you are not my brother
part05
អាល្អិតដើរត្រឡប់ទៅកាន់ឡានរបស់បងប្រុសតាមការហៅរបស់គេ ជាមួយនឹងដំណើរមួយៗដែលពេលនេះក្នុងខួរក្បាលរបស់គេកំពុងលែងដំណើរការ ព្រោះគេពិតជាមិនយល់ថាហេតុអីត្រូវមានអារម្មណ៍បែបនឹង? ក៏វាអាចទៅរួចណ៎ា ប្រហែលជាគេមិនធ្លាប់ឈរស្និទ្ធបែបនេះជាមួយបងប្រុស ទើបគេមកជួបអារម្មណ៍បែបនេះ
«ទឹកមុខនេះកំពុងគិតអី?ភ័យហ្អេស៎?» ជុងហ្គុកសម្លឹងមើលទឹកមុខប្អូនប្រុស អមនឹងការសួរសំណួរទៅកាន់ប្អូនផងដែរ ព្រោះមើលឃើញថាប្អូនដូចជាកំពុងគិតអ្វីម្យ៉ាងតែមិនហ៊ានបញ្ចេញ
«គ្មានអីទេ មានរឿងអីដែលខ្ញុំត្រូវភ័យ?»
«មិនភ័យមែនហ្អេស៎?មិនខ្លាចប៉ាម៉ាក់ដឹងរឿងទេ?»
«អត់ទេ បើទោះគាត់ដឹងក៏ធ្វើអ្វីខ្ញុំមិនកើតដែរ ព្រោះពេលនេះខ្ញុំចេញពីបន្ទប់ឃុំហើយ»
«សម្តីខ្លាំងណាស់! នៅឲ្យស្ងៀមហើយទ្រាំបន្តិចទៅ វាអាចនឹងឈឺបន្តិច»
និយាយចប់ជុងហ្គុកក៏លើកសំឡីដែលខ្លួនបានដាក់ជាមួយនឹងអាល់កុលសម្រាប់លាងបណ្តេញចេញនូវមេរោគទៅលើផ្ទៃមុខរបស់ជីមីនថ្នមៗ ជាមួយនឹងការផ្តោតដ៏ល្អរបស់គេ។ គឺគេតែងតែបែបនេះនៅពេលដែលគេតាំងចិត្តថាធ្វើ ទឹកមុខរបស់គេផ្តោតខ្លាំង បូករួមនឹងទម្រង់មុខដ៏សង្ហា ដែលនេះក៏អាចជាមូលហេតុដែលធ្វើអោយកូនស្រីអភិជនជាច្រើនចាប់អារម្មណ៍នឹងគេ បើត្បិតគេមានសម្តីសោះកក្រោះក៏ដោយ ពួកស្រីៗទាំងនោះនៅតែតាមស្រឡាញ់គេ ព្រោះគេជាកូនអភិជនស្រាប់នោះហើយ ម្យ៉ាងថែមទាំងសង្ហាទៀត ស្រីណាដែលថាមិនតាមស្រឡាញ់គេនោះ បើគេពូកែហើយ ម៉ត់ចត់យ៉ាងនេះ
«មិនចម្លែកទេ ដែលស្រីៗទាំងនោះតាមបងស្អិតយ៉ាងនេះ..» ក្នុងការសម្លឹងមើលបងប្រុសជាយូរមិនដាក់ភ្នែក ជីមីនក៏បន្លឺដោយការធ្លោយប្រយោគនេះចេញមកឡើង ជាមួយនឹងកែវភ្នែកសម្លឹងមើលមិនដាក់ ដោយភ្លាមនោះរាងក្រាស់ក៏ធ្លោយមាត់សើចបន្តិច
«កើតអីបានមកនិយាយរឿងនេះ? បងសង្ហាមែនទេ?» ជុងហ្គុកមិនឲ្យចាញ់ចិត្តសួរបកទៅកាន់ប្អូនប្រុសវិញជាមួយនឹងប្រយោគត្រង់ៗ ធ្វើឲ្យជីមីនដឹងខ្លួនមកវិញថាមិនគួរនិយាយពាក្យនេះទេ ហេតុអីគេត្រូវធ្លោយមកនិយាយពាក្យបែបនេះទៅវិញ?
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
