នេះខ្លាំនណាស់។
"លោកមានអ្វីក៏ឆាប់និយាយមក ខ្ញុំទុកពេលឲ្យ15នាទី..." ថេយ៍គេនិយាយដោយបែបមុខទៅម្ខាង
"អូនមិនគួរណាទៅវៃប្អូនរបស់បងដល់ថ្នាក់នឹងទេ! "ជុងហ្គុកនាយមិនកាច់កុងច្រើននោះទេនាយនិយាយយកតែម្តង។
" ប្អូនរបស់លោក? តែមិនមែនជាប្អូនរបស់ខ្ញុំនោះទេ...ដូច្នេះហើយរឿងអ្វីដែលខ្ញុំមិនហ៊ានវៃគេនោះ? នេះបើគេជាប្អូនរបស់ខ្ញុំវៃខ្ញុំនឹងវៃគេឲ្យខ្លាំងជាងនេះទៀត..ថ្ងៃក្រោយកុំឲ្យចេះតែដើរមើលគេឯងតែផ្តាស់បែបនេះទៀត"
"ថេយ៍..តែអូនជាមនុស្សប្រុសណា..."
" ជាប្រុសហើយវាយ៉ាងមិច? ប្រុសមិនអាចវៃមនុស្សស្រីបានមែនទេ? បើធ្វើជាប្រុសមិនអាចវៃមនុស្សស្រីបាន ចឹងខ្ញុំសុំធ្វើជាខ្ទើយវិញ ព្រោះខ្ទើយអាចវៃបានទាំងមនុស្សប្រុសវៃបានទាំងមនុស្សស្រី!!"
" ..........."
"អស់ពាក្យ និយាយហើយមែន? បើអស់ហើយ...ខ្ញុំនឹងត្រឡប់ទៅវិញ"
"បងសុំទោស..."ថេយ៉ុងដើរចេញបានប៉ុន្មានជំហានជុងហ្គុកក៏ស្រាប់តែនិយាយពាក្យសុំទោស មកកាន់គេថេយ៉ុងគាំងដំណើរបន្តិចរួចក៏បន្តចាក់ចេញពីរទីនោះដោយមិនងាកមើលទៅរាងក្រាស់បន្តិចនោះឡើយ។
" ឯងនិយាយអ្វីខ្លះជាមួយបងប្រុសរបស់យើង?" គ្រាន់តែឃើញថេយ៉ុងដើរចេញមកភ្លាមប៊េលឡានាងក៏ប្រញាប់ស្ទុះចេញពីលើសាឡុងមកសួររាងតូច។ដោយមុននេះនាងចាំពួកគេទាំងអន្ទះសា។
"រឿងអ្វីយើងត្រូវប្រាប់នាងនោះ? បើយើងគង់តែប្រាប់ឲ្យនាងដឹងតែដដែរពួកយើងក៏មិនចាំបាច់ទៅនិយាយតែពីរនាក់ស្ងាត់ៗនោះដែរ នាងកុំមកល្ងង់ពេកប៊េលឡា"
"ឯង..."
" ថេយ៍...នេះជាសេនលុយ...របស់អូន" ជុងហ្គុកដើរមកដល់ក៏ហុចក្រដាស់សេនដែលខ្លួនមានលុយក្នុងនោះជាស្រាប់ហើយនាយក៏សេញ៉េ រួចជាស្រាប់ដូចគ្នា។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...