"មិត្តភាព?"

403 44 3
                                        

You are not my brother
Part45

សម្លេងគ្រាប់កាំភ្លើងឮសឹងតែដំណើរគ្នា ខណៈពេលដែលម៉ាប៊ែលនាងមិនបានធ្វើតាមពាក្យសម្តីដែលបាននិយាយគ្នាមុននឹងឡើយ ដែលធ្វើឲ្យនាយខេនដែលគេរហ័សព្រោះហាក់យល់ច្បាស់ពីល្បិចរបស់នាងនោះក៏ចូលទៅទាញកាំភ្លើងរបស់នាងឡើងលើ ស្របពេលនោះដែលនាយហានក៏កៃកាំភ្លើងមួយគ្រាប់ទៅចំជើងរបស់នាង ដែលគេធ្វើបែបនេះគ្រាន់ការពារខ្លួន ពេលឃើញនាងតម្រង់កាំភ្លើងមករកលោកនូសៀរ៍តែប៉ុណ្ណោះ

«ទុកចិត្តនាងមិនបានពិតមែន អាក្រក់លើសពីការស្មាន!» នាយខេនថាចប់ បត់ដៃរបស់នាងទៅក្រោយ បន្ទន់ជង្គង់នាងទៅលើដី ដោយយកខ្នោះដៃមកដាក់នាងជាប់ជាមួយនឹងឪពុករបស់នាងដែរ

«ហេតុអី!? ហេតុអីក៏ឯងធ្វើបែបនេះ ប៊ែល! ឆ្លើយជាមួយនឹងយើងមក យើងនេះវាអាក្រក់ត្រង់ណា?បានជាឯងមកក្បត់យើងបែបនេះ?» រាងក្រាស់រត់ទៅចាប់ក្របួចកអាវរបស់ម៉ាប៊ែលមួយទំហឹង ពោលពាក្យដ៏សែនឈឺចាប់ទៅកាន់នាង ខណៈទឹកភ្នែកគេចាប់ស្រក់ព្រោះអាណិតខ្លួនឯង ដែលតែងជឿទុកចិត្តទៅលើមនុស្សខុសជានិច្ច

«ឯងនោះហើយជាមនុស្សភ្លើ ឲ្យយើងរើសរវាងឯង ជាមួយនឹងប៉ាយើង យើងប្រាកដជារើសប៉ាយើងហើយ» នាងនៅតែរក្សាស្នាមញញឹមសម្លឹងមើលទៅកាន់ជុងហ្គុកដោយគ្មានកំហុសអ្វីទាំងអស់ ទាំងដែលនាងនិងគេរាប់អានគ្នាមកជិតម្ភៃឆ្នាំហើយ មិននឹកស្មាននាងមានទឹកចិត្តក្បត់គេដល់ម្លឹងទេ

«តែគេជាឃាតករ ហេតុអីឯងនៅខាងឃាតករ?ត្បិតថាគេជាឪ-»

«ទោះគាត់ជាអ្វីក៏ដោយ ក៏គាត់ជាឪពុករបស់យើង យើងធ្វើព្រោះយើងចង់ការពារគាត់ ដូចឯងចង់ការពារគ្រួសារឯងយ៉ាងអញ្ចឹង ឬយើងគ្មានសិទ្ធិ?» នាងនៅតែប្រកាន់ភ្ជាប់នូវគោលគំនិតរបស់នាង ស្របពេលដែលជុងហ្គុកនៅចំពោះនាង ហាក់មិនទាន់យល់នូវអ្វីដែលនាងនិយាយនៅឡើយ ព្រោះគេពេលនេះគឺឈឺចាប់ខ្លាំងណាស់ ឈឺលើសពីការស្មាន មិននឹកឃើញទេ ថានឹងមានថ្ងៃនេះ ថ្ងៃដែលមិត្តសម្លាញ់របស់គេក្បត់គេបែបនឹង

«ឯងនិងយើងរាប់អានគ្នាយូរប៉ុណ្ណាហើយ?ឯងដឹងទេ ថាយើងឈឺចាប់ប៉ុណ្ណា? យើងឈឺត្រង់នេះ ហេតុអីយើងទុកចិត្តឯង?ហេតុអីយើងមិនសង្ស័យឯង? ហេតុអីយើងតែងគិតថាឯងល្អនឹងយើងរហូតមក? ហេតុអីទៅ?ហេតុអីឯងធ្វើបែបនេះដាក់យើង? ឯងក៏ដឹង ថាយើងមានតែឯង ឯងដឹងរឿងយើងគ្រប់រឿងទាំងអស់ មិននឹកស្មានសោះ ថាឯងធ្វើទង្វើបែបនេះមកលើយើងកើត?ឯងមិនគិតមិត្តភាពរបស់ពួកយើងទាំងពីរទេមែនទេ?» រាងក្រាស់នៅតែមិនអស់ចិត្តត្បិត គេចាត់ទុកម៉ាប៊ែលប្រៀបដូចជាបងប្អូន មានរឿងអ្វីក៏គេប្រាប់នាង មិនថាតូចឬធំ នាងតែងជួយគេដោះស្រាយបញ្ហា ពេលមាននាងនៅជិត គេមានអារម្មណ៍ថាសុវត្ថិភាព លែងឯកា ហើយតែងគិតនាងសំខាន់ស្មើនឹងគ្រួសារ ប៉ុន្តែតាមការពិត កន្លងមកគេគិតតែម្នាក់ឯងប៉ុណ្ណោះ នាងចាត់ទុកគេដូចអាយ៉ង ចង់បោកបែបណាក៏តាមចិត្ត

You're not my brother(✅)Where stories live. Discover now