you are not my brother
part20
ខណៈជុងហ្គុកំពុងតែរៀបចំដាក់បន្លែនិងគ្រឿងផ្សេងៗចូលទៅក្នុងស៊ុបដើម្បីបរិភោគ តែជីមីនមិនបានបញ្ចេញសកម្មភាពអ្វីឡើយ ក្រៅពីសម្លឹងបងប្រុសជាប់ បូករួមនឹងស្រម៉ៃដល់ខ្លួននៅវ័យកុមារ បងប្រុសម្នាក់នេះហើយដែលតែងតែនៅក្បែរគេជានិច្ច មិនថាមានរឿងអ្វីឡើយ ទោះគេធ្វើខុស ទោះគេធ្វើមិនគប្បី ក៏បងប្រុសរបស់គេនៅតែនៅខាងគេ ហេតុដូច្នេះហើយទើបគេស្រឡាញ់បងប្រុសគេជាងអ្នកណាទាំងអស់
តែមានគ្រាហ៍មួយដែលគ្រប់យ៉ាងហាក់ដូចជាផ្លាស់ប្តូរការគិតរបស់គេទាំងស្រុង គេចាប់ផ្តើមមានចិត្ត ចាប់ផ្តើមមានចិត្ត ចង់ទាមទារនេះ ទាមទារនោះ ទាំងដែលការពិតមិនបានដឹងឡើយ ថាបងប្រុសខំធ្វើការយ៉ាងណា ទម្រាំបានដល់សព្វថ្ងៃនេះ។ សង្ឃឹមថាពេលនេះគេដឹងខ្លួនហើយ មិនទាន់ហួសពេលទៅចុះ គេនឹងខំតបស្នងទៅបងប្រុសវិញតាមដែលអាចធ្វើទៅបាន មិនថាមានរឿងអ្វីកើតឡើងក៏ដោយ
«ជីមីន ឮបងហៅទេ?»
«ជីមីន! ភ្លឹកអ្វីនឹង?មិនឮបងហៅទេ?» ជុងហ្គុកឯណេះវិញដែលត្រូវប្អូនអង្គុយមើលមុខមិនព្រិចសូម្បីតែបន្តិចក៏ចាប់ហៅប្អូនឡើង ជាច្រើនដង តែជីមីនមិនព្រមឈប់សម្លឹងគេទេ លុះដល់គេចាប់អង្រួនស្មាតិចៗ ទើបជីមីនដឹងស្មារតីមកវិញ
«បាទ?»
«ចាប់ផ្តើមញុាំទៅ បន្លែនិងសាច់ឆ្អិនហើយ ចាំបងចាប់អោយ បងដឹងថាឯងចូលចិត្តតៅហ៊ូនេះណាស់ត្រូវទេ?ហើយនៅឈាមទានេះទៀតមែនអត់?» រាងក្រាស់លើកចានប្អូនមកចាប់អ្វីដែលប្អូនចូលចិត្តដាក់ចូលទៅក្នុងចានបណ្តើរនិយាយរៀបរាប់បណ្តើរ។ ដែលការនិយាយរៀបរាប់របស់គេចេញមកហាក់ដូចជាចាំគ្មានចន្លោះទាល់តែសោះ វាធ្វើអោយជីមីនដែលស្តាប់ឮមកមានអារម្មណ៍ថាកក់ក្តៅយ៉ាងខ្លាំង ព្រោះគេមិនដែលឮឪពុកម្តាយរបស់គេដឹងថាគេចូលចិត្តអ្វីឬមិនចូលចិត្តអ្វីឡើយ តែបងប្រុសរបស់គេដឹងច្បាស់ជាងនរណាទាំងអស់
«បងនៅចាំទាំងអស់មែនទេ?»
«មានរឿងអ្វីអំពីឯងដែលបងភ្លេចបាននោះ?បងចាំទាំងអស់ ព្រោះវាជារបស់សំណព្វចិត្តរបស់ឯងនោះហើយ» គេពោលឆ្លើយតបមកកាន់ប្អូនប្រុសដោយស្នាមញញឹម គ្មានមួយចំណុចណាដែលគេភ្លេចអំពីប្អូនប្រុសនោះទេ គេហ៊ានពោលពាក្យបែបនេះ ព្រោះគេតែងតែរំលឹកក្នុងNoteជានិច្ច មិនដែលអាក់ខានឡើយ ត្បិតគ្មានប្អូនប្រុសនៅក្បែរក៏ដោយ

YOU ARE READING
You're not my brother(✅)
Lãng mạnស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin