"ក្តីសង្ឃឹម"

476 32 1
                                        

you are not my brother

part17


......

ព្រឹកថ្ងៃថ្មីក៏បានមកដល់ ពន្លឺព្រះអាទិត្យចាំងចូលបន្ទប់ តាមចន្លោះវាំងននដែលត្រូវបានបិទបាំង ខណៈរាងតូចយកដៃមកបាំងភ្នែក ព្រោះទប់ទល់នឹងពន្លែថ្ងៃមិនបានក៏ព្រមបើកភ្នែកសន្សឹមៗ ស្រាប់តែឃើញខ្លួនឯងគេងឱប ដាក់ដៃលើចង្កេះរបស់បងប្រុស

ជីមីនភ្ញាក់ខ្លួនភ្លាម ប្រញាប់យកដៃចេញពីចង្កេះរបស់បងប្រុស រួចចាប់ផ្តើមគិតឡើងភ្លាម ថាតើគេធ្វើដាក់បងប្រុសបែបនេះតាំងពីពេលណា?យប់មិញ?ឬទើបតែអម្បាញ់មិញនេះ?ចុះបើគេគេងឱបបងប្រុសតាំងពីយប់ពិតមែន ហេតុអីបងប្រុសមិនដកដៃរបស់គេចេញ?

ជីមីនគិតអ្វីមិនចេញ នឹកក៏មិនឃើញថាគេធ្វើបែបនឹងតាំងពីពេលណា បានត្រឹមយកដៃមកវាយក្បាលខ្លួនឯងតិចៗ មុននឹងចុះពីលើគ្រែថ្នមៗសម្តៅទៅក្នុងបន្ទប់ទឹកដើម្បីជម្រះកាយរៀបចំខ្លួនទៅសាលា។ ព្រោះបើអង្គុយរកនឹកក៏នឹកមិនឃើញដដែល កុំអោយខ្ជះខ្ជាយពេលវេលា គួរតែយកពេលនេះទៅងូតទឹក ផ្លាស់ខោអាវល្អជាង!

ជុងហ្គុកឯណេះវិញ គ្រាន់តែប្អូនចូលបន្ទប់ទឹកផុត ឮសម្លេងបិទទ្វារហើយ ទើបគេបើកភ្នែកឡើងញញឹមខ្ចឹប តាមពិតគេភ្ញាក់តាំងតែពីជីមីនដកដៃចេញពីគេភ្លាមម្លេះ គ្រាន់តែគេមិនចង់ភ្ញាក់ភ្លាមៗ ព្រោះដឹងហើយថាប្អូនប្រុសរបស់គេនេះពូកែអៀនខ្លាំងណាស់ បើគេបញ្ចេញប្រតិកម្មភ្លាមៗ ច្បាស់ណាស់ជីមីននឹងអៀនមិនហ៊ាននិយាហជាមួយគេជាមិនខាន

«គួរឲ្យស្រឡាញ់ណាស់ ហឹសៗ» រាងក្រាស់ឈានជើងចុះពីលើដំណេក សើចតិចៗ ដោយការហួសចិត្ត លបមើលទឹកមុខប្រតិកម្មរបស់ប្អូនគេអម្បាញ់មិញនេះធ្វើអោយគេចង់សើចភ្លាមៗ ព្រោះគេដឹងខ្លួន ដូចខ្មោចប្រាំពីរថ្ងៃហើយយ៉ាងអញ្ចឹង

.......

បន្ទាប់ពីរៀបចំខ្លួនរួចរាល់អស់ហើយ ទីបំផុតអាហារពេលព្រឹកនេះក៏បានជួបជុំគ្នាម្តងទៀត ខណៈកូនប្រុសពៅនៃគ្រួសារចុះមកក្រោយគេ ស្របពេលអ្នកទាំងអស់គ្នា សម្លឹងមើលមុខរបស់គេព្រោងព្រៀត

You're not my brother(✅)Where stories live. Discover now