"លុយអាចដោះស្រាយបាន"

180 32 2
                                    

You are not my brother
Part27

«យី! ឆ្លៀតសម្លក់ឯងទៀតណាស់!» រាងក្រាស់តាមមើលដំណើរដូចកូនទាពីក្រោយរបស់ប្អូនជាប់ រហូតដល់ត្រូវគេសម្លក់ទើបដាច់ចិត្តដើរចេញទៅរកអ៊ំណានដែលកំពុងឈរបេះបន្លែនៅក្បែរសួននោះស្រាប់
«អ៊ំចាំជួយរៀបចំម្ហូបតាមដែលខ្ញុំបានប្រាប់អ៊ំទៅណ៎ា លំបាកអ៊ំហើយថ្ងៃនេះ» នរៈសង្ហាញញឹមនិយាយស្រទន់ទៅកាន់អ៊ំណានដែលជាចុងភៅចំណានប្រចាំផ្ទះរបស់គេ ម្ហូបណាក៏ដោយ ក៏អ៊ំណានធ្វើអោយគេបានទាំងអស់ ទើបគេទុកចិត្តអ៊ំណាននៅថ្ងៃនេះតែម្តង
«ច៎ាស មិនអីទេអ្នកប្រុសធំ»
«អញ្ចឹងខ្ញុំទៅរៀបចំខាងក្នុងវិញហើយ អ៊ំបន្តការងាររបស់អ៊ំចុះ» និយាយរួច រាងក្រាស់ក៏ដើរចូលទៅខាងក្នុងបន្ត ព្រោះគេត្រូវរៀបចំការស៊ុបប្រាយស៍បន្តិចបន្តួចក្នុងការវិលត្រឡប់មកវិញរបស់ម៉ាប៊ែល ដែលជាមិត្តរបស់គេតាំងពីរៀនវិទ្យាល័យម្លេះ។ គេបែកលែងជួបមុខនាងតាំងពីនាងត្រូវទៅបន្តការសិក្សានៅក្រៅប្រទេស ប៉ុន្តែពេលនេះនាងត្រឡប់មកវិញហើយ ដូច្នេះក្នុងនាមគេជាមិត្តគួរតែរៀបចំអ្វីដែលពិសេសឲ្យនាង ដើម្បីនាងទទួលបានភាពកក់ក្តៅខ្លះ
«វឹកវរសម្បើមណាស់! ខ្ពើមឫកបងខ្ញុំដល់ហើយ ខំនោះខំ!» រាងតូចកាន់ក្រដាសសូត្រមេរៀនមែន តែមិនបានសូត្រទេ ភ្នែកនៅតាមមើលសកម្មភាពរបស់បងប្រុសជាប់ មិនដឹងជាក្នុងចិត្តក្តៅយ៉ាងណាទៅ? បានជាដល់ថ្នាក់ក្តាប់ក្រដាសផង ខាំមាត់ផង ធ្វើមុខមាត់ផង ធ្វើដូចបងប្រុសគេនាំសត្វចម្លែកឯណាមកផ្ទះអញ្ចឹង!
«អ៎េ! ខ្ញុំទៅខ្វល់ធ្វើអីទៅ?ភ្ញៀវគាត់សោះ អីក៏ពាក់ព័ន្ធសម្បើមម្លេះជីមីន?សូត្រមេរៀនឯងបន្តទៅ ឈប់គិត!»
ក្រោយការភ្ញាក់ខ្លួនត្រឡប់មកវិញហើយ រាងតូចក៏ចាប់ផ្តើមចេញពីទីតាំងនោះទៅទីតាំងផ្សេង ព្រោះបើគេនៅឃើញសកម្មភាពរបស់បងប្រុស ឬឃើញមុខរបស់រាងក្រាស់ទៀត ខ្លាចក្រែងថាសូត្រមិនចូល ព្រោះឃើញមុខចេះតែមានអារម្មណ៍ថាជ្រេញៗ ទើសៗ យ៉ាងម៉េចមិនដឹងទេស!
