ថយម្នាក់មួយជំហាន

534 48 1
                                        

you are not my brother

part09

         មិនយូរប៉ុន្មានរថយន្តទំនើបក៏បានរំកិលមកដល់សាលា ដែលជាទីតាំងសាលាថ្មីរបស់ជីមីនផ្ទាល់តែម្តង បើគិតចម្ងាយទៅ វាក៏មិនឆ្ងាយពីផ្ទះរបស់ជីមីនប៉ុន្មានដែរ ងាយស្រួលធ្វើដំណើរដោយមធ្យោបាយអ្វីក៏អាចមកបានដោយមិនបាច់ហត់នោះដែរ

         «លោកចនមកដល់ហើយឬ? សូមអញ្ជើញចូលមកខាងក្នុងបាទ» មកដល់មុខសាលាចតឡានភ្លាម ក៏ឃើញលោកនាយកឈរចាំនៅបរិវេណមុខសាលារបស់គាត់ជាស្រេច ព្រោះគាត់បានផ្តល់ដំណឹងមុនថាគាត់នឹងនាំជីមីនមកចុះឈ្មោះនៅសាលានេះ ទើបលោកនាយកផ្តល់កិត្តិយសមកចាំទទួលផ្ទាល់តែម្តង

         «អូហូ តាមពិតលោកមិនចាំបាច់មកទទួលស្វាគមន៍ខ្ញុំដោយផ្ទាល់ក៏បានដែរណ៎ា»

         «មិនអាចទេ គ្រួសារលោកចនជួយសាលារបស់ខ្ញុំច្រើនណាស់ មិនអាចធ្វើមិនសមរម្យបានទេ អញ្ជើញមកតាមផ្លូវនេះ» 

         «បាទៗ»

         ក៏ត្រូវដែរ ព្រោះគ្រួសារចនផ្តល់ជំនួយទៅសាលាមួយនេះច្រើនណាស់ ត្បិតអីជាសាលារដ្ឋដែលត្រូវការជំនួយពីរដ្ឋច្រើន ប៉ុន្តែក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងបង្រៀនកូនសិស្សដឹកដល់ផងដែរ ទើបគ្រួសារចនតែងតែផ្តល់ជំនួយជារៀងរាល់ឆ្នាំម្តងទៅកាន់សាលាមួយនេះ

         «បើក្មួយត្រូវការអី អាចប្រាប់អ៊ំបានណ៎ា ព្រោះអ៊ំប្រចាំការនៅទីនេះជាប់ជានិច្ច» រំលងផុតអស់10នាទី ការបំពេញឯកសារសុំចូលរៀនក៏បានរួចរាល់។ លិកអ៊ំនាយកនិយាយដោយការគួរសមទៅកាន់ជីមីនដែលជាកូនប្រុសរបស់លោកចនផ្ទាល់ដោយមិនភ្លេចផ្តល់ស្នាមញញឹមជាប់ផងដែរ

         «បាទ អរគុណណាស់លោកអ៊ំ»

         «អរគុណលោកសម្រាប់ការជួយ ខ្ញុំត្រូវត្រឡប់ទៅវិញសិនហើយណ៎ា»

         «បាទៗ អញ្ចឹងចាំខ្ញុំជូនដំណើរទៅ»

         «មិនចាំបាច់លំបាកទេ ខ្ញុំទៅខ្លួនឯងបាន»

         «បាទ សុខសប្បាយយតាមផ្លូវណ៎ាលោកចន លាហើយជីមីន»

         «បាទជម្រាបលាលោកអ៊ំ» ជីមីនញញឹមហើយក៏មិនភ្លេចបិទទ្វារបន្ទប់ការិយាល័យឲ្យលោកអ៊ំនាយកផងដែរ មុននឹងដើរចេញទៅទន្ទឹមនឹងលោកប៉ារបស់ខ្លួន

You're not my brother(✅)Where stories live. Discover now