You are not my brother
Part54
ទោះឥឡូវនេះកំពុងឆ្ងល់នឹងអាក្ការៈរាងក្រាស់យ៉ាងណាក៏ដោយ ប៉ុន្តែងងុយគេងទើបសំខាន់ជាង ម្យ៉ាងក៏សម្លឹងមើលទៅនាឡិកាលើជញ្ជាំងឃើញថាម៉ោងជិតពាក់កណ្តាលអាធ្រាត្រទៅហើយ ប្រហែលជាជុងហ្គុកទើបត្រឡប់មកពីធ្វើការវិញនោះឯង ទើបបង្ខំចិត្តគេងបន្តតែម្តងទៅ ចាំស្អែកទៅសួរគេតាមក្រោយក៏មិនអីដែរ
ជុងហ្គុកឯណេះវិញ គ្រាន់តែមកដល់បន្ទប់ភ្លាម គេឡើងព្រឺសម្បុរខ្ញាក់ៗ មិនដឹងជាយ៉ាងម៉េច មានអារម្មណ៍ថាដូចមិនសមៗអីបែបនោះ ព្រោះគេផ្ទាល់គួរតែជាអ្នករៀបចំគម្រោងទាំងនោះមិនមែនជាជីមីននោះទេ ដូចនេះទើបគេមានអារម្មណ៍ថាប្លែកៗយ៉ាងម៉េចមិនដឹងបែបនេះ
«មិនអីទេ ខ្ញុំនឹងមិនអោយរឿងនេះកើតឡើងដាច់ខាត ពុទ្ធោអើយ តើជីមីនកំពុងគិតអីនៅពេលនេះ?» រាងក្រាស់យកដៃជ្រោងសក់របស់ខ្លួនឯងស្របពេលនោះក៏ទាញកន្សែងដើរចូលទៅជម្រះកាយបន្ត គេពេលនេះពិតជាចង់ចូលក្នុងចិត្តរបស់ជីមីនខ្លាំងណាស់ ចង់ដឹងថាកំពុងគិតអ្វីខ្លះពេលនេះ?បានជាអាយផេតជាប់ស្វែងរកអ្វីចម្លែកបែបនឹង?
.......
ព្រឹកថ្ងៃថ្មីក៏បានមកដល់ អ្នកគ្រប់គ្នាក៏កំពុងស្រស់ស្រូបអាហាររៀងៗខ្លួន គ្មានអ្នកណាម្នាក់បានសន្ទនាគ្នាឡើយ ព្រោះសុទ្ធតែមានការងារធ្វើបន្ទាប់ពីនោះ ទើបការនិយាយគ្នានៅពេលព្រឹកមិនមែនជាការល្អឡើយ លុះត្រាតែជាថ្ងៃចុងសប្តាហ៍
«និយាយអញ្ចឹងបងប្រុស យប់មិញបងចូលបន្ទប់ខ្ញុំធ្វើអី?» អំឡុងពេលកំពុងស្ងាត់ សុខៗនោះស្រាប់តែរាងតូចក៏ដាក់សំណួរទៅកាន់ជុងហ្គុកបែបនេះឡើង ស្របពេលលោកប៉ានិងអ្នកម៉ាក់ក៏បញ្ឈប់ការបរិភោគភ្លាមៗនាំគ្នាសម្លឹងទៅមុខរបស់រាងក្រាស់
«អឺ គឺថាបងចូលទៅពិនិត្យ ចង់ដឹងថាឯងគេងហើយឬនៅ តែប៉ុណ្ណឹងទេ...» រាងក្រាស់និយាយឆ្លើយតប ដោយភ្នែកព្យាយាមគេចក្រសែភ្នែកចេញពីអ្នកគ្រប់គ្នាដែលហាក់កំពុងចាប់ពិរុទ្ធរបស់គេយ៉ាងអញ្ចឹង
«អរ អញ្ចឹងទេ?ប៉ុន្តែយប់មិញខ្ញុំហៅបង ម្តេចក៏បងមិនឈប់?»
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
