"អូន!?"

494 45 4
                                        

You are not my brother
Part46

ងាកមកមើលឡានដែលកំពុងបើកបរអមដំណើរឡានពេទ្យជាមួយនិងឡានប៉ូលីសដែរ។ ដែលក្នុងឡាននោះមាននាយខេននិងនាយហាន ទឹកមុខម្នាក់ៗ មិនសូវជាស្រស់បស់ប៉ុន្មានទេ ត្បិតអីនាយខេនក៏ចេះតែមានរឿងនិយាយជាមួយមិត្ត ព្រោះយ៉ាងណារឿងរបស់ចៅហ្វាយក៏បានចប់សព្វគ្រប់ដែរ គេពិតជាចង់ឃើញមិត្តរបស់គេញញឹមនៅពេលនេះ តែផ្ទុយទៅវិញ នាយហានបែរជាអង្គុយស្រងូតស្រងាត់ ទុកឲ្យគេនិយាយតែម្នាក់ឯងទៅវិញ

«ហាន! ឯងមានស្តាប់យើងនិយាយឬអត់?» ដោយឃើញថាមិត្តគេ គ្មានសូម្បីតែឆ្លើយតបជាមួយគេ ឬនិយាយជាមួយគេវិញ ទើបនាយខេនដាក់សំណួរនេះទៅកាន់នាយហានតែម្តង

«អឹម ស្តាប់តើស៎»

«ហេតុអីមិនឆ្លើយជាមួយយើង?ឯងអង្គុយអីភ្លឹកៗនឹង?រឿងចៅហ្វាយក៏ដោះស្រាយហើយដែរ នៅមានរឿងអីពិបាកចិត្តទៀត?»

«យើងមិនអស់ចិត្ត...»

«មិនអស់ចិត្តរឿងអី?»

«រឿងមិត្តរបស់ចៅហ្វាយនោះហើយ»

«អ្នកនាងម៉ាប៊ែលហ្អេស?»

«អឹម»

«ក្រែងឯងមិនដែលទុកចិត្តនាងផងមិនអញ្ចឹង?យើងទេ ដែលគួរតែអង្គុយដូចជាឯងពេលនេះនោះ!»

«យើងនិយាយអញ្ចឹងពិតមែន ប៉ុន្តែយើងដឹងថាអ្នកនាងម៉ាប៊ែលមានសារៈសំខាន់យ៉ាងណាចំពោះចៅហ្វាយ គាត់មានមិត្តតែម្នាក់ទេ គឺជានាង ឯងស្រម៉ៃមើលទៅ បើមានមិត្តតែម្នាក់ ហើយថែមទាំងក្បត់យើងទៀតនោះ តើអារម្មណ៍មួយនោះឈឺចិត្តយ៉ាងណា?»

«ហ្អឹម ក៏បែបនោះហើយ យើងឃើញចៅហ្វាយស្រក់ទឹកភ្នែកជាលើកដំបូង យើងអាចម៉ៃដឹងថាគាត់ឈឺចិត្តប៉ុណ្ណាហើយ» នឹកស្រម៉ៃដល់ប៉ុន្មាននាទីមុន ដែលពួកគេបានឃើញចៅហ្វាយ ទទូចសួរហើយសួរទៀត ព្រោះគេមិនជឿថាម៉ាប៊ែលនឹងក្បត់គេនោះឡើយនោះ គឺកាន់តែអាណិតពន់ពេក ព្រោះចៅហ្វាយទុកចិត្តនាងខ្លាំងណាស់ មិនគួរនាងមានទឹកចិត្តក្បត់ចៅហ្វាយបែបនឹងទេ

«តែណ្ហើយ យ៉ាងណារឿងគ្រប់យ៉ាងត្រូវបានដោះស្រាយហើយ ក៏សង្ឃឹមថាចៅហ្វាយនឹងរស់នៅដោយមានក្តីសុខផងចុះ»

You're not my brother(✅)Where stories live. Discover now