You are not my brother
Part58
«អូននិយាយលេងទេ» ពេលឃើញទឹកមុខព្រះស្វាមីហាក់កាន់តែភ្ញាក់ផ្អើលនូវសម្តីរបស់ខ្លួនចុងក្រោយអម្បាញ់មិញនេះទៀត ទើបគេក៏ប្រាប់ទៅកាន់ស្វាមីវិញភ្លាមទៅ វាគ្មានថ្ងៃអាចកើតឡើងដាច់ខាត ទោះកើតឡើងក៏មិនមែនជាថ្ងៃនេះដែរ
«តែបងគិតមែនទែន»
«បងគិតតែឯងទៅ យប់នេះអូនមិនអោយបងប៉ះទេ»
«ឱបក៏មិនបានដែរណ៎?»
«ឱបបានតែហាមធ្វើអីផ្សេង!»
«ជឿលើបងចុះ បងសុភាពបុរស បងមិនធ្វើលើសអ្វីដែលប្រពន្ធហាមនោះទេ»
ឮរាងក្រាស់និយាយបែបនេះហើយ អ្នកជាភរិយាគេនោះ អៀនឡើងមុខក្រហមព្រឿងៗតែម្តង ព្រោះសម្តីគេនេះស្តាប់ហើយឡើងព្រឺសម្បុរតែម្តង
បន្ទាប់ពីបានប្រកាសផ្លូវការរួចរាល់ហើយ ការជួបជុំញុាំអាហារពេលល្ងាចជាមួយភ្ញៀវកិត្តិយសក៏បានមកដល់ខណៈកូនក្រមុំនិងកូនកម្លោះក៏ដើរសំណេះសំណាលតាមតុជាមួយនឹងភ្ញៀវបន្តិចបន្តួចមុននឹងចូលទៅអង្គុយរួមនឹងតុដែលជាមិត្តភក្តិរបស់រាងតូចនោះហើយ
«លាក់បានជិតណាស់មិត្ត យើងឡើងភ្ញាក់ផ្អើលតែម្តង» គ្រាន់តែមកដល់ដាក់គូទអង្គុយលើកៅអីភ្លាម ពាក្យដែលជីមីនទទួលបានពីថេមីនគឺជាពាក្យខាងលើនឹងតែម្តង ព្រោះគេក៏ចង់សួរដែរ ថារឿងនេះវាកើតតាំងពីពេលណា ម្តេចក៏លាក់គេបានជិតល្អម្លេះ
«រឿងយូរហើយ យើងក៏មិននឹកស្មានថាយើងអាចមានកូននោះដែរ ឯងកុំធ្វើខឹងយើងទៅមើល យើងគ្រាន់តែចង់អោយពួកឯងស៊ុបប្រាយស៍នោះទេ»
«យើងមានបានថាខឹងឯណា?យើងត្រេកអរទៅវិញទេ មិននឹកស្មានសោះ ថាយើងមានក្មួយលឿនដល់ម្លឹង»
គ្រាន់តែឮសម្តីរបស់ថេមីនបែបនេះ អ្នកទាំងពីរជាប្តីប្រពន្ធថ្មីថ្មោងញញឹមឡើងដោយភាពសប្បាយរីករាយ ត្បិតអ្នកជុំវិញខ្លួនសុទ្ធតែត្រេកអរនឹងរឿងសំខាន់មួយនេះ មានអ្នកណាដែលថាមិនសប្បាយចិត្តនោះ?អាចនិយាយបានថា នេះជាកាដូធំបំផុតហើយសម្រាប់ពួកគេទាំងពីរ
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
