"ក្តីសង្ឃឹម0.1%"

390 43 4
                                        

You are not my brother
Part39

«ប៉ាម៉ាក់ ខ្ញុំមកដល់ហើយ~~» គ្រាន់តែដើរចូលមកក្នុងផ្ទះភ្លាម កូនពៅស្រែកប៉ាម៉ាក់ភ្លាម មិនឲ្យស្ងាត់ផ្ទះតែម្តង

«មកនាំគ្នាអង្គុយចុះមក ថ្ងៃនេះមានម្ហូបអាហារច្រើនណាស់» លោកចនបកដៃហៅកូនប្រុសទាំងពីរអោយមកអង្គុយកៅអីរៀងខ្លួន ខណៈអ្នកបម្រើកំពុងរៀបចំដួសបាយសម្រាប់ពួកគេដែលជាអ្នកមកក្រោយនោះ

«ញុាំឲ្យច្រើនៗទៅណាជុងហ្គុក ឯងខានបរិភោគអាហារជុំគ្នាជាមួយពួកយើងយូរហើយ» ខណៈអ្នកគ្រប់គ្នាកំពុងតែស្រស់ស្រូបអាហារនៅលើចានរៀងៗខ្លួន លោកចនក៏មិនភ្លេចនិយាយដាស់តឿនទៅកូនច្បងរបស់គាត់ផងដែរ

«បាទ លោកប៉ា» រាងក្រាស់ញញឹមស្រាលតបទៅលោកប៉ាវិញ ជាមួយនឹងស្នាមញញឹមដូចមិនសូវសម ដែលចំណុចនេះហើយធ្វើអោយលោកចនចាប់បានថាកូនប្រុសរបស់គាត់កំពុងតែមានអ្វីមួយមិនប្រក្រតីហើយ តែពេលវេលានេះមិនអាចសួរបាននោះទេ ចាំមានពេលតទល់តែពីរនាក់ ចាំនិយាយតាមក្រោយចុះ

«និយាយអញ្ចឹងយ៉ាងម៉េចដែលជីមីន?ការងារថ្ងៃដំបូង រលូនល្អទេកូន?»

«ល្អណាស់លោកប៉ា គ្មានអ្វីពិបាកទេ ខ្ញុំខំគិតថាវានឹងពិបាក តែតាមពិតបើយើងយល់គឺងាយស្រួលគ្រប់គ្រងណាស់»

«ល្អហើយអញ្ចឹង បានឯងមួយក៏ជួយសម្រាលបន្ទុកបងឯងខ្លះដែរ គេខំមួយថ្ងៃៗហត់ណាស់ អរគុណណាស់ជុងហ្គុកដែលជួយក្រុមហ៊ុននេះមកប៉ុន្មានឆ្នាំនេះ» លោកចនញញឹមដោយផ្ទៃមុខពោរពេញដោយមោទនភាពសម្លឹងកូនប្រុស ដែលវាជាលើកទីមួយហើយ គាត់និយាយពាក្យអរគុណមួយនេះទៅកាន់គេ ត្បិតវាមិនពិបាក តែពេលវេលាមិនសមរម្យច្រើនជាងដែលធ្វើអោយគាត់រក្សាទុកពាក្យនេះដល់សព្វថ្ងៃ

«ប-បាទ» សូម្បីតែគេខ្លួនឯងនេះក៏ចង់ភាំងបន្តិចដែរ ពេលឮលោកប៉ានិយាយពាក្យនេះមកកាន់គេ ព្រោះកន្លងមកគាត់មិនដែលមើលឃើញចំនុចល្អរបស់គេទេ មានតែមានកំហុសរបស់គេប៉ុណ្ណោះដែលគាត់មើលឃើញ តែនៅថ្ងៃនេះចម្លែកអី លោកឪពុករបស់គេចេះនិយាយពាក្យអរគុណមកកាន់គេ?

You're not my brother(✅)Where stories live. Discover now