"កូន"

193 32 4
                                    

You are not my brother
Part43

......

កាយដែលត្រូវបានសន្លប់បាត់ស្មារតីយ៉ាងស្តូកស្តឹង ត្រូវបានជនមិនស្គាល់មុខ នាំមកឃុំនៅក្នុងឃ្លាំងដែលមានទីតាំងស្ថិតនៅក្នុងព្រៃស្តុកមួយ ដែលពិបាកនឹងកំណត់។

រាងក្រាស់ព្យាយាមបើកភ្នែក ដើម្បីសម្លឹងមើលសភាពដែលនៅជុំវិញខ្លួន ខណៈគេក៏ផ្តើមដឹងខ្លួនថាពេលនេះគេកំពុងត្រូវជនអនាមិកចាប់ខ្លួកមកទីនេះហើយ។ នរៈសង្ហាដកដង្ហើមធំ ហាក់អស់សង្ឃឹមក្នុងជីវិតជាពន់ពេក ព្រោះគេមានអារម្មណ៍ដឹងមុនហើយ ប្រហែលនេះជាជីវិតចុងក្រោយរបស់គេនៅទីនេះហើយ....

«ភ្ញាក់ហើយហ្អេស៎?ក្មួយប្រុស!» សុខៗនោះសម្លេងចំណាស់មួយបានបញ្ចេញឡើងពីខាងលើ រាងក្រាស់ងើយសម្លឹងទៅតាមប្រភពសម្លេងក៏បានឃើញថា លោកអ៊ំដែលគេខំជួយកន្លងមកនោះហើយ គឺជាអ្នកដែលចាប់គេមកទីនេះ ធ្វើឲ្យគេវិលវល់ភ្លាមៗ ព្រោះមិនយល់ពីបំណងរបស់អ៊ំប្រុសខ្លួន

«អ៊ំ?អ៊ំជាអ្នកចាប់ខ្ញុំមកទីនេះ?»

«ត្រូវហើយ តើអាចជាអ្នកណាផ្សេងទៀតទៅ? ហ្អឹស!»

«អ៊ំចាប់ខ្ញុំមកធ្វើអី?អ៊ំមិនដឹងទេហ្អេស៎?ថាលោកប៉ានៅរស់ទេ ក្រែងលោកអ៊ំស្តាយក្រោយ ចង់ជួបប្អូនប្រុសខ្លួនឯងណាស់មែនទេ?អ៊ំលែងខ្ញុំទៅ ខ្ញុំទៅជួបប៉ា!» រាងក្រាស់ព្យាយាមនិយាហ ស្របពេលដៃក៏ព្យាយាមរើបម្រះដើម្បីស្រាយចំណងខ្លួនឯង ខណៈសម្លឹងជុំវិញខ្លួនកាន់តែមិនទុកចិត្ត ព្រោះមានមនុស្សប្រុសជាច្រើនកំពុងឈរកាន់កាំភ្លើងជុំវិញគេ ទើបគេដឹងថា លោកអ៊ំប្រហែលជាមានគំនិតអាក្រក់អ្វីជាមួយគេហើយ

«ក្មួយប្រុស ឯងស្រម៉ៃពេកហើយ យើងជាអ្នកឈរមើលគេដកដង្ហើមស្លាប់ តើគេអាចរស់យ៉ាងម៉េចទៅ?កុំចេះតែនិយាយពាក្យមិនពិត!»

«ចង់បានន័យថាម៉េច?ខ្ញុំមិនយល់ទេ» ពេលឮលោកអ៊ំគេនិយាយបែបនេះ គេកាន់តែយល់ច្រឡំ ហេតុអីបានជាអ៊ំគេ ជាអ្នកឈរមើលប្អូនបង្កើតខ្លួនឯងដេកស្លាប់ទៅវិញ?គេវិលវល់អស់ហើយ

«ហឹសៗ ក្មួយប្រុស ធម្មតាឯងឆ្លាតណាស់ ហេតុអីគិតមិនចេញពេលអ៊ំនិយាយពាក្យពិតចេញមក?»

You're not my brother(✅)Where stories live. Discover now