You are not my brother
Part40
*(បញ្ជាក់ជាមុន រឿងនេះជាប្រភេទរឿងប្រលោមលោក ជារឿងប្រឌិត ដូច្នេះសូមអធ្យាស្រ័យ ប្រសិនបើមានឃ្លាណាមួយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកអាន)*
ព្រឹកព្រលឹមថ្ងៃថ្មីបានមកដល់ ជុងហ្គុកក៏ក្រោកពីព្រលឹមតាមទម្លាប់ដើម្បីមករត់ហាត់ប្រាណជុំវិញផ្ទះ ត្បិតអីយប់មិញនេះ គេមិនបានគេងលក់ស្រួលនោះទេ ព្រោះខួរក្បាលនៅគិតរឿងជាច្រើនដែលមិនគួរគិត ដែលធ្វើអោយវារំខានដល់ដំណេករបស់គេពេញមួយយប់គេងមិនបានស្កប់ស្កល់ឡើយ
បន្ទាប់ពីបញ្ចប់ការហាត់ប្រាណប្រមាណជាសាមសិបនាទី រាងក្រាស់ក៏រត់មកខាងលើបន្ទប់ខ្លួនវិញដើម្បីធ្វើការជម្រះកាយនិងស្លៀកសម្លៀកបំពាក់អោយបានត្រឹមត្រូវដែលជាសកម្មភាពដែលគេធ្វើរាល់ដងនោះហើយ
ខណៈនៅជាន់ខាងក្រោមឯណេះវិញជីមីនក៏មិនខុសពីជុងហ្គុកដែរ គេថ្ងៃនេះក៏ក្រោកលឿនខុសពីរាល់ដង ព្រោះចង់ទម្លាប់បែបនេះអោយហើយតាមបងប្រុស គេមិនអាចក្រោកទៅយឺតបាននោះទេ ព្រោះបងប្រុសគេក្រោកលឿនៗទៅក្រុមហ៊ុនខ្លាំងណាស់
«អ៊ំណាន ថ្ងៃនេះខ្ញុំសុំអត់ដាក់បន្លែទេ ព្រោះពេលនេះកំពុងមិនស្រួលពោះ ខ្លាចទៅធ្វើការមិនកើត» រាងតូចដើរមកខាងក្រោយផ្ទះបាយដើម្បីប្រាប់អ៊ំណានដែលរៀបចំអាហារពេលព្រឹកឲ្យខ្លួននិងគ្រួសាររាល់ដង ស្របនឹងការនិយាយក៏យកដៃខ្ទប់ពោះបណ្តើរដែរ ព្រោះមួយរយៈក្រោយនេះពោះគេធ្វើទុក្ខណាស់
«ច៎ាស ចាំអ៊ំរៀបចំឲ្យ អ្នកប្រុសទៅអង្គុយចុះ»
រាងតូចញញឹមពេលឮអ៊ំណានឆ្លើយតបយល់ព្រមហើយ ទើបគេដើរមកអង្គុយនៅលើកៅអីរបស់ខ្លួនដើម្បីរង់ចាំសមាជិកគ្រួសារដូចរាល់ដង តែដៃវិញមិនបាច់និយាយទេ គឺធ្វើទុក្ខខ្លាំងណាស់ សឹងតែគេនេះមិនអាចទ្រាំបានទៅហើយ
ប្រហែលជាដប់នាទីកន្លងផុតទៅសមជិកគ្រួសារក៏បានជួបជុំគ្នាដើម្បីស្រស់ស្រូបអាហារពេលព្រឹក គ្រប់គ្នាក៏នាំគ្នាញុាំទៅតាមធម្មតា ខុសពីតែជីមីន ទឹកមុខហាក់ដូចជាលេបមិនចង់ចូល ដូចកំពុងត្រូវថ្នាំបំពុលយ៉ាងអញ្ចឹង
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
