You are not my brother
Part41
«បងសុំទៅទទួលទូរស័ព្ទមួយភ្លេតសិន» កំពុងតែអង្គុយសុខៗនោះ ទូរស័ព្ទរាងក្រាស់ក៏រោទិ៍ឡើង ខណៈគេក៏សុំប្អូនប្រុសដកខ្លួនមួយគ្រាដើម្បីទទួលទូរស័ព្ទបន្តិចសិន
«អាឡូ»
(ចៅហ្វាយ ចង់ឲ្យខ្ញុំទៅទទួលដែលទេ?)
«មិនបាច់ទេ តែថាឯងសម្រេចទៅទីតាំងនោះពិតមែនហ្អេស?» រាងក្រាស់និយាយបណ្តើរ ស្របពេលគេក៏ចូលឆែកទីតាំងដែលនាយហានបានផ្ញើមកឲ្យគេ ដោយសួរស្របពេលនឹងនោះដែរ
(បាទ ព្រោះយើងនៅមិនទាន់ចាប់ជនសង្ស័យបាននៅឡើយ យើងមិនអាចឲ្យពួកវាដឹងទេ ថាយើងបានរកឃើញលោកប្រុសហើយ)
«ល្អៗ បន្តិចទៀតខ្ញុំទៅដល់ទីនោះ» បញ្ចប់ប្រយោគរាងក្រាស់បិទទូរស័ព្ទរួចដើរចូលទៅក្នុងបន្ទប់សម្រាករបស់ប្អូនប្រុសវិញ ខណៈគេក៏ធ្វើមុខដូចជាពិបាកខ្លាំងណាស់ ដូចមនុស្សដែលស្មុគស្មាញ មានបញ្ហារាប់មិនអស់យ៉ាងអញ្ចឹង ដែលធ្វើអោយរាងតូចឃើញហើយអាចចាប់សង្កេតបានយ៉ាងច្បាស់
«មានរឿងអីមែនទេបងប្រុស?»
«ហ្អឹម~ បងមានរឿងចង់ប្រាប់ឯង» រាងក្រាស់ញញឹមស្រាលគ្រវីក្បាលតិចៗ មុននឹងទាញកៅអីមកអង្គុយជិតប្អូនប្រុសដោយដៃម្ខាងក៏លូកទៅក្រសោបដៃរបស់រាងតូចដែលគ្មានបន្ទោងសារ៉ូមនោះ
«រឿងអីទៅ?»
«បងនិងឯង ពួកយើងមិនមែនជាបងប្អូននឹងគ្នានោះទេ»
«ថាម៉េច?បងនិយាយអីនឹង?» រាងតូចដែលស្តាប់ឮអ្វីដែលបងប្រុសបន្លឺប្រយោគមកកាន់គេហើយ គេចាប់បើកភ្នែកធំៗសម្លឹងមើលជុងហ្គុកដោយទឹកមុខយល់ច្រឡំនឹងប្រយោគរបស់រាងក្រាស់ជាខ្លាំង
«បងនិយាយនេះជាការពិត បើសិនបងមិនបានដឹងថាឯងមិនមែនជាប្អូនបង ម្លេះយប់នោះ បងក៏ប្រហែលមិនឲ្យរឿងនោះកើតឡើងដែរ ព្រោះបងដឹង ទើបបងបណ្តោយទៅតាមនោះបែបនេះ» គេបន្តប្រយោគនិយាយបន្ត ត្បិតអ្វីគេដឹងហើយថារៀងនេះរាងតូចនឹងពិបាកជឿ ប៉ុន្តែគេត្រូវតែប្រាប់ ព្រោះមកដល់ចំណុចនេះហើយ គេមិនចង់ឲ្យរាងតូចគិតច្រើននោះទេ
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
