"មានប្តីមួយឈ្មោះជុងហ្គុក"

235 34 3
                                    

You are not my brother
Part56

      បន្ទាប់ពីបញ្ចប់នូវការស៊ុបប្រាយស៍ដ៏ធំនេះហើយ ភ្ញៀវកិត្តិយសទាំងអស់ក៏ជួបជុំគ្នាដើម្បីស្រស់ស្រូបអាហារពេលល្ងាច ព្រោះពេលវេលាដ៏គួរអោយចងចាំមួយនេះគួរតែដាក់អោយស្រវឹង បើមិនស្រវឹង មិនទៅផ្ទះដាច់ខាត!

     «ជល់មួយ យ៎េ» សម្លេងបន្លឺឡើងព្រមគ្នាជាមួយនឹងមនុស្សស្និទ្ធិស្នាលនឹងគ្រួសារសងខាងប្រហែលជាដប់នាក់ជាង បានផឹកស្រាជុំគ្នាយ៉ាងសប្បាយរីករាយ ដែលរួមទាំងនោះមានទាំងមិត្តភក្តិជិតស្និទ្ធិរបស់ជីមីនផ្ទាល់ក៏នៅទីនោះផងដែរ

        «ពួកឯងលាក់បានជិតល្អណា មិនអោយតម្រុយយើងសូម្បីតែបន្តិច» ពេលទាក់ភ្នែកសម្លឹងឃើញថាមិត្តរបស់ខ្លួនឯង នៅទីនេះទាំងអស់ ទើបដឹងថាតាមពិតពួកគេគឺចូលដៃគ្នាជាមួយនឹងជុងហ្គុកនោះទេ គ្រាន់តែម្នាក់ៗជួយលាក់ហើយមិនធ្វើអោយគេដឹងតែប៉ុណ្ណឹង

     «មិនរាប់យើងបញ្ចូលទេ សួរបងជុងហ្គុកទៅ យើងមិនដឹងរឿងអ្វីទេ» ថេមីនប្រញាប់រាដៃប្រកែកប្រាប់ទៅមិត្ត ថាគេនេះមិនបានដឹងរឿងអ្វីទាំងអស់ សូម្បីតែគម្រោងជុងហ្គុកជាអ្វីក៏គេមិនបានដឹងដែរ បើមិនចឹងមិនមែនគេខំឆាតសួររាងក្រាស់ថាបានធ្វើអ្វីអោយជីមីនអង្គុយភ្លឹកៗអញ្ចឹងទេ

      «វាមិនដែល គាត់ប្រាប់ពួកយើងគ្រប់គ្នា ហេតុអីមិនប្រាប់ឯង?»ស៊ូហេបន្លឺឡើងប្រកែក ត្បិតឥឡូវនាងរៀនសាកលបែកពីមិត្តទើបនាងមិនសូវជាដឹងរឿងច្រើនទេ ប៉ុន្តែជុងហ្គុកក៏មិនបានភ្លេចនាងហៅនាងអោយមកចូលរួមផងដែរ ហើយទម្រាំតែថេមីន រៀនសាកលជាមួយនឹងជីមីនទៅហើយ រឿងអីដែលមិនប្រាប់គេនោះ?

     «យើងម៉េចនឹងដឹង?សួរគាត់ទៅ!»

     «បងមិនប្រាប់ព្រោះមនុស្សឯងមិនចេះកុហក ហ៊ានតែប្រាប់ ស្រួលមិនស្រួលបែកធ្លាយខ្ទេចអស់ឥឡូវហើយ»

       «បងនិយាយពាក្យនេះត្រឹមត្រូវ ខ្ញុំឯកភាព!» ស៊ូហេវិញពេលឮចម្លើយរបស់ជុងហ្គុក នាងមិនបានជួយកាន់ជើងមិត្តរកភាពខុសត្រូវអោយទេ នៅឆ្លៀតនិយាយស្របជាមួយនឹងជុងហ្គុកថែមទៀត ក៏ព្រោះតែវាជារឿងពិតនោះហើយ នាងទទួលស្គាល់ថេមីនមិនចេះកុហកទេ បើកុហកវិញរកតែនិយាយការពិតចេញមក ទើបរឿងសំខាន់បែបនេះមិនអាចអោយថេមីនដឹងបានទេ

You're not my brother(✅)Where stories live. Discover now