"ប្រផ្នូល"

338 39 3
                                        

You are not my brother
Part42

នៅខាងមន្ទីរពេទ្យវិញ ជីមីនក៏កំពុងតែសម្រាកលើគ្រែពេទ្យទាំងអផ្សុកជាពន់ពេក ព្រោះពេលនេះគេមិនទាន់អាចចេញទៅណាកើតឡើយ ព្រោះសេរ៉ូមនៅមិនទាន់អស់នៅឡើយ ត្រូវរង់ចាំដល់សេរ៉ូមអស់សិន ទើបលោកគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

រាងតូចឈោងដៃបម្រុងយកទូរស័ព្ទដែលនៅលើតុក្បែរខ្លួនបន្តិចនោះឯង ប៉ុន្តែត្រូវការឈោងឲ្យខ្លាំងបន្តិចទើបយកបាន ព្រោះវារៀងឆ្ងាយបន្តិចដែរ។ ចៃដន្យ មិនទាន់ទាំងទាញទូរស័ព្ទមកបានផង ភ្លាមៗទូរស័ព្ទនោះក៏ត្រូវជ្រុះខ្ពោកទៅលើដី ខណៈគ្រូពេទ្យដែលដើរកាត់នោះក៏ប្រញាប់ដើរមកជួយរើសគេ ព្រោះឃើញថាគេពិបាកយក ណាមួយដៃនៅជាប់សេរ៉ូមនៅឡើយ

«នេះទូរស័ព្ទរបស់លោក»

«អរគុណអ្នកគ្រូពេទ្យហើយ» រាងតូចទទួលដោយស្នាមញញឹម ស្របពេលទូរស័ព្ទក៏យកមកមើលឃើញថាបែកអេក្រង់ឡើងសុះទៅហើយ សំណាងដែលនៅប្រើការកើត កុំអីមិនដឹងមានអ្វីទាក់ទងទៅបងប្រុសគេនោះទេ

«សេរ៉ូមជិតអស់ហើយ ខ្ញុំពិតជាចង់ទៅធ្វើការវិញណាស់ ព្រោះពេលនេះលែងអីហើយ គួរខលទៅរកបងប្រុសល្អទេ?» រាងតូចនិយាយស្របពេលកំពុងគិតជាមួយគ្នានោះដែរ ព្រោះមិនដឹងថាជុងហ្គុកទៅណាអោយប្រាកដផង ណាមួយគេពិតជាធុញណាស់ដែលត្រូវដេកស្ងៀមមិនធ្វើអ្វីសោះបែបនេះ

«មិនអីទេ ទុកសិនទៅ មិនគួររំខានគាត់ទេ» គិតចុះគិតឡើង គេក៏លែងខលទៅវិញ ព្រោះខ្លាចជុងហ្គុកជាប់រវល់ធ្វើកិច្ចការ បើខលទៅខ្លាចថាគេអាចនឹងរំខាន

រាងតូចទុកទូរស័ព្ទទៅកន្លែងដើមវិញខណៈខួរក្បាលកំពុងគិតរឿងជាច្រើន គេចាប់ផ្ត់មមានអារម្មណ៍មិនស្រួលជាមួយនឹងការគិតរបស់ខ្លួនដែលមានជាហូរហែ ត្បិតអ្វីគេដឹងថារាល់ថ្ងៃនេះបងប្រុសមានអាថ៌កំបាំងជាមួយគេច្រើនណាស់ តែគេមិនដែលចង់សួរ ឬចង់ដឹងទេ សុំត្រឹមតែបងគេមិនមានគ្រោះថ្នាក់អ្វីទៅបានហើយ ព្រោះមនុស្សម្នាក់ៗណាក៏តែងមានអាថ៌កំបាំងរៀងៗខ្លួន សូម្បីតែគេផ្ទាល់ក៏ដោយចុះ រឿងខ្លះបើលាក់បានក៏លាក់ ព្រោះមិនចង់ឲ្យមានរឿងសៅហ្មងទាំងសងខាងឡើយ ព្រោះរស់នៅរាល់ថ្ងៃ មានសន្តិភាពស្រាប់ហើយ....

You're not my brother(✅)Where stories live. Discover now