"ការពិត"

676 51 4
                                        

you are not my brother

part03

«កើតអី?» ចូលមកដល់ក្នុងបន្ទប់ឃុំភ្លាម ថេមីនក៏ប្រញាប់កេះស្មារបស់ជីមីនដើម្បិសួរគេ ព្រោះតាមមើលគេតាំងពីពេលដើរចូលមកដល់បន្ទប់ឃុំម្លេះ ឃើញគេដូចមានទឹកមុខស្រងូតស្រងាត់ចម្លែក

«គ្មានអីទេ»

«ទឹកមុខនេះមិនមែនមិនកើតអីទេ ឯងខ្លាចគ្មានអ្នកមករំលស់មែនទេ?»

«មិនមែនអញ្ចឹងទេ»

«ចុះវាយ៉ាងម៉េច?»

«អឺ គឺថា...»

«ប្រាកដជាបែបនឹងហើយអាថេមីន គ្រាន់តែវាមាត់រឹង ឯងដឹងហើយតើស៎ថាប៉ារបស់គេនោះដាក់កម្រិតលើគេប៉ុណ្ណា» សុងវុននិយាយប្រៀបដូចជាគេបានដឹងច្បាស់យ៉ាងអញ្ចឹង តែជាក់ស្តែងគឺបែបនឹងមែន គេស្គាល់មិត្តគេយូរឆ្នាំមកហើយ រឿងអីដែលគេមិនដឹងចិត្តនោះ?

«មិនបាច់បារម្ភទេ យ៉ាងណាឯងនៅតែបានចេញដដែលនឹង ជឿយើងទៅ»

គេគ្មានទៅបារម្ភអ្វិណាស់ណានោះទេ ព្រោះគេត្រូវម្តាយឪពុកស្តីបន្ទោសស្ទើរតែរាល់ថ្ងៃទៅហើយ យ៉ាងច្រើនលើកនេះធ្ងន់ជាងមុនពីរដងតែប៉ុណ្ណឹងឯង

ងាកមកខាងក្រុមហ៊ុនរបស់លោកនូរៀរ៍ចន ជុងហ្គុកឯណេះវិញ គេក៏កំពុងមមាញឹកនឹងការងាររបស់គេដូចគ្នាដែរ។ ជាធម្មតាទៅហើយដែលគេមានការងារត្រូវបំពេញរាល់ថ្ងៃមិនអាចអាក់ខានបាន ព្រោះការងារជាអ្នកជំនួញ អតិថិជន ភ្ងៀវវិនិយោគទុនក៏មានជារៀងរាល់ថ្ងៃ បើគេជាចៅហ្វាយមិនធ្វើគឺមិនកើតនោះទេ

តុកៗ

«ចូលមកចុះ» កំពុងតែបំពេញការងាររបស់គេសុខៗនោះសម្លេងគោះទ្វារបន្ទប់ក៏បន្លឺឡើង នរៈសង្ហាឆ្លើយតបអនុញ្ញាតអោយចូលទើបឮសម្លេងទ្វារបានឡើងមកបង្ហាញនូវវត្តមានរបស់ឪពុកគេផ្ទាល់នោះហើយ

«អូហ៍ លោកប៉ា មានការអ្វីមែនទេ?»

«ប៉ាមកប្រាប់មុនឲ្យហើយ ព្រោះប៉ាមានការងារត្រូវទៅជាមួយម៉ាក់ឯងនៅតាមខេត្ត ប្រហែលពីរបីថ្ងៃទៀតទើបប៉ាត្រឡប់មកវិញ ឯងជួយមើលថែប្អូនផងឮទេ?»

You're not my brother(✅)Where stories live. Discover now