រំលងផុតទៅ ប្រមាណជាមួយម៉ោងកន្លងផុតទៅ អ្វីៗនៅក្នុងផ្ទះក៏បានរៀបចំរួចរាល់ ម្ហូបអាហារក៏បានតម្រៀបរួចស្រេចទៅលើតុ ក្នុងផ្ទះត្រូវបានដេគ័រដោយផ្កាតិចតួចដើម្បីបន្ថែមសម្រស់ ខណៈរាងក្រាស់ឈរមើលដោយស្នាមញញឹមនិងក្តីសង្ឃឹមថាម៉ាប៊ែលមកឃើញផ្កាបែបនេះ នាងប្រាកដជាសប្បាយចិត្តជាក់ជាពុំខានឡើយ ព្រោះដឹងថានាងចូលចិត្តផ្កាកុលាបពណ៌សខ្លាំងណាស់
«ទៅសម្រាកចុះ នៅសល់ប៉ុណ្ណេះទុកអោយខ្ញុំចាត់ការបាន» រាងក្រាស់ដើរមកមើលលើផ្ទាំងដែលគេបានចាត់អោយមនុស្សសរសេរពាក្យស្វាគមន៍ទៅកាន់ម៉ាប៊ែល ឃើញថាមិនទាន់ធ្វើហើយ គេក៏ចង់អោយជាងនោះសម្រាកទៅ ព្រោះថ្ងៃនេះជួយគេមកច្រើនលើសការងារប្រចាំថ្ងៃហើយ
«អូហ៍បាទ មិនអីទេអ្នកប្រុសធំ ខ្ញុំធ្វើជិតរួចរាល់ហើយ សល់តែបន្តិចទៀតទេ»
«អូខេ អរគុណហើយអញ្ចឹង ថ្ងៃនេះពូហត់ហើយ»
«មិត្តភក្តិម្នាក់ណាទៅណ៎?ហេតុអីបងប្រុសខ្ញុំខំប្រឹងយ៉ាងនេះ?សុទ្ធតែមានផ្លាកស្វាគមន៍ នៅមានផ្កាលម្អងផ្ទះយ៉ាងស្រស់ស្អាតទៀត» រសងតូចដែលទំនងជាសូត្រមេរៀនរួចហើយនោះ បានដើរមកជិតបងប្រុសធ្វើជានិយាយបញ្ឆិតបញ្ឆៀងហើយភ្នែកវិញមិនមើលបងទេ ធ្វើឯងសម្លក់មើលលើមើលក្រោម ដូចជ្រេញម៉ែឪអាជ្រេញយកហ្មង
«ឯងមិនមែនមិនស្គាល់នាងឯណា ម៉ាប៊ែលណា! មិនមែនអ្នកផ្សេងទេ»
«បងម៉ាប៊ែលនឹង?គាត់មកវិញហើយ?ហ៊ើយ កុំហៅខ្ញុំចុះអោយសោះណា ខ្ញុំមិនចង់ជួបមុខគាត់ទេ!» គ្រាន់តែឮថាជាម៉ាប៊ែលភ្លាម ជីមីនដាក់មេប្រុចរត់ចូលទៅក្នុងហើយនៅឆ្លៀតស្រែកប្រាប់បងប្រុសកុំអោយហៅគេចុះពីបន្ទប់ទៀត។ កើតអីអញ្ចេះ? ហេតុអីមើលទៅដូចមិនចង់ជួបមិត្តរបស់បងប្រុសសោះអញ្ចឹង
«ឯងមិននឹកនាងទេហ្អេស៎?ឮថានាងនឹកឯង ទើបនាងមកទីនេះណ៎ា!»
«អត់ទេ មិននឹកសូម្បីតែបន្តិច កុំហៅខ្ញុំចុះអោយសោះ បើមិនអញ្ចឹងខ្ញុំខឹងបងហើយ!»
ឮប្អូនប្រុសឆ្លើយតបមកកាន់ខ្លួនបែបនេះហើយ ជុងហ្គុកក៏សើចឡើងយ៉ាងអស់សំណើចព្រោះមិនមែនមិនដឹងទេ ថាម៉ាប៊ែលនិងជីមីន គឺធ្លាប់ឈ្លោះគ្នាខ្លាំងណាស់ ម្នាក់ពូកែញ៉ោះ ម្នាក់ទៀតចូលចិត្តឈ្នះ ទើបពួកគេទាំងពីរមិនសូវជាត្រូវគ្នាប៉ុន្មានទេ កាលគ្រាហ៍នោះ។ ហើយកាលដែលជីមីនគេចបែបនេះក៏ព្រោះតែមូលហេតុបែបនេះឯង ម៉ាប៊ែលពូកែញ៉ោះហើយក៏ពូកែខាងរករឿងហែកហួរជីមីនផងដែរ ម្លេះហើយបានជារាងតូចមិនចូលចិត្តនាងនោះ
«អ្នកប្រុសធំ មិត្តភក្តិអ្នកប្រុសមកដល់ហើយ»
«អូហ៍ មកដល់ហើយហ្អេស៎?នាំនាងចូលមក» ឮអ្នកបម្រើបានផ្តល់ដំណឹងបែបនេះហើយ ជុងហ្គុកប្រញាប់ចូលទៅយកបាច់ផ្កាដែលត្រៀមសម្រាប់ម៉ាប៊ែលចេញមកខាងក្រៅ ឈរចាំទទួលនាងនៅមាត់ទ្វារធំដោយស្នាមញញឹម
