you are not my brother
part18
«យើងបានដឹងរឿងអស់ហើយ» ងាកមកថេមីនឯណេះវិញ ពេលឃើញទឹកមុខមិនសូវល្អបែបនេះ គេក៏ផ្តើមនិយាយមុន ព្រោះដឹងហើយថាជីមីនពីម្សិលមិញខឹងគេ ទើបមានតែគេផ្តើមមុនទើបជីមីននិយាយតបមកកាន់គេវិញបាន
«ឯងមិនបាច់និយាយអ្វីទេ រឿងយើងនិងនាង ទុកឲ្យយើងជាអ្នកដោះស្រាយ»
«តែ-»
«មិនបាច់បារម្ភទេ យើងដឹងហើយថាយើងគួរធ្វើអ្វីមិនគួរធ្វើអ្វី»
«យើងសង្ឃឹមថាឯងនឹងផ្តល់ឱកាសឲ្យនាង»
«....» ឮប្រយោគមួយនេះហើយ ជីមីនមិនបានឆ្លើយតបនឹងថេមីនវិញឡើយ ព្រោះគេក៏កំពុងពិចារណាអំពីរឿងនោះហើយ ម្យ៉ាងបងប្រុសក៏ផ្តល់យោបល់មកគេបែបនេះ រឿងគួរផ្តល់ឱកាសឬមិនគួរផ្តល់ ចុងក្រោយគឺស្រេចលើការសម្រេចចិត្តរបស់គេតែប៉ុណ្ណោះ
ចូលមកដល់ក្នុងថ្នាក់លើកនេះមិនដូចរាល់ដងឡើយ ទាំងថេមីននិងជីមីនសុទ្ធតែស្ងាត់រៀងៗខ្លួន ព្រោះនៅមិនទាន់យល់ពីចិត្តគ្នាច្បាស់ ដែលថេមីននៅតែនិយាយពីនាង ជីមីនក៏គ្មានថ្ងៃតបនឹងគេដាច់ខាតនោះហើយ ព្រោះគេមិនចង់និយាយពីនាងទេ តែថេមីននៅតែបន្តនិយាយហាក់ដូចជានៅខាងនាងទាំងស្រុងតែម្តង
ខណៈថេមីនបានត្រឹមតែលួចដកដង្ហើមធំពេលឃើញ ស៊ូហេតែងតែងាកមកមើលជីមីនជាប់ជានិច្ច នាងតែងតែចង់ធ្វើការសុំទោសជាយូរណាស់មកហើយ គ្រាន់តែនាងគ្មានឱកាស មិនមែនមិនចង់មកនោះទេ នេះជាអ្វីដែលគេបានឮពីនាង ហើយនាងក៏មានហេតុផលច្បាស់លាស់ដូចគ្នា គេជឿថាបើជីមីនបានឮពីរឿងនេះ គេប្រាកដជាព្រមអភ័យទោសឲ្យនាងជាក់ជាពុំខាន
.......
ថ្ងៃត្រង់ក៏បានមកដល់ បន្ទាប់ពីបញ្ចប់ការសិក្សានៅពេលព្រឹករួចរាល់ហើយ ថ្ងៃនេះស៊ូហេមិនបានមករកថេមីននិងជីមីនដូចរាល់ដងនោះទេ ព្រោះនាងដឹងខ្លួនថាកាលពីម្សិលមិញនេះ ជីមីនដូចជាខឹងនឹងនាងណាស់ ចូលទៅរកគេនៅពេលនេះក៏គ្មានប្រយោជន៍ដែរ។ ទើបនាងមានតែអោនមុខចុះដើរចេញ ខណៈថេមីនបានឃើញទិដ្ឋភាពនោះ បានត្រឹមតែអាណិតនាងជាពន់ពេក
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
