You are not my brother
Part51
រាងក្រាស់បន្ទាប់ពីបានលួងអូនបណ្តូលចិត្តឲ្យបាត់ខឹងរួចរាល់ហើយ ទើបនាំអ្នកទាំងពីរនាំគ្នាឡើងឡានត្រឡប់ទៅវិញ ស្របពេលនាយហាននិងនាយខេនក៏អង្គុយនៅក្បាំងខាងមុខដើម្បីបើកបរជូនចៅហ្វាយត្រឡប់ទៅគេហដ្ឋានវិញ
នៅក្នុងឡានដែលពេលបើកមកយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែវាផ្ទុយពីពេលកំពុងបើកបរត្រឡប់ទៅផ្ទះវិញពេលនេះ ព្រោះឮតែសម្លេងប្រឡែងគ្នារបស់ចៅហ្វាយគេទាំងពីរ ស្របពេលកូនចៅអង្គុយមើលមុខគ្នា ធ្វើមុខឡេងឡង់ ព្រោះមិនធ្លាប់ឃើញរូបភាពបែបនេះពីមុនមកទេ
«ប្លែកៗ» នាយខេនឱបទៅខ្សឹបដាក់មិត្តដែលកំពុងបញ្ជាចង្កូតបើកបរ ស្របពេលពួកគេទាំងពីរកំពុងមើលទៅកញ្ចក់ដែល ចៅហ្វាយកំពុងប្រឡែងគ្នានៅក្បាំងខាងក្រោយនោះហើយ
«ប្លែកអី?ពួកគាត់ស្រឡាញ់គ្នាណា ជារឿងធម្មតាទេ ដែលពួកគាត់ប្រឡែងគ្នាអញ្ចឹងនោះ»
«អឹម ប្រហែលមកពីយើងមិនដែលឃើញបែបនេះ វាដូចធ្វើអោយយើងព្រឺសម្បុរម៉េចមិនដឹងទេ»
កូនចៅទាំងពីរហាក់មិនទាន់ធ្វើចិត្តទទួលរឿងបែបនេះបាន ព្រោះធ្លាប់តែរាល់ដង ទោះប្តូរពីការខឹងស្អប់មកជាការគោរពបងប្អូនប្រុស ក៏ពួកគេមិនដល់ថ្នាក់ប្រឡែងគ្នានៅមុខពួកគេបែបនឹងដែរ។ ម្លោះហើយ ទើបបានជាពេលស្រាប់តែសុខៗ ពួកគេមកឃើញរូបភាពបែបនេះ ហាក់ធ្វើខ្លួនមិនត្រូវហើយមានអារម្មណ៍ចម្លែកជាមួយគ្នានោះដែរ
រថយន្តសេរីទំនើប បន្តរំកិលទៅមុខជារឿយៗ រហូតមិនយូរប៉ុន្មាន ពួកគេទាំងបួននាក់ក៏ធ្វើដំណើរមកដល់ផ្ទះធំវិញ ស្របពេលនាយខេននិងនាយហានក៏ចុះពីលើរថយន្តមកបើកទ្វារឡានឲ្យចៅហ្វាយទាំងពីរបានចុះចូលទៅក្នុងគេហដ្ឋាន
«ខ្ញុំត្រឡប់ទៅធ្វើការវិញហើយចៅហ្វាយ ទុកកាងារចោលច្រើនថ្ងៃហើយ» ស្របពេលជុងហ្គុកកំពុងចុះចេញពីលើរថយន្ត នាយហានក៏ប្រាប់ដំណឹងនេះទៅកាន់ចៅហ្វាយឲ្យបានដឹង ត្បិតជុងហ្គុកបានឲ្យគេសម្រាកមួយរយៈសិនក៏ដោយ បើគេធ្វើបែបនេះ វាហាក់មិនស្រណុកនៅក្នុងខ្លួន ព្រោះវាមិនមែនជាទម្លាប់របស់គេទូទៅនោះទេ
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
