You are not my brother
Part57«ឈប់លេងបែបនេះទៀតទៅ!»
«យ៉ាងម៉េច?ខ្លាចបងគាំងមែនទែន?អត់អ្នកយកអូនមែនទេ?»
«ចាំតែអត់នោះ អូនទៅយកសាលក៏បានដែរ» គ្រាន់តែនិយាយចប់ភ្លាម រាងតូចក្រោកឈរឡើងងើបក្រេសរត់ចេញពីជុងហ្គុកភ្លាម ព្រោះក៏ដឹងហើយថាជុងហ្គុកនេះប្រច័ណ្ឌខ្លួននឹងម្នាក់ឈ្មោះសាលនោះ ទើបចេះតែយកមកនិយាយលេងជាមួយទៅ ហើយបើសិនជានិយាយហើយមិនរត់ទៅឆ្ងាយ ប្រាកដណាស់ គេនឹងមិនរួចខ្លួននោះទេ
«អូនកុំរត់ឲ្យសោះមីន ឈប់ភ្លាម! បងនឹងពិន័យអូន!»
ជុងហ្គុកក៏មិនអោយចាញ់អូនរបស់ខ្លួនដែរ គេក៏ក្រោកឈរឡើងរត់ដេញតាមរាងតូច ពាសពេញវាលនៅទីនោះ ដែលជាពេលវេលាមួយគួរអោយចងចាំបំផុត ពេលដែលឃើញពួកគេរត់ដេញគ្នាប្រៀបបានទៅនឹងរូបភាពដែលពួកគេនៅពីក្មេងបែបនោះឯង
.......
ពេលវេលានៅថ្ងៃស្អែកក៏បានមកដល់ ដែលវាជាពេលវេលាល្អសម្រាប់អ្នកទាំងពីរគឺជីមីននិងជុងហ្គុកនោះឯង ព្រោះដូចអ្វីដែលជុងហ្គយកតែងអះអាងកន្លងមក គេមិនចូលចិត្តអូសបន្លាយពេលវេលានោះទេ ម្យ៉ាងត្រូវមានរឿងធំមួយប្រាប់ទៅអ្នករាល់គ្នា ដូច្នេះបើបង្អូសពេលវេលាទៀត ខ្លាចថារឿងនោះនឹងទៅជារឿងដែលមិនល្អទៅវិញ
រាងតូចដែលត្រូវបានរៀបចំខ្លួនយ៉ាងរួចរាល់ជាស្រេច អង្គុយនៅមុខកញ្ចក់សម្លឹងមើលខ្លួនឯងដោយស្នាមញញឹមស្រស់ថ្លា ត្បិតអ្វីថ្ងៃនេះក្នុងមួយឆាកជីវិតយ៉ាងហោចណាស់ក៏មានម្តងនោះដែរ ទោះអ្នកខ្លះប្រកែក តែមិនអាចប្រកែកនឹងព្រហ្មលិខិតបានទេ ព្រោះគ្រប់គ្នាជឿជាក់យ៉ាងច្បាស់ថា ព្រេងវាសនាបានកំណត់ជីវិតរបស់មនុស្សម្នាក់ៗរួចរាល់ទៅហើយ
«ទីបំផុតមិត្តយើងមានថ្ងៃនេះហើយ» អំឡុងពេលខួរក្បាលកំពុងតែគិតនូវរឿងជាច្រើន ស្រាប់តែបានឮសម្លេងដែលចេញពីមាត់ទ្វារបន្ទប់ទាំងមិនទាន់បើកផង តែរាងតូចដឹងយ៉ាងច្បាស់ថាជាអ្នកណាហើយ ដោយគ្រាន់តែស្តាប់សម្លេងប៉ុណ្ណោះ គឺជាជីមីននោះឯង

YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin