"ប្រភេទរបស់បង"

441 41 2
                                        

you are not my brother

part22

.........

«ចៅហ្វាយ ដល់ម៉ោងដែលត្រូវចូលរួមហើយ កម្មវិធីនឹងចាប់ផ្តើមនៅម៉ោង6ល្ងាចនេះ» គ្រាន់តែដល់ម៉ោងត្រូវកំណត់ភ្លាម នាយហានក៏បានយកអាវដែលបានត្រៀមសម្រាប់ចៅហ្វាយខ្លួននិងអាវសម្រាប់អ្នកប្រុសតូចមករួចជាស្រេច

«អរគុណ» ជុងហ្គុកព្រមទទួលឈុតពីលេខាខណៈ បម្រុងយកទៅផ្លាស់នៅបន្ទប់ផ្សេងទៀត ក៏ត្រូវកូនចៅសួរដោយត្រូវបង្អាក់ដំណើរភ្លាមៗ

«ចៅហ្វាយ ត្រូវការអោយខ្ញុំជូនទៅទេ កម្មវិធីល្ងាចនេះ?»

«មិនបាច់ទេ ទុកឲ្យខ្ញុំទៅតែពីរនាក់បានហើយ ឯងសម្រាកចុះ»

«បាទ បើសិនជាមានរឿងអ្វីមួយ អាចខលមកខ្ញុំបាន»

«អឹម មិនអីទេ»

បញ្ចប់ការសន្ទនារួចរាល់ហើយ នាយហានអោនគោរពចៅហ្វាយនាយបន្តិច មុននឹងចាកចេញទៅ ខណៈជុងហ្គុកក៏ប្រញាប់ចូលទៅរួចរាន់ប្តូរឈុតដើម្បីត្រូវទៅយកប្អូនសំណព្វរបស់គេបន្តមួយតង់ទៀត មិនអាចយឺតយ៉ាវបានទេ ក្នុងនាមជាអ្នកជំនួញម្នាក់នោះ

.........

«យ៉ាងម៉េចដែលថ្ងៃនេះ?យល់មេរៀនទេ?» ងាកមកដល់ខាងសិស្សសាលាឯណេះវិញ ក៏ដល់ម៉ោងត្រឡប់ទៅផ្ទះវិញដូចគ្នា ខណៈពួកម៉ាកបីនាក់នេះកំពុងដើរនិយាយគ្នាបណ្តើរ សម្តៅទៅរបងសាលាបណ្តើរ

«យើងដូចជាមិនសូវយល់សោះ មេរៀននេះដូចលំបាកដល់ហើយ» ថេមីននិយាយឡើងទាំងជ្រួញចិញ្ចើមឆ្ងល់ យកដៃអេសក្បាលផងអីផង ព្រោះគេគ្មានគំនិតទាល់តែសោះចំពោះមេរៀនមួយនោះ ពិបាកគិតហើយក៏ពិបាកស្មានដែរ

«មិនអីទេ ចាំយប់នេះចូលZoom meetingទៅ ចាំយើងពន្យល់ឯង ចុះជីមីន?ឯងយល់ទេ?ចង់ចូលរួមជាមួយពួកយើងឬអត់?» ស៊ូហេនិយាយឡើងក្នុងនាមជាសិស្សពូកែប្រចាំថ្នាក់ ហើយក៏ប្រចាំក្រុមពួកម៉ាកនាងដែរ នាងមិនកំណាញ់ទេបើគ្រាន់តែពន្យល់មិត្តអោយចេះឬយល់នោះ អោយតែមិត្តនេះបើកចិត្តអោយគេបង្រៀនវាមិនថ្វីអ្វីឡើយ

You're not my brother(✅)Where stories live. Discover now