You are not my brother
Part28
«បងសុខសប្បាយទេ?» ចូលមកដល់តុបាយរួមគ្នាភ្លាម រាងតូចចាប់សួរសំណួរទៅកាន់ម៉ាប៊ែលដែលអង្គុយនៅខាងស្តាំដៃខ្លួន ខណៈអ៊ំណានកំពុងរៀបចំចាននិងអាហារតម្រៀបនៅលើតុឲ្យពួកគេ
«សុខ តែនៅទីនោះឯកាបន្តិច ពិបាករាប់អានមិត្តណាស់»
«ម្តេចក៏ពិបាករាប់អាន?» ជីមីនសួរទៅម៉ាប៊ែលបណ្តើរ ញុាំបណ្តើរខណៈដៃបួនដប់កំពុងចាប់ម្ហូបចូលចានខ្លួនឯងដើម្បីញុាំ ទាំងដែលម៉ាប៊ែលមួយម៉ាត់ចូលពោះក៏មិនទាន់បាន ព្រោះនៅឆ្លើយសំណួររបស់ប្អូនប្រុសកំពូលសំណព្វនឹងហើយ
«វាមិនដូចនៅប្រទេសកំណើតយើងទេ អាចថាមានការរើសអើងបន្តិចបន្តួច ពិបាកសន្ទនាណាស់»
«អូហ៍ ចុះបងធ្លាប់មានសង្សារអត់?នៅទីនោះប៉ុន្មានឆ្នាំហើយ? គួរតែមានហើយ»
ឃើញម៉ាប៊ែលរៀបចំម្ហូបបម្រុងនឹងដាក់ចូលមាត់ហើយ គេនៅតែសួរបន្តទៀត ខណៈឮសំណួរបន្តបែបនេះហើយម៉ាប៊ែលក៏ងាកទៅមើលមុខជីមីនដោយការខាំមាត់សង្កត់ចិត្ត។ ជីមីននេះមានគំនិតធ្វើបាបនាងច្បាស់ណាស់ បើមិនអញ្ចឹងមិនមែនអង្គុយសួរនាង រាប់រយសំណួរមិនឲ្យនាងបានបាយចូលពោះមួយម៉ាត់អញ្ចឹងទេ
«អ៎ាវ! ក៏បងមកពីក្រៅប្រទេសនោះអី?ខ្ញុំមានសំណួរសួរបងច្រើន ឬបងមិនចង់ឆ្លើយ?ក៏មិនអីដែរចឹង!» ពេលឃើញម៉ាប៊ែលសម្លឹងមុខគេជាប់មិនព្រមឆ្លើយតបបែបនេះ ទើបគេធ្វើនិយាយជាអន់ចិត្តនឹងម៉ាប៊ែល ធ្វើដូចនាងនេះមិនដឹងពីចរិតរបស់ជីមីនអញ្ចឹង
«ប្អូនឯងនៅតែល្បិចដូចដើម ធ្វើបាបយើងហើយ នៅតាំងខ្លួនជាជនរងគ្រោះទៀត» ម៉ាប៊ែលងាកទៅសន្ទនាជាមួយជុងហ្គុកវិញ ពេលឃើញជីមីនធ្វើដូចជាខឹងនឹងនាងបែបនេះ កុំថានាងតាមមិនទាន់ល្បិចរបស់ជីមីននោះ មួយណាក៏តាមទាន់ដែរ! ព្រោះស្ទាយដដែលៗ នាងឡើងចាំអស់ទៅហើយ
«ញុាំបាយទៅ មានសំណួរចាំសួរពេលក្រោយទៅជីមីន» ជុងហ្គុកបោះសម្តីទៅកាន់ប្អូនដែលធ្វើទឹកមុខដូចមនុស្សខឹង ងក់ងរអន់ចិត្តនឹងសង្សារ ទាំងដែលគេក៏មើលឃើញថាប្អូនគេនេះ ធ្វើបាបម៉ាប៊ែលពិតមែន
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
