"ម្តងម្នាក់"

431 35 1
                                        

You are not my brother

Part29

........

ងាកមកមើលរាងតូចវិញ ក្រោយបញ្ចប់មេរៀនរបស់ខ្លួនរួចហើយ គេក៏ប្រញាប់ជម្រះកាយរៀបចំខ្លួនដើម្បីទៅមើលកុន ព្រោះបងប្រុសគេសន្យាហើយថានឹងនាំគេទៅមើលកុនជាមួយម៉ាប៊ែល កម្រមានពេលវេលាដែលបងប្រុសគេយល់ព្រមណាស់ ព្រោះដូចដែលដឹងហើយថាបងប្រុសគេនេះរវល់ការងារខ្លាំងណាស់

«បងប៊ែល ឯណាបងប្រុស?» រាងតូចរៀបចំខ្លួនហើយក៏ចុះមកជាន់ខាងក្រោម ខណៈឃើញម៉ាប៊ែលនៅអង្គុយតែម្នាក់ឯង ទើបគេចាប់សួរភ្លាម ទាំងមិនទាន់ចុះជណ្តើរមកស្រួលបួលផង

«គេទៅក្រុមហ៊ុន ឮថាមានការបន្ទាន់ គេអោយបងនិងឯងទៅមុនទៅ គេនឹងទៅតាមក្រោយ តោះ យើងឆាប់ទៅ» មិនឲ្យជីមីនឆ្លើយតបឬយកលេសនេះលេសនោះមកនិយាយជាមួយនាង នាងក៏អូសដៃជីមីនទៅតែម្តង បើអោយជីមីននៅនិយាយទៀត ស្រួលមិនស្រួលរកលេសថាងងុយដេករត់ឡើងទៅចោលនាងបាត់ឥឡូវហើយ

«បងមិនមែនកុហកខ្ញុំឯណាហី?» ចូលមកដល់ក្នុងឡានជីមីនសួរបញ្ជាក់ម្តងទៀត ព្រោះគេត្រូវតែប្រាកដថាបងប្រុសគេនឹងទៅតាមក្រោយពិតមែន

«អឹម ចង់ថាបងកុហក?»

«អត់ទេ»

«កុំខឹងគេអី បងអម្បាញ់មិញនេះក៏ចង់ខឹងគេដែរ បងខំមកលេងទាំងមូល គេនោះរវល់ដកឃ្លាពីការងារមិនកើត តែពេលគិតឡើងវិញ យើងមិនអាចបន្ទោសបានទេ វាជាការងារជំនួញ មានដៃគូសហការច្រើន បើមានបញ្ហាហើយមិនទៅដោះស្រាយ ក្រុមហ៊ុនអាចក្ស័យធុនមួយប៉ព្រិចភ្នែកក៏ថាបាន» ពេលឃើញរាងតូចធ្វើទឹកមុខហាក់ដូចជាមិនសប្បាយចិត្តដែលឮជុងហ្គុករវល់ការងារបែបនេះ នាងក៏យល់ហើយព្យាយាមពន្យល់ប្រាប់ ព្រោះមុនដំបូងនាងក៏ខឹង តែពេលគិតល្អិតល្អន់មិនគួរខឹងជុងហ្គុកទេ វាជាការងាររបស់គេ គេត្រូវតែបំពេញបែបនឹងហើយ

«បាទ» ជីមីនញញឹមតបហាក់យល់នូវអ្វីដែលម៉ាប៊ែលបាននិយាយមកកាន់ខ្លួន ខណៈម៉ាប៊ែលក៏ញញឹមតបទៅវិញ ព្រមនឹងឃ្លាភ្ជាប់ទៅជាមួយថា៖

«ឯងឥឡូវធំហើយ»

«បងនិយាយអី?ខ្ញុំធំយូរហើយ ខ្ញុំអាយុ23ឆ្នាំណ៎ា មិនមែនក្មេងឯណា» រាងតូចអស់សំណើចបន្តិចពេលឮម៉ាប៊ែលវាចារបែបនេះមកកាន់គេហើយនៅឆ្លៀតសម្លឹងគេជាប់ទៀត ធ្វើអោយគេនេះធ្វើខ្លួនមិនត្រូវតែម្តង

You're not my brother(✅)Where stories live. Discover now