"និយាយលេងបន្លំមែន"

412 42 2
                                        

You are not my brother
Part38

«អឹម ប្រាកដហើយ» នាយហានតបទៅកាន់មិត្តជាមួយនឹងទឹកមុខប្រាកដប្រជា ព្រោះគេច្បាស់ចំពោះរឿងនេះ ទើបគេហ៊ាននិយាយបែបនេះ

«ហេតុអីបានជាឯងគិតថាគាត់នៅមានជីវិត?»

«ព្រោះនៅក្នុងកាមេរ៉ាសុវត្ថិភាពនោះ ក្រោយពីពួកមួយក្រុមនោះបានទៅផុត មួយសន្ទុះក្រោយមក ឡានពេទ្យក៏បានមកដល់ បើតាមការវិនិច្ឆ័យរបស់យើង ប្រហែលជាពួកទាំងនោះបានខលទៅឡានពេទ្យអោយមកយក ព្រោះប្រាកដចិត្តថាអ្នកទាំងពីរបានបាត់បង់ជីវិតហើយ ប៉ុន្តែវាខុសពីនោះ លោកស្រីបានអស់ដង្ហើម តែលោកប្រុសមិនទាន់អស់នោះទេ ទើបគ្រូពេទ្យបាននាំទៅសង្រ្គោះភ្លាមៗ រឿងបន្ទាប់ពីនោះក៏អស់ត្រឹមនេះ អ្វីដែលយើងកំពុងឆ្ងល់ពេលនេះ យើងពិតជាចង់ដឹងណាស់ថាលោកប្រុសនៅទីណា ពួកយើងត្រូវតែរកលោកប្រុសអោយឃើញ ព្រោះគាត់អាចនឹងដឹងច្បាស់ ថាអ្នកណាជាអ្នកបញ្ជូនមនុស្សអោយវាយធ្វើបាបគាត់»

«ចុះក្រែងឯងនិងចៅហ្វាយសង្ស័យទៅលើ-»

«ពេលវេលានេះមិនអាចចេះតែនិយាយបានទេ ពួកយើងត្រូវចែកផ្លូវគ្នាដើម្បីដើររកគាត់ ឃើញអោយបានឆាប់បំផុត»

«តោះ ពួកយើងគួរតែទៅឥឡូវនេះទៅ»

ថាចប់ ពួកគេទាំងបីក៏នាំគ្នាចេញឡានទៅរកតាមអ្វីដែលពួកគេរៀបចំផែនការជាមួយគ្នា ដោយរឿងនេះត្រូវធ្វើជាសំខាន់សិន មិនអាចអោយប៉ាម៉ាក់របស់ជីមីនបានដឹងនោះទេ ព្រោះពួកគាត់ទាំងពីរនៅជាប់ជាជនសង្ស័យសម្រាប់ពួកគេនៅឡើយ

........

នៅឯក្រុមហ៊ុនរបស់ចននូរៀរ៍គ្រុប ឥឡូវនេះមកដល់ពេលល្ងាចទៅហើយ ដែលពួកគេនៅតែបន្តធ្វើការ គ្មានអ្នកណាម្នាក់បញ្ឈប់ការងាររបស់ពួកគេបានទេ នេះប្រហែលបើគ្មានអ្នកដាស់តឿន នៅតែធ្វើអញ្ចឹង ព្រោះមនុស្សម្នាក់ៗជក់ធ្វើការងារឡើងភ្លេចម៉ោងសម្រាកអស់ហើយ

«តោះ ជីមីនពួកយើងទៅផ្ទះទៅ ម៉ោងប្រាំពីរល្ងាចហើយ លើសម៉ោងធ្វើការហើយ ជំនួយការ~~»

«តោះបងប្រុស ខ្ញុំធ្វើរួចល្មម» ចុច enter ចុងក្រោយឮចង់ផ្អើលបន្ទប់ ធ្វើអោយជុងហ្គុកទប់សំណើចស្ទើរមិនបាន ប្រហែលពាក្យ enter នោះធ្លុះដល់បាតបាត់ហើយមិនដឹង

You're not my brother(✅)Where stories live. Discover now