"គួរអោយខ្លាច"

365 37 3
                                        

You are not my brother
Part53

«បងធ្វើលេងទេ បងមិនងាយគាំងបេះដូងទេ ព្រោះបេះដូងនៅស្រឡាញ់ម្នាក់ក្បែរខ្លួននេះនៅឡើយ» គេញញឹមឡើងភ្លាម ដាក់រាងតូចដែលនៅក្បែរខ្លួន ស្របពេលនឹងសម្តីដ៏សែនផ្អែមរលួយបោះពួយប្រហាសផ្លូវចិត្តអ្នកអង្គុយជិតនោះឡើងញញឹមខ្ជឹប

«អ្នកណា?ខ្ញុំមិនឃើញគ្មានអ្នកណានៅក្បែរបងផង»

«អូននឹងហើយ ចាំបាច់ទៅរកអ្នកណា?»

ឮតែចម្លើយរបស់រាងក្រាស់ហើយឆ្លើយលែងចេញតែម្តង បុិនវោហាស័ព្ទខាងនិយាយណាស់ សម្តីចេញមកលើកណាក៏ធ្វើអោយគេនេះអៀនមកបានយ៉ាងងាយដែរ

«ឈប់ញ៉ោះខ្ញុំទៅ ក្រែងបងប្រញាប់ទៅធ្វើការ?»

«អូខេៗ សរសេរចុះ បងឈប់រំខានក៏បាន»

បញ្ចប់ប្រយោគរាងក្រាស់ក៏ឈប់និយាយពិតមែន ប៉ុន្តែប្តូរមកពីច្រត់ចង្ការ ធ្វើភ្នែកភ្លឹសៗអង្គុយគយគន់ពីសម្រស់អនាគតប្រពន្ធ ដែលធ្វើអោយម្ចាស់ខ្លួននេះឃើញតាមកន្ទុយភ្នែកហើយ មានតែធ្វើជាមិនឃើញ ព្រោះបើនៅនិយាយជាមួយគេបន្តទៀត មិនដេងជាពេលណាបានដាក់ពាក្យត្រឹមត្រូវនឹងគេនោះទេ

.......

«នៅថ្ងៃចូលរៀនដំបូង អូនចង់បើកមកខ្លួនឯងហ្អេស?» បន្ទាប់ពីបានដាក់ពាក្យរួចហើយ សាលាក៏បានប្រាប់ពីដំណឹងនៃការចូលសិក្សាបានរួចរាល់ ទើបពួកគេធ្វើដំណើរត្រឡប់ទៅកាន់ឡានដើម្បីបន្តដំណើរទៅផ្ទះវិញស្របពេលដើរនោះក៏សួរជីមីនបណ្តើរផងដែរ

«មែនហើយ ខ្ញុំមិនអាចពឹងពាក់បងរហូតទេ»

«តែបងចង់អោយអូនពឹង!»

«មិនបាច់ទេ ខ្ញុំឃើញបងធ្វើការហត់ហើយ ព្យាយាមរកពេលសម្រាកអោយខ្លួនឯងទៅល្អជាង!»

«បងគិតថាអូនលំបាកជាង អូនត្រូវពរពោះ ហើយនៅត្រូវមករៀនទៀត អូនទើបលំបាកជាងបង» ដើរបណ្តើររាងក្រាស់យកដៃស្ទាបពោះរបស់រាងតូចបណ្តើរ ស្របពេលជីមីនញញឹមដាក់ដៃខ្លួនទៅលើដៃរបស់គេព្រមទាំងវាចាយ៉ាងគួរឲ្យសរសើរថា

«ខ្ញុំជាអ្នកជ្រើសវា គ្មានអ្នកណាមកបង្ខំខ្ញុំទេ ខ្ញុំពេញចិត្ត មិនមានបញ្ហាអ្វីឡើយ»

You're not my brother(✅)Where stories live. Discover now