«សូមស្វាគមន៍ការវិលត្រឡប់មកវិញណា មិត្តសម្លាញ់~~» រាងក្រាស់ហុចបាច់ផ្កាទៅអោយមិត្តបណ្តូលចិត្ត ដែលគេមានតែនាងម្នាក់ទេស្និទ្ធស្នាលជាមួយគេ ក្រៅពីនឹងសុទ្ធតែមិត្តដែលតែងរំពឹងអ្វីពីគេរហូត ទើបគេសល់តែនាងម្នាក់ដែលស្មោះត្រង់ ត្បិតនាងរៀននៅក្រៅប្រទេសមែនពិត តែនាងក៏នៅតែឆាតមកសួរសុខទុក្ខគេគ្រប់ពេលជានិច្ច
«អរគុណណាមិត្ត ចុះឯណាប្អូនរបស់ឯង?ក្រែងថាគេនៅផ្ទះហ្អេស៎?ម្តេចមិនឃើញមកទទួលយើង?» ដូចការគ្រោងទុក ម៉ាប៊ែលមកភ្លាម ស្រែកសួររករាងតូចភ្លេត និយាយទៅនាងរង់ចាំតែយន្តហោះចុះមកដល់ទឹកដីកំណើតនឹងអាលឌឺជីមីនតែម្តងឬយ៉ាងណា?
«នៅខាងលើ ទៅពួនឯងបាត់ហើយ»
«ដល់ថ្នាក់ពួនផង ចាំយើងទៅរកគេដល់បន្ទប់ ចូលចិត្តតើស៎ អាលេងបិទពួននឹង!» ម៉ាប៊ែលហុចបាច់ផ្កាទៅអោយជុងហ្គុកទទួលវិញ ខណៈនាងដោះវែនតាខ្មៅចេញ សូម្បីតែស្បែកជើងកែងដែលកំពុងពាក់ក៏ដោះចេញដែរ រត់ទៅជាន់ខាងលើយ៉ាងលឿន ថែមទាំងចាំបន្ទប់ដែលជីមីននៅទៀតផង
តុកៗ
«អ្នកណា?» អ្នកជាម្ចាស់បន្ទប់ស្រែកសួរទៅកាន់អ្នកក្រៅបន្ទប់ដែលគោះទ្វារបន្ទប់ខ្លួនអម្បាញ់មិញ ខណៈម៉ាប៊ែលដឹងថានាងមិនបានច្រឡំបន្ទប់ហើយ ទើបនាងប្តូរសម្លេងនិយាយជាមួយជីមីន ដើម្បីកុំអោយគេចាប់បានថាជានាង
«គឺខ្ញុំអ្នកប្រុស អញ្ជើញចុះមកពិសាបាយ ម្ហូបឆ្អិនរួចរាល់ហើយ» នាងធ្វើសម្លេងដូចជាស្ត្រីចំណាស់អញ្ចឹង ព្រោះនេះជាជំនាញរបស់នាងហើយនាងក៏ឧស្សាហ៍ប្រើជាមួយជីមីនកាលជីមីននេះនៅតូចផងដែរ
«......» ស្ងាត់អស់មួយសន្ទុះធំ មិនឮសូម្បីតែសម្លេងឆ្លើយតបមកកាន់នាងវិញ ម៉ាប៊ែលហាក់ដឹងខ្លួនថាប្រហែលជាជីមីនសម្គាល់សម្លេងនាងបាន ទើបនាងមិនរង់ចាំយូរ បើកទ្វារចូលបន្ទប់តែម្តងស្របពេលជុងហ្គុកក៏ចូលទៅតាមនាងដែរ
«ជីមីន! បងមកទាំងមូល ហេតុអីមិនមកទទួលបង?នៅលាក់ពួនទៀត?ប្អូនស្អីចិត្តអាក្រក់ដាក់បងស្រីម្លេះ?» ម៉ាប៊ែលជ្រួញចិញ្ចើម ថាយកៗ នៅពេលដែលចូលមកមិនឃើញសូម្បីតែមនុស្ស ហាក់ដូចស្អប់នាងយ៉ាងហ្នឹង?ទាំងដែលនាងមកធម្មតាសោះ
«បងស្រីស្អី?អ្នកណាជាបងស្រីខ្ញុំនោះ?បងនឹងហ្អេស៎?មិនគួរជាបងស្រីខ្ញុំទេ»
ម្តងនេះធ្វើអោយនាងជ្រួញចិញ្ចើមលើសដើម ព្រោះនាងឮតែសម្លេងឆ្លើយតប មនុស្សមិនដឹងជានៅឯណា? ធ្វើអោយនាងនិយាយម្តងទៀត ដើម្បីចាប់យកប្រភពសម្លេងរបស់ជីមីនកាន់តែច្បាស់
«គឺឯងនឹងហើយ ជាប្អូនប្រុសបង ចេញមកបងនឹក!»
