"ខ្មាស់អៀន"

248 27 4
                                    

you are not my brother

part13

«បើកឡានយើងអោយស្រួលបួលណា ឡានទើបតែទិញ តែឆ្កូតបន្តិច ឯងដឹងតែត្រូវសងយើងហើយ» អ្នកស្រវឹងនេះវិញ ក៏នៅតែបន្តនិយាយជាច្រើនហូហែរជាបន្តបន្ទាប់ អ្នកស្តាប់ក៏បានត្រឹមតែស្តាប់មិនហ៊ាននិយាយអ្វីតបឡើយ ព្រោះខ្លាចប្អូនដឹងថាជាគេលែងហ៊ាននិយាយ ក៏មានតែស្តាប់ទៅ ម្យ៉ាងគេមិនដែលមានពេលវេលាបែបនេះជាមួយជីមីននោះទេ គេគួរតែរក្សាទុកពេលវេលានេះ

ប្រមាណជាម្ភៃនាទីកន្លងផុតទៅ ទីបំផុតឡានសេរីទំនើបក៏បានបើកមកដល់ភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលជាភូមិគ្រឹះរបស់ត្រកូលចននូរៀលរ៍នេះឯង។ ឡានសេរីទំនើបបើកឡានចូលទៅក្នុងបរិវេណផ្ទះខណៈលោកអ៊ំដែលជាអ្នកយាមកាមនៅទីនោះក៏បានរត់មកទទួលព្រមទាំងបើកទ្វារឡានអោយផងដែរ

«លោកអ៊ំ ជួយយកឡានទៅចតផង ខ្ញុំនាំប្អូនទៅខាងលើហើយ»

«បាទៗអ្នកប្រុសធំ មិនអីទេ»

នរៈសង្ហាដែលជាកូនច្បងក៏គ្រាហ៍ប្អូនប្រុសឡើងទៅបន្ទប់ ខណៈអ្នកបម្រើនៅជាន់ក្រោមតាមមើលព្រៀត ព្រោះជាលើកទីមួយហើយ ដែលឃើញអ្នកប្រុសតូចស្រវឹងយ៉ាងនេះ នៅថែមទាំងមកផ្ទះវិញយប់ជ្រៅទៀត ពួកគេខ្លាចតែមានរឿងទៀតនោះទេ ព្រោះគ្រួសារនេះទើបតែនិយាយស្រុះស្រួលគ្នាហើយ ម្សិលមិញប៉ុណ្ណោះ

ប្រមាណជាពីរនាទី ជុងហ្គុកក៏បាននាំប្អូនមកដល់ក្នុងបន្ទប់ដែលជាបន្ទប់របស់ជីមីនផ្ទាល់ គេដើរមួយៗព្រមទាំងសម្លឹងមើលជុំវិញដោយស្នាមញញឹម ព្រោះគេបានដឹងថាប្អូនគេមិនបានផ្លាស់ប្តូរនោះទេ ទឹកចិត្តដែលមានកាលពីដប់ឆ្នាំមុននៅតែដដែល ត្បិតអីគ្រាន់តែចចេសរឹងរូសជាមួយគេបន្តិចប៉ុណ្ណោះ។

«រូបថតដែលមានជាមួយគ្នាទាំងប៉ុន្មាន ឯងនៅតែរក្សាបានធម្មតា បងមិនជឿទេ ថាឯងស្អប់បងនោះ! »

ជុងហ្គុកដើរទៅសន្សឹមៗទម្លាក់អោយជីមីនបានគេងនៅលើគ្រែស្រួលបួល រួចហើយទើបគេបន្តដើរមើលនិងអង្អែលលើរូបថតនោះ ព្រមទាំងពោលតិចៗថា

«បងសង្ឃឹមថាបងប្អូនយើងអាចមានទំនាក់ទំនងត្រឡប់ទៅដូចជាកាលពីដប់ឆ្នាំមុន បងនឹកពេលវេលានោះណាស់» រាងក្រាស់និយាយដោយសេចក្តីស្រណោះ ព្រោះកាលនោះទោះការងារច្រើន សម្ពាធខ្លាំង ក៏គេនៅតែធ្វើការដោយសប្បាយចិត្ត ព្រោះតែងមានប្អូនប្រុសលើកទឹកចិត្ត តែពេលនេះ មិនដូចពេលមុនទេ ត្បិតគេធ្វើការហត់យ៉ាងណាក៏នៅតែមិនមានអ្នកដែលធ្វើអោយគេសប្បាយចិត្តបាន សង្ឃឹមថាលើកនេះគេអាចមានឱកាសនៅក្បែរប្អូនប្រុសដោយសុខសាន្តផងចុះ

You're not my brother(✅)Where stories live. Discover now