You are not my brother
Part33
«កុំនិយាយបែបនេះអី រឿងគ្រប់យ៉ាងប្រាកដជាត្រូវបានដោះស្រាយ យើងទៅសិនហើយ ម៉ោង6ជួបគ្នា កុំយឺតឲ្យសោះ ទៅមុនម៉ោងកាន់តែល្អ»
«ដឹងហើយ អរគុណដែលជួយផ្តល់យោបល់ឲ្យយើង»
«អឹម សំណាងល្អណាមិត្ត bye~» និយាយចប់ម៉ាប៊ែលក៏បើកទ្វារដើរចេញទៅវិញ ខណៈពេលបើកទ្វារក្រាកភ្លាមស្រាប់តែបានឃើញនាយហានឈរនៅមុខបន្ទប់នោះតែម្តង ដោយម៉ាប៊ែលសម្លឹងមើលនាយហានដោយការវិនិច្ឆ័យមុននឹងបន្លឺឡើង
«លោកជាលេខារបស់មិត្តខ្ញុំមែនទេ?សុំនាមប័ណ្ណមួយមក»
«បាទ?នាមប័ណ្ណខ្ញុំហ្អេស?» ពេលឮនាងសុខៗមកសុំនាមប័ណ្ណពីគេបែបនេះ គេរៀងភាំងបន្តិចដែរ ព្រោះគេធ្វើការឲ្យចៅហ្វាយតាំងពូដើមមក មិនដែលមានអ្នកសុំនាមប័ណ្ណពីគេអញ្ចឹងទេ
«អរគុណ ស្អែកខ្ញុំទាក់ទងទៅ ចាំទទួលផង» នាងនិយាយសម្តីមួយម៉ាត់ៗ ហាក់ដូចជាធ្វើឫកខ្លួនជាស្រីស្អាត រួចហើយក៏ក្រលាស់សក់ដើរចេញទៅបាត់ ខណៈនាងហានពេលឃើញនាងដើរចេញហើយទើបគេដើរចូលម្តង ដោយធ្វើមុខឆ្ងល់ដាក់ចៅហ្វាយនាយជាខ្លាំង
«អ្នកនាងប៊ែល មិត្តភក្តិចៅហ្វាយដែលទៅរៀនបន្តនៅបរទេសនោះមែនទេ?»
«អឹម»
«ហេតុអីអ្នកនាងប៊ែលសុំនាមប័ណ្ណខ្ញុំ?»
«ព្រោះនាងចង់ជួយឯងស្វែងរកការពិត»
«ថាម៉េច?ជួយខ្ញុំ?»
«អឹម នាងជាមិត្តល្អ នាងមិនចង់ឃើញខ្ញុំលំបាកយូរទេ ទើបនាងចង់ជួយឯង»
«ប្រាប់អ្នកនាងទៅ មិនបាច់ទេ ខ្ញុំម្នាក់ឯងនិងគ្នាខ្ញុំបីនាក់ទៀត ទៅរួចហើយ» គ្រាន់តែឮចៅហ្វាយថានាងចង់ជួយ នាយហានប្រញាប់រាដៃឡើងលឿនតែម្តង ព្រោះការងារអស់ទាំងនេះ គេប្រុសៗនៅពិបាក ទម្រាំមនុស្សស្រីទៀត គេខ្លាចថានាងនឹងពិបាកទ្រាំទ្រ
«ក៏និយាយប្រាប់នាងខ្លួនឯងនៅថ្ងៃស្អែកទៅ ខ្ញុំសុំមិនលូកដៃ»
«សុីញ្ញេឲ្យអស់ទៅអញ្ចឹង ខ្ញុំទៅទិញកាហ្វេផឹកម៉ាភ្លេត» ខឹងចិត្តចៅហ្វាយធ្វើមិនដឹងមិនឮ នាយហានដាក់ឯកសារជាច្រើននៅចំពោះមុខចៅហ្វាយដើម្បីឲ្យគេសុីញ្ញេ អម្បាញ់មិញថាជួយសុីញ្ញេជំនួសហើយ ប៉ុន្តែដល់ឃើញឌឺពេក ដាក់ឲ្យធ្វើទាំងអស់តែម្តងទៅ
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
