"លើសពីបងប្អូន"

251 37 4
                                    

you are not my brother

part24


ឡានចាប់រំកិលចេញទៅ ដោយមានរាងតូចជាអ្នកបញ្ជាចង្កូត ខណៈជុងហ្គុកក៏កំពុងអង្គុយនៅក្បែរនោះ ណែនាំមុខងារផ្សេងៗឲ្យប្អូនបានស្គាល់ បានដឹងនូវអ្វីដែលឡាននេះមានដំណើរគ្នានោះដែរ

«ចង់ផឹកនៅខនដូរបង?ឬទៅកន្លែងណា?» ក្រោយបានទទួលដឹងរួចហើយ ជុងហ្គុកក៏លើកសំណួរឡើងសួរទៅកាន់ប្អូនដែលកំពុងបើកបែរនៅក្បែរគេនោះ

«ផឹកនៅខនដូរបងទៅ ស្រួលស្រវឹងដេកហ្មង»

«អូខេៗ បែបណាក៏បាន»

«ខ្ញុំសុំទោស» ខណៈជីមីនកំពុងតែផ្តោតទៅលើរថយន្តដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ សុខៗក៏បន្លឺពាក្យនេះឡើង ស្របពេលជុងហ្គុកឮហើយក៏ងាកមកមើលប្អូនដោយទឹកមុខងឿងឆ្ងល់

«សុំទោសបងរឿងអី?»

«មកពីខ្ញុំ ទើបគេមើលងាយបងបែបនេះ»

«អ៎ា រឿងនោះទេ?មិនអីទេ វាហួសហើយ បងមិនបានគិតពីរឿងនោះទៀតទេ ធ្វើខ្លួនអោយសប្បាយៗទៅណ៎ា» រាងក្រាស់ញញឹមតបទៅប្អូនប្រុសវិញ ខណៈយកដៃទៅអង្អែលលើក្បាលរបស់ប្អូនតិចៗ ព្រោះគេមិនបានគិតអ្វីច្រើនពិតមែន ហើយក៏មិនដែលខឹងនឹងជីមីនផងដែរ ម្យ៉ាងឥឡូវនេះគ្រោងការណ៍ដែលគេចង់ធ្វើក៏បានសម្រេចហើយ តែប៉ុណ្ណេះគេសប្បាយចិត្តគ្រប់គ្រាន់ណាស់ហើយ

«ខ្ញុំមានអារម្មណ៍មិនល្អសោះ ពេលឮគេនិយាយដាក់បងអញ្ចឹង ថ្ងៃក្រោយបើគេមើលងាយបងបែបនេះទៀត ប្រាប់ខ្ញុំមក ខ្ញុំនឹងហៅគេវាយមួយស្មើ!»

«ទេ ត្រឹមប៉ុណ្ណេះគេខ្មាស់គេណាស់ទៅហើយ មិនបាច់ទៅពាក់ព័ន្ធជាមួយមនុស្សបែបនឹងទៀតទេ»

«អម្បាញ់មិញនេះខ្ញុំខឹងណាស់ ចង់តែណាត់វាយមួយស្មើទេ មនុស្សស្អីចូលចិត្តមើលងាយគេអញ្ចឹង»

«យី កាចម្លេះជីមីន? មួយ មួយ មិនអីទេណាស់ បងមិនប្រកាន់ក្មេងដូចជាគេទេ នោះ ចូលម៉ាតនោះទិញទៅ»

និយាយគ្នាបណ្តើរៗនៅលើដងផ្លូវ ទីបំផុតជុងហ្គុកក៏បានរកឃើញម៉ាតដែលនៅក្បែរនោះ រាងក្រាស់ក៏ចង្អុលប្រាប់ប្អូនប្រុសខណៈជីមីនក៏បត់ឡានចូលទៅ រួចបណ្តើរគ្នាចូលទៅទិញស្រាបៀរនិងគ្រឿងក្លែម

You're not my brother(✅)Where stories live. Discover now