You are not my brother
Part37
ការងារជាជំនួយការ ពេលរាងតូចបានដឹងលម្អិតច្បាស់ពីបងប្រុស ទើបដឹងថាវាមិនស្រួលប៉ុន្មានទេ ម្លេះហើយ មកពីវាលំបាកបែបនេះ ទើបបងប្រុសមិនដែលចង់ដូរនាយហានចេញទេ ព្រោះគេជាមនុស្សដែលងាយសម្របនឹងការងារតូចធំ មូលហេតុនេះហើយ ទើបជុងហ្គុកចូលចិត្តនិងទុកចិត្តនាយហានខ្លាំងយ៉ាងនេះនោះ
«យល់អ្វីដែលបងបានរៀបរាប់ហើយមែនទេ?»
«បាទ តាមពិតទៅ ខ្ញុំដឹងខ្លះៗពីលោកប៉ាហើយ ចំណែកបងហានក៏បានប្រាប់ខ្ញុំមកខ្លះដែរ តែខ្ញុំគ្រាន់តែចង់អោយប្រាកដចិត្ត ព្រោះមិនចង់ធ្វើអោយមានកំហុសទេ»
«អ៎ាវ! នេះកុំនិយាយថា អោយនាយហានរៀបរាប់ប្រាប់ឯង ទាំងគ្នានៅសម្រាកក្នុងមន្ទីរពេទ្យណា?» រាងក្រាស់ភ្ញាក់ផ្អើលជាខ្លាំង ពេលឮប្អូនប្រុសនិយាយប្រាប់គេបែបនេះ ព្រោះនាយហានសម្រាកក្នុងមន្ទីរពេទ្យនៅឡើយ អញ្ចឹងមានន័យថាប្អូនគេអោយនាយហាននិយាយរឿងការងារប្រាប់ទាំងឈឺពេញខ្លួន?
«ខ្ញុំមិនបានប្រាប់គាត់អោយនិយាយប្រាប់ខ្ញុំទេ តែប្រហែលជាលោកប៉ាបានខលទៅគាត់ហើយ ទើបគាត់ផ្ញើសារទាំងនោះមកកាន់ខ្ញុំ និយាយពីរឿងការងារដែលគាត់ធ្លាប់ធ្វើនោះ»
«ចុះគេមាននិយាយអ្វីលើសពីរឿងការងារទេ?»
«បងមានរឿងអីលាក់បាំងខ្ញុំមែនទេ?» រាងតូច ធ្វើភ្នែកព្រិចតិចៗ ចាំចាប់សកម្មភាពរបស់បងប្រុស ដែលមើលទៅដូចជាខ្លាចនាយហានប្រាប់រឿងអ្វីមួយមកកាន់គេយ៉ាងអញ្ចឹង
«គ្មានទេ បងគ្រាន់តែសួរតើស៎»
«គាត់ផ្តាំមកថា បានខ្ញុំធ្វើជាជំនួយការបងបណ្តោះអាសន្នបែបនេះ គាត់ធូរចិត្តហើយ ព្រោះគាត់មិនទុកចិត្តអ្នកផ្សេងនោះទេ គាត់និយាយតែប៉ុណ្ណឹង»
ឮរាងតូចប្រាប់បែបនេះ ជុងហ្គុកចាប់ផ្តើមធូរចិត្តវិញភ្លាម ខ្លាចតែនាយហានប្រាប់រឿងដែលគេកំពុងធ្វើរាល់ថ្ងៃនេះ អោយទៅប្អូនគេដឹងទេ ព្រោះគេមិនទាន់ស្រាយបញ្ហាចប់នៅឡើយ គេមិនចង់អោយអ្នកណាមកពាក់ព័ន្ធក្នុងរឿងនេះជាមួយនឹងគេឡើយ ព្រោះជនល្មើសពេលនេះ ហាក់កំពុងដឹងខ្លួនថាគេតាមរកឃាតករហើយ បានជាមានរឿងដល់ថ្នាក់វាយដំកូនចៅគេបែបនេះ
YOU ARE READING
You're not my brother(✅)
Cintaស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
