"បងអាចឲ្យអូនគ្រប់យ៉ាង"

476 44 4
                                        

You are not my brother
Part50

រាងក្រាស់អង្គុយឆ្ងល់នឹងទង្វើខ្លួនឯងជាខ្លាំង ថាតើអម្បាញ់មិញនេះគេបានធ្វើអ្វីខ្លះ ព្រោះបើនិយាយសម្តីធ្ងន់ក៏អត់ បើស្តីអោយក៏គ្មាន ហេតុអីមើលទៅរាងតូចដូចជាខឹងនឹងគេម្លេះ

«អ៎ាវ ជុងហ្គុក ប្អូនទៅណាហើយ?អម្បាញ់មិញក្រែងមកទីនេះជាមួយគ្នាអី?» គ្រាន់តែជីមីនដើរទៅផុតប្រមាណមួយសន្ទុះកន្លងផុតទៅភ្លាម លោកស្រីចនក៏បានមកដល់ហើយសួរគេភ្លាមតែម្តង

«អូហ៍ ប្រហែលជានៅខាងក្នុងម៉ាក់ ម៉ាក់មានការអីមែនទេ?»

«ពួកយើងត្រឡប់ទៅវិញហើយ ឮថាប៉ាឯងមានកិច្ចការទៅធ្វើបន្តជាមួយនឹងមិត្តរបស់គាត់ ទើបម៉ាក់សួររកជីមីននឹងណា»

«មិនអីទេ អ្នកម៉ាក់ទៅមុនចុះ ចាំខ្ញុំទៅហៅជីមីនមក»

«អូខេៗ អញ្ចឹងម៉ាក់ប៉ាទៅមុនហើយណា បើកបរដោយសុវត្ថិភាពឮទេ?»

«បាទ អ្នកម៉ាក់»

ឆ្លើយតបរួច ក្រោយឃើញអ្នកម៉ាក់របស់ខ្លួនបានឡើងឡានទៅផុតហើយ ទើបគេប្រញប់រត់ទៅយ៉ាងលឿន ដើម្បីទៅលួងអូនសំណព្វចិត្តរបស់គេ មិនដឹងជាងរខ្ទឺតទៅណាបាត់ហើយទេ អម្បាញ់មិញ

«មានឃើញជីមីនទេ?» ពេលដើរមកដល់ខាងមុខផ្ទះរបស់គេ ទើបគេប្រញាប់សួរទៅកូនចៅទាំងពីររបស់គេភ្លាម ដោយភ្នែកកំពុងរេសម្លឹងជុំវិញខ្លួនក្រែងលោបានឃើញ

«ប្រហែលជាទៅខាងក្រោយផ្ទះហើយចៅហ្វាយ ព្រោះមិនឃើញចូលក្នុងផ្ទះទេ»

ឮតែបែបនេះហើយ រាងក្រាស់រត់ប្រុយទៅរកខាងក្រោយផ្ទះភ្លាម ព្រោះថាទុកអោយខឹងមួយសន្ទុះហើយ ខ្លាចថាពិបាកលួង យ៉ាប់មិនខានទេ

«រាល់ថ្ងៃ មិនដឹងជាស្រឡាញ់ខ្ញុំឬអត់ទេ ធ្វើខឹងតិចតួចមិនមកលួង មួយថ្ងៃៗគិតតែពីកូន ខ្ញុំលែងគិតអស់ហើយ បើអញ្ចឹងៗតើនេះគេហៅថាក្តីស្រឡាញ់មែនទេ?»

គ្រាន់តែមកដល់ភ្លាម ជុងហ្គុកបានឮនូវប្រយោគទាំងអស់នេះ ខណៈគេកំពុងពួននៅក្បែរទីនោះ ព្រោះចង់ដឹងថាជីមីននឹងនិយាយអ្វីបន្តទៀត ស្រួលគេនឹងកែលម្អហើយព្យាយាមយល់ចិត្តអនាគតប្រពន្ធអោយខ្លាំងជាទីបំផុត

You're not my brother(✅)Where stories live. Discover now