you are not my brother
part16
បន្ទាប់ពីដើរបានប្រាំនាទីកន្លងទៅហើយ អ្នកទាំងពីរក៏បានចូលមកដល់ថ្នាក់គួរ ម្នាក់ៗនិងសិស្សផ្សេងឯទៀត សុទ្ធតែកំពុងផ្តោតលើការសិក្សារបស់ពួកគេរៀងៗខ្លួន ត្បិតអីឆ្នាំនេះជាឆ្នាំចុងក្រោយហើយដែលពួកគេត្រូវតែខំប្រឹងអោយខ្លាំងបំផុតដើម្បីទទួលបាននិទ្ទេសល្អទៅបន្តការសិក្សាដល់ថ្នាក់សាកលវិទ្យាល័យ
........
ការសិក្សាថ្នាក់ម៉ោងគួរត្រូវបានបញ្ចប់ ថេមីននិងជីមីនក៏ប្រញាប់រៀបចំកាតាបត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ខណៈពេលនេះមិនខុសពីពេលព្រឹកមិញឡើយ ស៊ូហេនៅតែបន្តមកដើររាក់ទាក់ជាមួយពួកគេទាំងពីរដដែល
«អឹម នេះជាសូកូឡា ប៉ាខ្ញុំឲ្យវាមកខ្ញុំ ហើយខ្ញុំចង់អោយអ្នកទាំងពីរ ញុាំទៅណា វាជាសូកូឡាដែលឆ្ងាញ់បំផុត» នាងញញឹមរៀងអៀនប្រៀនហុចសូកូឡាទាំងពីរនោះទៅអោយពួកគេខណៈជីមីនមិនព្រមទទួលឡើយ តែភ្នែកគេសម្លឹងនាងចង់ខ្វាក់ទៅហើយ ដូចជាមានគំនុំគុំកួនពីណាមកអញ្ចឹង
«អរគុណ» ថេមីនឃើញជីមីនបែបនេះ គេក៏ទទួលយកមកទុកទាំងពីរ ខណៈស៊ូហេធ្វើខ្លួនមិនត្រូវក្រោមការសម្លឹងរបស់ជីមីន នាងក៏ដើរចេញទៅដោយមិនភ្លេចនិយាយលាទៅកាន់ពួកគេផងដែរ
«ខ្ញុំទៅសិនហើយ ជួបគ្នាថ្ងៃស្អែក»
ថេមីនញញឹមងួកក្បាលទៅកាន់នាង ស្របពេលនាងក៏ទាញកាតាបដើរចេញទៅ រីឯជីមីននៅតែមិនព្រមឈប់សម្លឹងនាងទៀត ទាល់តែថេមីនហៅគេ ទើបគេត្រឡប់មកធម្មតាវិញ
«តើឯងមានបញ្ហាអ្វីជាមួយនាងហ្អាស៎?ហេតុអីធ្វើដូចជាសត្រូវនឹងគ្នាមកពីណាអញ្ចឹង?» ថេមីនឆ្ងល់ខ្លាំងណាស់ ហេតុអីជីមីនមិត្តរបស់គេនេះ មកមានអាក្ការៈអ្វីគួរអោយស្អប់បែបនេះ ទោះយ៉ាងណាក៏នាងជាមនុស្សស្រី ពេលធ្វើអញ្ចឹងដាក់នាង វាគឺមិនល្អឡើយ
«មានរឿងខ្លះឯងមិនដឹងទេ យើងមានហេតុផល ទើបយើងធ្វើបែបនេះ!» និយាយតែពាក្យប៉ុន្មានម៉ាត់នេះរួចហើយ ជីមីនក៏ទាញកាតាបស្ពាយវឹង ដើរចេញទៅមុនយ៉ាងគំហក ខណៈថេមីនឈរសម្លឹងដំណើរមិត្តពីក្រោយដោយជ្រួញចិញ្ចើមឆ្ងល់យ៉ាងខ្លាំង មានរឿងអីដែលគេមិនដឹង?
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
