"ប្រច័ណ្ឌឬខឹង?"

230 36 3
                                    

You are not my brother

part26

«បងពិតជាគ្មានអារម្មណ៍អ្វីសោះតែម្តងពិតមែនហ្អេស៎?ខ្ញុំសួរបងតាមត្រង់» ពេលឃើញបងប្រុសហាក់ដូចជាមិនបានអៀនឬក៏មានអារម្មណ៍ថាខ្មាស់គេអ្វីសោះ គេចាប់ផ្តើមឆ្ងល់ ព្រោះកាលដែលធ្វើរឿងបែបនេះ វាមិនសមទេក្នុងនាមជាបងប្អូននឹងគ្នា គួរណាស់តែបងប្រុសគេនេះមានអារម្មណ៍ខុសឆ្គងអ្វីខ្លះ

«អារម្មណ៍អ្វី?បងគ្មានទេ» ឮចម្លើយឆ្លើយតបបងប្រុស ហាក់ដូចជាធម្មតា ហីៗជាមួយគេធ្វើអោយគេនេះហួសចិត្ត ត្បិតមិនចង់អោយបងប្រុស serious នឹងវាពេកពិតមែន ហើយបើទោះពួកគេទាំងគ្មានបាត់បង់អ្វីក៏ដោយ ប៉ុន្តែគេមានអារម្មណ៍បម្លែកខ្លាំងណាស់ ពេលឃើញបងប្រុសធ្វើដូចមិនខ្វល់បែបនេះ

«សូម្បីតែបន្តិច?»

«អឹម»

«........» ពេលឮឆ្លើយតបអញ្ចឹងហើយ គេក៏មិនដឹងនិយាយអ្វីទៀតដែរ បើគាត់តបមកអញ្ចឹងហើយ គេមិនបាច់សួរដេញដោលទៀតទេ ព្រោះវាជាអារម្មណ៍ពីរផ្សេងគ្នា ប្រហែលវាជារឿងធម្មតាសម្រាប់គាត់ តែមិនមែនសម្រាប់គេបែបនោះឯង

ពេលឃើញប្អូនប្រុសឮចម្លើយហើយថែមទាំងបញ្ចេញទឹកមុខហាក់ដូចជាខកខានអ្វីមួយទៀត ធ្វើអោយគេញញឹមឡើងតិចៗមុននឹងនិយាយ

«មិនមែនបងមិនមានអារម្មណ៍អ្វីសោះ បងដឹងថាបងខុសហើយបើសិនជាឯងបន្ទោសបងក៏បាន ព្រោះមកពីបងមិនឃាត់ខ្លួនឯង ទើបប្រព្រឹត្តរឿងបែបនេះ តែបងគិតថាឯងមិនចង់និយាយពីរឿងនេះ ទើបបងមិនចង់រំលឹក»

«មិនចង់រំលឹក តែសួរខ្ញុំថាឈឺត្រង់នោះឬអត់?» រាងតូចងើបមុខមកសម្លក់រាងក្រាស់ដែលអង្គុយនៅទល់មុខនឹងគេ ពេលឮប្រយោគចុងក្រោយថាមិនចង់រំលឹកទាំងដែលតាមគិត ខ្លួនគេនោះហើយ ជាអ្នករំលឹកអោយគេនិយាយរឿងយប់មិញនេះសោះ

«សុំទោស ថ្ងៃក្រោយនឹងគ្មានរឿងនេះទៀតទេ ហើយបងនឹងព្យាយាមទប់អារម្មណ៍ខ្លួនឯង» លើកនេះគេនិយាយពិតមែន ហើយក៏សុំទោសពិតមែនដែរ គេដឹងថាគ្រប់យ៉ាងមកពីគេ បើគេមិនផ្តើម ហើយព្យាយាមទប់អារម្មណ៍ម្លេះប្រហែលជាគ្មានរឿងនេះកើតឡើងទេ

You're not my brother(✅)Where stories live. Discover now