"ខុសអ្វី?"

410 44 4
                                        

You are not my brother
Part49

នាយហាននិងនាយខេនដែលអង្គុយនៅក្បាំងខាងមុខ បានត្រឹមលួចមើលចៅហ្វាយរបស់គេ ត្បិតយល់ពីចិត្តរបស់ចៅហ្វាយនាយច្បាស់ លើកទីមួយហើយដែលគេឃើញចៅហ្វាយបែបនេះ ក៏អាចស្មានដឹងហើយថាតើម៉ាប៊ែលនោះ មានភាពសំខាន់ប៉ុណ្ណាសម្រាប់ជុងហ្គុក

......

ធ្វើដំណើរប្រមាណជាសាមសិបនាទីកន្លងផុតទៅ អ្នកទាំងបួនក៏ធ្វើដំណើរមកដល់ផ្នូរសពពិតប្រាកដ ដែលវាគឺស្ថិតនៅក្បែរកន្លែងដែលោកនូសៀរស្នាក់នៅ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ

«ពួកយើងចាប់ផ្តើមពិធីតែម្តងទៅ» បន្ទាប់ពីបានឃើញកូនប្រុសទាំងពីរមកដល់ហើយ ពិធីក៏បានចាប់ផ្តើម។ ព្រោះកាលពីគាត់បញ្ចុះសពប្រពន្ធភ្លាមៗ មិនមានលុយគ្របលគ្រាន់សម្រាប់ធ្វើត្រឹមត្រូវទេ ដូច្នេះមានតែធ្វើនៅពេលនេះ ហើយម្យ៉ាងក៏បានប្រារព្ធជុំគ្រួសារដែរ

រាងក្រាស់ឈរកាន់ដៃរបស់ខ្លួនឯង សម្លឹងទៅផ្នូរសពរបស់អ្នកម្តាយជាលើកដំបូង ត្បិតរូបភាពនៅលើផ្នូរនោះបង្ហាញយ៉ាងច្បាស់ពីមុខមាត់របស់ម្តាយគេ។ រូបថតដែលគេកំពុងមានក្នុងដៃមិនបានបង្ហាញមកច្បាស់យ៉ាងនេះ នោះទេ ទើបតែពេលនេះប៉ុណ្ណោះដែលគេបានឃើញមុខពេញរបស់ម្តាយ

ពិធីទាំងមូលក៏បានចាប់ផ្តើម ខណៈអ្នកគ្រប់គ្នា បានធ្វើទៅតាមប្រពៃណី និងអុជធូបឧទ្ទិសទៅដល់ដួងព្រលឹង ដើម្បីឲ្យធ្វើដំណើរទៅដោយសុគតិភព និងបានចាប់កំណើត នៅទីដែលសមរម្យ

«សូមអ្នកម៉ាក់ទៅឲ្យបានសុខ ខ្ញុំពិតជាសោកស្តាយ ដែលពេលនោះខ្ញុំនៅតូច ខ្ញុំមិនអាចសូម្បីតែមើលមុខរបស់ម៉ាក់ចំៗដូចជាពេលនេះ តែយ៉ាងណា អរគុណម៉ាក់ ដែលតែងនៅក្បែរខ្ញុំកន្លងមក ខ្ញុំដឹងថាកន្លងមក ម៉ាក់តែងតែនៅជាមួយខ្ញុំ ត្បិតខ្ញុំមើលម៉ាក់មិនឃើញក៏ដោយ អរគុណដែលបង្កើតកូនប្រុសម្នាក់នេះ ឲ្យបានស្គាល់ពីពិភពលោកមួយនេះ ពិតជាអរគុណដល់អ្នកម៉ាក់ខ្លាំងណាស់...» រាងក្រាស់លុតជង្គង់នៅចំពោះមុខផ្នូររបស់អ្នកម៉ាក់ ខណៈគេនិយាយដោយការដឹងគុណទៅកាន់អ្នកម្តាយរបស់ខ្លួន។ កាលដែលគេនិយាយថា អ្នកម៉ាក់តែងនៅក្បែរគេ ព្រោះវាពិតមែន។ គេតែងតែមាននរណាម្នាក់នៅក្បែរ និងរំឭកអោយគេធ្វើនេះធ្វើនោះគ្រប់ពេល ទើបគេដឹងនៅពេលនេះថា ម្នាក់នោះគ្មានអ្នកណាក្រៅពីម្តាយបង្កើតរបស់គេនោះទេ ដែលតែងនៅក្បែរគេគ្រប់ពេលកន្លងមកនោះ

You're not my brother(✅)Where stories live. Discover now