You are not my brother
Part52
......
ព្រឹកថ្ងៃថ្មីក៏បានមកដល់ ហាក់គ្មានមួយថ្ងៃណាអាចអាក់ខានបានទេ ព្រោះពេលវេលានៅតែបន្តដើរទៅមុខជារឿយៗ ដោយមិនបាននៅរង់ចាំអ្នកណាម្នាក់ឡើយ ទើបមានពាក្យមួយតែងនិយាយតៗគ្នាថា ពេលវេលគឺមិនអាចទិញបាននោះទេ ដូច្នេះការចង់ធ្វើអ្វីមួយ ឬចង់បានអ្វីមួយសូមកុំពន្យាពេល ព្រោះតទៅមុខមិនប្រាកដថាដូចពេលនាបច្ចុប្បន្ននោះទេ
ជុងហ្គុកនិងជីមីនបានរៀបចំខ្លួនហើយដំណើរគ្នា ជួនពេលកំពុងដើរបើកទ្វារមកចេញក្រៅបន្ទប់ក៏ឃើញចេញមកដំណើរគ្នាតែម្តងនេះទើបហៅថា soulmate ពិតៗ
«ខ្ញុំថារកទៅដាស់បងហើយតើស៎»
«ដាស់អី?បងភ្ញាក់យូរហើយ តោះទៅញុាំអាហារពេលព្រឹក» បញ្ចប់ប្រយោគរាងក្រាស់ក៏ដើរទៅកាន់ដៃរបស់ជីមីនមកជាមួយ ស្របពេលអ្នកត្រូវគេកាន់ដៃនោះញញឹមឡើងខ្ចឹប ហាក់មានក្តីសុខខ្លាំងណាស់អញ្ចឹង
«តោះមកជុំគ្នាហើយ ចាប់ផ្តើមញុាំតែម្តងទៅ» លោកចនកាលបើបានឃើញកូនទាំងពីរបានចុះមកដល់ហើយ ទើបអាហារពេលព្រឹកចាប់ផ្តើមដំណើរការដោយមានអាហារនៅតាមតុនីមួយៗរួចជាស្រេច
អាហារពេលព្រឹកបានប្រព្រឹត្តដោយសភាពអ៊ូអរជាងរាល់ដង ត្បិតថារាល់ដងក៏សប្បាយរីករាយ ប៉ុន្តែលើកនេះបន្ថែមសមាជិកដែលជាមិត្តជិតស្និទ្ធិរបស់លោកចនទៀត ទើបផ្ទះមិនអាចស្ងាត់បាននោះទេ ព្រោះទម្លាប់ពួកគាត់ទាំងពីរគឺចូលចិត្តញ៉ោះគ្នាខ្លាំងណាស់
បញ្ចប់អាហារពេលព្រឹករួច រាងតូចនិងជុងហ្គុកក៏បាននាំគ្នាទៅរកឡានដើម្បីទៅទិញពាក្យចូលរៀនដូចកាលដែលបាននិយាយគ្នាកាលពីម្សិលមិញរួចហើយ ស្របពេលសកម្មភាពរបស់អ្នកទាំងពីរកំពុងស្ថិតក្រោមក្រសែភ្នែករបស់លោកប៉ានិងអ្នកម៉ាក់ តាមមើលគេពីក្រោយដោយស្នាមញញឹម
«ស្តាយណាស់ ដែលកូនយើងជាកូនប្រុស កុំអីម្លេះពួកយើងជាប់សាច់ឈាមជាដន្លងនឹងគ្នាបាត់ទៅហើយ» លោកចនបន្លឺប្រយោគបែបនេះឡើងទៅកាន់លោកនូសៀរ៍ដែលអង្គុយនៅក្បែរៗគាត់នោះឯង។ ព្រោះកាលពួកគាត់មិនទាន់មានកូនរៀងៗខ្លួន ធ្លាប់បានភ្ជាប់សម្តីនឹងគ្នាថា បើកូនរបស់លោកចនជាកូនស្រី នោះគាត់នឹងភ្ជាប់សាច់ឈាមជាមួយនឹងលោកនូសៀរ៍ តែសោកស្តាយគាត់ទទួលបានកូនប្រុស ទើបឥឡូវនេះការសន្យាគឺមិនអាចទទួលបាននោះទេ
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
