you are not my brother
part12
កំពុងតែឈរចរចាជាមួយមិត្តសុខៗនោះក៏ស្រាប់តែលេចចេញវត្តមានរបស់បុរសម្នាក់ឈរពីក្រោយខ្នងរបស់ថេមីន ដែលម្នាក់នោះគ្មាននរណាក្រៅពី....?
ជុងហ្គុកនោះទេ!
«បងប្រុសអាមីន?»ថេមីនងាកមកចង់ភ្ញាក់ ព្រោះមិននឹកស្មានថាជួបបងប្រុសជីមីននៅទីនេះទេ ហេតុអីក៏ចៃដន្យដល់ថ្នាក់នេះ? វាមិនសំណាងគេពេកទៅហើយទេហី?ដែលជាប់គាត់ក្នុងពេលនេះ
«ខ្ញុំឈ្មោះ ជុងហ្គុក»
«បាទ បងប្រុសជុងហ្គុក» ថេមីនរៀងស្លេស្លឺនិយាយអ្វីសឹងតែមិនចេញ គេមិនមែនមិនដឹងថាបងប្រុសជីមីន មានឈ្មោះថាជុងហ្គុកនោះទេ គឺមកពីគេនេះភាំងពេក មិននឹកស្មានថាជុងហ្គុកមកឃើញបែបនេះសោះ
«ហើយនេះនាំគ្នាមកផឹកស្រានៅទីនេះ?» ជុងហ្គុកងាកសម្លឹងមើលទៅជីមីននៅលើបង្គោលភ្លើង(បញ្ជាក់ បង្គោលភ្លើងនឹងអត់មានខ្សែភ្លើងរញ៉េរញ៉ៃទេ ដូច្នេះកៀខ្លាចថាឆក់អី😸) ខណៈកំពុងលើកដៃសុីញ្ញូអោយនាយហានជួយទាញប្អូនគេទម្លាក់ចុះ ដែលសភាពរបស់ជីមីនពេលនេះឡើងទន់ខ្លួនល្អូក ហើយភ្នែកវិញបិទឡើងជិត អាចនិយាយបានថាកំពុងគេងលក់មិនដឹងខ្លួនផងមិនដឹង
«បងប្រុសជុងហ្គុកមកទីនេះបានយ៉ាងម៉េច?» ថេមីនមិនគិតឆ្លើយនូវសំណួររបស់ជុងហ្គុកឡើយ ផ្ទុយទៅវិញគេបែរជាសួរបកទៅកាន់ជុងហ្គុកវិញ ទាំងមុខនៅស្លេស្លឺនៅឡើយ
«ខ្ញុំសួរឯងមុន!» ជុងហ្គុកសង្កត់ធ្ងន់និយាយបកវិញទៅកាន់ថេមីន ខណៈភ្នែកកំពុងសម្លឹងមើលតាំងពីក្បាលដល់ចុងជើង ដែលគេពេលនេះកំពុងគិតក្នុងចិត្តថាមើលទៅសភាពថេមីនពេលនេះក៏មិនអន់ពីប្អូនប្រុសរបស់គេដែរ គ្រាន់តែប្រសើរជាងជីមីនបន្តិច
«ខ្ញុំ? គឺអាមីនវាហៅនាំដើរលេងរួចក៏ផឹកស្រា តែប៉ុណ្ណឹង»
«ហើយផឹកអស់ម្នាក់ប៉ុន្មាន?»
«ខ្ញុំប្រហែលមួយ ពីរ បី បួន ប្រាំ អស់ប្រាំដប ប៉ុន្តែអាមីនអស់ច្រើនជាងខ្ញុំគុណនឹងពីរ»
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
