you are not my brother
part25
..........
ព្រឹកថ្ងៃថ្មីក៏បានមកដល់ ព្រះអាទិត្យចាប់រះបង្ហាញខ្លួននៅលើផ្ទៃមេឃតាំងពីម៉ោងប្រាំមួយមកម្លេះ ដែលផ្ទៃជុំវិញជំនួសទៅដោយពពកភ្លឺសយ៉ាងស្រស់ស្អាត ដែលបង្ហាញថានេះជាថ្ងៃថ្មី អ្វីៗក៏ថ្មីគឺមិនអាចបកក្រោយបានឡើយ
ងាកមកមើលបងប្អូនពីរនាក់ដែលកំពុងដេកនៅលើគ្រែឱបគ្នាយ៉ាងស្អិតរមួត ក្នុងរាងកាយម្នាក់ៗសុទ្ធតែអាក្រាតនៅលើគ្រែ មិនដឹងជាយប់មិញបានធ្វើអ្វីខ្លះទេ ទើបម៉ោងឡើងចូលជិតប្រាំបីឥឡូវហើយ នៅមិនទាន់ក្រោកទៀត ព្រោះយប់មិញផឹកស្រាក៏ច្រើន អស់កម្លាំងក៏អស់ ទើបម៉ោងថ្មាលនេះទៅហើយនៅមិនទាន់ក្រោកបានទៀត
រាងតូចយកដៃមកបាំងនៅលើមុខខណៈត្រូវពន្លឺចាំងចូលមកតាមចន្លោះវាំងននឡើងកណ្តាលមុខតែម្តង ដោយក្បាលនៅឈឺសឺងៗនៅឡើយ ព្រោះយប់មិញដាក់ជ្រុល ឈឺទាំងក្បាល ឈឺទាំងពេញមួយតួខ្លួន
ជីមីនបើកភ្នែកឡើងមកតិចៗ តែភ្លាមៗស្រាប់តែស្វាំងចេស ពេលឃើញខ្លួនឯងនៅលើគ្រែជាមួយបងប្រុសហើយនៅអាក្រាតកាយទៀត តែខោក្នុងមួយជាប់ខ្លួនក៏គ្មាន។ គេក៏ចាប់ផ្តើមរកនឹកនូវអ្វីដែលខ្លួនបានធ្វើកាលពីម្សិលមិញ មិនមែនដូចការគិតរបស់គេឯណាហី?គេជាមួយបងប្រុសយប់មិញមានអីៗនឹងគ្នាមែនទេ?
«ហ៊ើយ ម៉េចក៏ខ្ញុំធ្វើអញ្ចឹង?» រកនឹកឃើញគ្រប់រូបភាពហើយ រាងតូចយកដៃមកវាយក្បាលខ្លួនឯងតិចៗដោយអារម្មណ៍មួម៉ៅ គិតស្អីអញ្ចេស?បានស្រវឹងមិនដឹងអីទៅធ្វើរឿងគ្មានកេរ្តិ៍ខ្មាស់ជាមួយបងខ្លួនឯងបែបហ្នឹង?
ស្របពេលនេះគេមិនអាចបកត្រឡប់ពេលវេលាថយក្រោយឡើយ យ៉ាងណារឿងក៏ហួសហើយ បណ្តោយទៅតាមពេលវេលាទៅ យ៉ាងណាវាកើតឡើងដោយសារតែកំហុសអចេតនារៀងខ្លួន មកពីគេស្រវឹង បងគេក៏ស្រវឹងទើបរឿងក្លាយជាបែបនេះ បន្ទោសអ្នកណាក៏មិនកើតដែរ ព្រោះជាភ្លើងតណ្ហារៀងៗខ្លួនប៉ុណ្ណោះ
រាងតូចងើបខ្លួនតិចៗ បម្រុងនឹងក្រោកទៅបន្ទប់ទឹក ប៉ុន្តែភ្លាមនោះក៏បានឃើញដៃរបស់ជុងហ្គុកកម្រើកឡើង ជីមីនក៏ព្យាយាមធ្វើពុតជាគេងវិញ ព្រោះគេខ្មាស់ខ្លាំងណាស់ មិនដឹងគួរនិយាយអ្វីទេ គួរតែអោយបងប្រុសគេក្រោកមុនទៅ សឹមគេទៅតាមក្រោយ ពេលនេះនៅមិនទាន់ត្រៀមចិត្តបាននៅឡើយទេ
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