«អត់ចេញទេ!»
«ហាសហា នៅទីនេះសោះ ចេញមកអោយលឿន» ទាល់តែឮជីមីនឆ្លើយតបម្តងទៀត ទើបនាងចាប់ប្រភពសម្លេងបានរួចទៅទីតាំងជីមីនដែលកំពុងលាក់នៅក្រោមតុរៀននោះតែម្តង។ នាងអោនក្បាលចុះដូចខ្មោច ទម្លាក់សក់វែងសឹងដល់ដី ធ្វើអោយជីមីនដែលឃើញភ្លាមនោះ ប្រញាប់យកដៃរឹតទ្រូងខ្លួនឯង ខ្លាចថានឹងគាំងបេះដូងដោយសារស្នាមញញឹមនាង
«មុខបងអាក្រក់ដល់ថ្នាក់ឯងយកដៃរឹតទ្រូងផង?»
«ប្រហែលទេដឹង?»
«ឯងនេះនៅតែប៉ិនឌឺដដែល!»
«ខ្ញុំនៅតែខ្ញុំអញ្ចឹង អោយប្តូរទៅណា!?»
« ប្តូរខ្លះទៅ ក្រែងលោបងអោយលុយចាយខ្លះ!» ម៉ាប៊ែលមិននិយាយអួតតែមាត់ឡើយ តែនាងថែមទាំងលើកក្រដាស100$ឡើងមកបង្ហាញនៅចំពោះមុខជីមីនទៀត កាលជីមីននៅតូចនាងក៏ធ្វើបែបនេះ គ្រាន់តែលុយមិនច្រើនអញ្ចឹងទេ
«បងចង់យកលុយមកសូកខ្ញុំ?សម្អាងអ្វីទៅ?» និយាយតែមាត់ដូចមិនចង់បានមែន តែដៃនោះទទួលយកលុយមកទុកបាត់ហើយ អត្តចរិតនៅតែមិនផ្លាស់ប្តូរ ធ្វើអោយម៉ាប៊ែលនេះគ្រវីក្បាលហួសចិត្តនឹងជីមីនខ្លាំងឡើង
«ព្រមញុាំបាយជាមួយបងស្រីឬនៅ?»
«ព្រមហើយបាទ តោះបងស្រី បងចង់ញុាំអី?ចាំខ្ញុំចាប់អោយ ថ្ងៃនេះបងស្រីមិនបាច់ហត់ទេ ចង់បានអី ខ្ញុំទៅយកអោយបងស្រីបាន» រាងតូចមិននិយាយតែមាត់ទេ នៅដើរកៀកកម៉ាប៊ែលចុះទៅខាងក្រោមពីរនាក់បាត់ ទុកអោយជុងហ្គុកដើរតាមពីក្រោយសើចហួសចិត្តនឹងទង្វើប្អូនប្រុសជាខ្លាំង
ព្រោះកាលនៅតូចក៏បែបនេះ ម៉ាប៊ែលនិងជីមីនដូចកូនក្មេងអញ្ចឹង ចូលចិត្តដណ្តើមគ្នឆនៅជិតគេ បើមិនអញ្ចឹងទេឈ្លោះគ្នាដណ្តើមកៅអីអង្គុយ ធ្វើយ៉ាងណាអោយតែបាននៅជិតគេ។ ទើបនេះជាមូលហេតុដែលជីមីនមិនចង់ជួបមុខម៉ាប៊ែលទេ ព្រោះជាសត្រូវនឹងគ្នាតាំងពីតូចមកម្លេះ តែពេលនេះប្រហែលជាលែងអីហើយ ព្រោះកាលនៅតូចត្រឹម1$ឬ2$អីទេ តែលើកនេះចូលមួយសន្លឹក ប្រហែលជាអាចទប់ទល់នឹងភាពឌឺរបស់ជីមីនបានខ្លះនៅថ្ងៃនេះ

_________________________
កំពូលមនុស្សជួបគ្នាហើយ ធម្មតាភ្នំមួយមិនអាចមានខ្លាពីរទេ ពីរនាក់នេះចរិតដូចគ្នា ទើបពិបាកនិយាយគ្នាតិច😹

#lysin

You're not my brother(✅)Where stories live. Discover now