"បន្លំ"

224 25 2
                                    

you are not my brother

part15

ជុងហ្គុកពេលឃើញថេមីនភ្ញាក់ផ្អើលបែបនេះ គេក៏បើកភ្នែកធំៗដែល ព្រោះនឹកស្មានថាជីមីនអាចនឹងប្រាប់ថេមីនរួចហើយ ព្រោះពួកគេជាមិត្តនឹងគ្នា មិននឹកស្មានថាជីមីនមិនទាន់ប្រាប់រឿងនេះទៅថេមីនសោះ ស្លាប់ហើយ! ធ្វើយ៉ាងម៉េចទៅ?បើគេច្រឡំ(បន្លំ!)និយាយចេញមកហើយ

«ពិតមែនហ្អេសអាមីន?ចឹងតើស៎ បានម៉ាព្រឹកនេះ វាឃាត់ឯងមិនអោយនិយាយពីបងជុងហ្គុក តាមពិតគឺអញ្ចឹងទេ?» ថេមីនងាកមកសួរជីមីនបញ្ជាក់វិញ ខណៈអាមិត្តស្លាប់រស់នេះកំពុងយកមឺនុយមកបាំងមុខ ហាក់មិនព្រមប្រឈមជាមួយគេសោះ ដូចខ្លាចគេដល់ម្លឹង?

«មិនប្រាប់ឯង ព្រោះពេលឯងដឹង ឯងនឹងនិយាយរាល់ថ្ងៃ យើងនេះវាធុញ!» ទីបំផុតជីមីនក៏ព្រមឆ្លើយតបវិញ ខណៈចង្អុលមុខម្ហូបអោយអ្នករត់តុបានរួចហើយ ក៏ងាកមកសម្លឹងថេមីន ធ្វើមុខខ្មូរដាក់គេ ហាក់ដូចធុញថប់នឹងមុខថេមីនណាស់អញ្ចឹង

«អរ! តែឥឡូវយើងដឹងហើយ ចាំធ្វើផ្ទាំងសុីបទៅអញ្ចឹងមិត្តសម្លាញ់!»

«អាហារមួយពេលនេះ បិទមាត់ឯងមិនបានទេហ្អេស៎?» ជុងហ្គុកលូកមាត់ចូលភ្លាម ខណៈឃើញទឹកមុខរបស់ជីមីនហាក់មិនសូវស្រស់ ព្រោះដឹងថាត្រូវអោយមិត្តលេងសើចរាល់ថ្ងៃ ទើបជុងហ្គុកនិយាយរឿងមុខម្ហូបដោះដូរជាមួយថេមីនក្នុងពេលនេះតែម្តង

«ទេ! បងប៉ាវខ្ញុំផ្សេង រឿងនេះគឺផ្សឹង មិនពាក់ព័ន្ធទេ!»

«យី! កម្មង់ច្រើនយ៉ាងនឹងហើយ ដោះដូរមិនបានឬ? »

«មិនបានទេ វាជារឿងពីរផ្សេងគ្នា ណាបាទ!»

«អញ្ចឹងតោះជីមីន ទៅញុាំកន្លែងផ្សេង អោយថេមីនចេញលុយខ្លួនឯងទៅ!» គេមិនមែននិយាយតែមាត់ឡើយ ផ្ទុយទៅវិញថែមទាំងក្រោកឈរឡើងទាញអាវក្រៅបម្រុងដើរចេញទៅមែន ទើបឮសម្លេងថេមីនប្រកែកភ្លាម គេញញឹមឡើងខ្ជឹប

«អូខេៗ ខ្ញុំព្រម ខ្ញុំនឹងមិននិយាយរឿងនេះទៀតទេ»

«ល្អ! ជីមីន បើឮថេមីននិយាយម្តងទៀត ប្រាប់បងមកណ៎ា បងនឹងដាក់ទោសគេ!»

You're not my brother(✅)Where stories live. Discover now